» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3349 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099116 នាក់

អត់​ពី​លោក​សេដ្ឋា​វី​ស៊ីន​តើ​គណបក្ស​ភឿ​ថៃ​ដាក់​អ្នកណា​?​មាន​សម្លេងគាំទ្រ​គ្រប់​អត់​?​។​នយោបាយ​ថៃ​ជាប់គាំង​អត់​?


​ប្រទេស​ថៃ​៖​រដ្ឋសភា​ថៃ នឹង​ជួបប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ថ្មី​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែសីហា​ឆ្នាំ​២០២៤​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​(​ដែល​គេ​ជឿថា​មានការ​គាំទ្រ​ពី​វាំង​និង​យោធា​) ចេញ​សាលក្រម ដកតំណែង​លោក សេដ្ឋា ថា​វី​ស៊ីន​ពី​តួនាទី​នាយករដ្ឋមន្ត្រី​ដោយ​ចោទថា​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​តែងតាំង​អតីត​ទណ្ឌិត​ឲ្យ​ធ្វើការ​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក​បើទោះបីជា​បាន​លាលែង​វិញ​ក៏ដោយ​។​a pheu thai 

​ប្រធានរដ្ឋសភា​លោក​វ៉ាន់​មូ​ហា​ម៉ា​ដ​នូ​ម៉ា​ថា​( Wan Muhamad Noor Matha) បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅ​តំណាងរាស្ត្រ​ទាំងអស់​រួចហើយ ដោយ​ហៅ​មក​ប្រជុំ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ​។​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ភឿ​ថៃ លោក Wisuth Chainarun និយាយថា តំណាង​មកពី​រដ្ឋាភិបាល​និង​គណបក្សប្រឆាំង ក៏ដូចជា​គណៈរដ្ឋមន្ត្រី​ចាំផ្ទះ បាន​យល់ស្រប​ថា ការបោះឆ្នោត​គួរតែ​ធ្វើឡើង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​បេក្ខជន​ដែលមាន​សិទ្ធិ​ពេលនេះ គឺ​ត្រូវតែ​ជា​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​ដែល​គណបក្ស​បានដាក់​មុន​ការបោះឆ្នោត​សកល​ខែឧសភា​ឆ្នាំ​២០២៣ ហើយ​ដោយសារ​ពេលនេះ លោក​សេដ្ឋា ត្រូវ​ដកតំណែង​ហើយ​នោះ គណបក្ស​ភឿ​ថៃ​នៅសល់​ជម្រើស​ពីរ​ទៀត នោះ​គឺ​មេបក្ស​លោកស្រី ប៉ៃ​តង​តាន​ស៊ីណាវ៉ាត្រា​(Paetongtarn Shinawatra) និង​លោក​ឆៃ​កា​សេម​នី​ទី​ស៊ិ​រិ​( Chaikasem Nitisiri)​។​
​តែបើ​តាម​ភព​ពី​គណបក្ស​ភឿ​ថៃ​បាន​បង្ហើប​ថា លោក Chaikasem អាយុ​៧៥​ឆ្នាំ មិនមាន​សុខភាព​ល្អ​ឡើយ ។​សម្រាប់​លោកស្រី​ប៉ៃ​តង​តាន​( Paetongtarn) វ័យ​៣៧​ឆ្នាំ​ដែលជា​មេបក្ស​វិញ​ភឿ​ថៃ​វិញ គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​គ្រួសារ ព្រោះ​អ្នកនាង​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​សម្ពាធ​នយោបាយ​យ៉ាងខ្លាំង​ជាក់​ជាមិនខាន​ក្នុងពេល​លោក​ថាក់ស៊ីន​ជា​ឪពុក​នៅ​ប្រឈម​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​មួយទៀត​នាពេល​ថ្មីៗ​កន្លងមកនេះ​។​

​ក្រៅពី​អ្នក​ទាំងពីរ គេ​ឃើញ​មាន​គូប្រជែង​មាន​ឥទ្ធិពល​២​រូប​ទៀត​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នោះ​រួមមាន​រដ្ឋមន្ត្រី​ថាមពល​លោក​ពី​រ៉ា​ផាន់​សាលី​រ៉ា​ថា​វិ​ផា​ចា​( Pirapan Salirathavibhaga) ជា​មេដឹកនាំ​គណបក្ស ថៃ​រក្សា​ជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​វង់​សូ​វ៉ាន់​( Prawit Wongsuwon) ប្រធាន​គណបក្ស Palang Pracharath ដែល​ចូលបក្ស​សម្ព័ន្ធ​យោធា​។​​សូមបញ្ជាក់ថា ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី បេក្ខជន​ត្រូវការ​ការគាំទ្រ​ពី​តំណាងរាស្ត្រ​លើស​ពាក់កណ្តាល​ឬ​២៤៧​សំឡេង នៃ​សមាជិកសភា​បច្ចុប្បន្ន​ដែលមាន​៤៩៣​រូប​(​គណបក្ស​ភឿ​ថៃ​មាន​សម្លេង​មិន​គ្រប់​ទេ​គឺ​ត្រូវ​រក​ដៃគូ​ចម្រុះ​។ប៉ុន្តែ​ប្រសិនបើ​មិន​គ្រប់ រដ្ឋសភា​ត្រូវតែ​កោះប្រជុំ​ម្តងទៀត​នៅពេល​ក្រោយ ហើយ​បោះឆ្នោត​ជាថ្មី ខណៈពេល​នោះ អាច​បើកឱកាស​ឲ្យ​បេក្ខជន​ថ្មីៗ​ដាក់ពាក្យ​ឈរឈ្មោះ​បាន​ហើយ​គណបក្ស​ភូមិ​ចៃ​ថៃ​ក៏​ចង់បាន​ផងដែរ ។​

សូមបញ្ជាក់ថានៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (​ទី​១៤ ខែសីហា​) តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ដក​លោក សេដ្ឋា ថា​វី​ស៊ីន ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ជា​ផ្លូវការ​ហើយ បន្ទាប់ពី​តុលាការ​រកឃើញថា លោក​បាន​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ ដោយ​តែងតាំង​អតីត​មេធាវី​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​ខ្លី កាលពី ១៦ ឆ្នាំមុន ឱ្យបំពេញ​តួនាទី​ជា​មន្ត្រី​មួយរូប នៅក្នុង​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក ។ ទោះជា​បែបណា​ក្តី សាលក្រម​សម្រេច​ចុងក្រោយ​របស់​តុលាការ​ថៃ ហាក់​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​នេះ មាន​ភាព​រង្គោះរង្គើ​កាន់តែខ្លាំង ។​សាលក្រម​ដកតំណែងរ​បស់​លោក​សេដ្ឋា ធ្វើឡើង​ត្រឹមតែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម​រំលាយ​គណបក្ស​កាវ​ក្លៃ ឬ Move Forward ។​តុលាការ​បាន​បោះឆ្នោត​សម្រេច ៥ ទល់នឹង ៤ ចំពោះ​ករណី​របស់ លោក Srettha​។​

​កាលពី​ខែឧសភា ឆ្នាំនេះ អតីត​សមាជិក​ព្រឹទ្ធសភា​ថៃ​ប្រមាណ​ជា​៤០​រូប បានដាក់​សំណើ​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ថៃ ក្រោម​គោលបំណង​ចង់ឱ្យ​ពិចារណា​ដក តំណែង​នាយករដ្ឋមន្ត្រី របស់លោក សេដ្ឋា ក្រោម​ហេតុផល​ថា​ការតែងតាំង​លោក Pichit Chuenban ដែល​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​៦​ខែ កាលពី​ឆ្នាំ​២០០៨ ឱ្យមាន​តួនាទី​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក ថា​ជា​រឿង​ដែល​បាន​បំពាន​ចំពោះ​រដ្ឋធម្មនុញ្ញ ។ បន្ទាប់ពី​នោះមក លោក Pichit ជា​អតីត​មេធាវី​ម្នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ក៏បាន​សម្រេចចិត្ត​លាលែង​ពី​តួនាទី ដើម្បី​អាច​ការពារ​តំណែង​របស់ លោក សេដ្ឋា ។ លោក សេដ្ឋា គឺជា​មនុស្ស​របស់​គណ​បក្ស​ភឿ​ថៃ ដែលជា​បក្ស​របស់​គ្រួសារ ស៊ីណា​វ៉ា​ត់ ហើយ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ ក្រោយ​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយ​ក្រុម​គណបក្ស ដែលមាន​ទំនាក់ទំនង​នឹង​យោធា បន្ទាប់ពី​ការបោះឆ្នោតជាតិ ក្នុង​ឆ្នាំ​២០២៣ ។


​
​លោក Srettha បានតែងតាំង លោក Pichit Chuenban ជា​រដ្ឋមន្ត្រី​មួយរូប​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ខែមេសា​។ លោក Pichit ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ខែ​ក្នុង​ឆ្នាំ ២០០៨ ពីបទ​មើលងាយ​ការចោទប្រកាន់​របស់​តុលាការ បន្ទាប់ពី​លោក​បាន​ព្យាយាម​សូកប៉ាន់​ចៅក្រម​នូវ​ទឹកប្រាក់​ចំនួន ៥៥.០០០ ដុល្លារ​ដាក់​ក្នុង​កាបូប​គ្រឿងទេស​មួយ​ទាក់ទិន​នឹង​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ។​​លោក Pichit បាន​លាលែង​ពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​លោក​ឡើងកាន់តំណែង នៅពេល​ដែលមាន​បញ្ហា​ចម្រូងចម្រាស​ទាក់ទិន​នឹង​ឧប្បត្តិ​ហេតុដែល​បានកើត​ឡើង​។

​តុលាការ​បានឱ្យដឹងថា ថ្វីត្បិតតែ​លោក​Pichit បាន​ជាប់ពន្ធនាគារ​ក៏ពិតមែន ប៉ុន្តែ​តុលាការ​កំពូល​បានចេញ​សាលក្រម​ថា អាកប្បកិរិយា​របស់លោក​គឺ​មិន​ស្មោះត្រង់​។​តុលាការ​សម្រេច​ថា លោក Srettha ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី មានការ​ទទួលខុសត្រូវ​តែ​ម្នាក់​គត់​ក្នុងការ​ពិនិត្យមើល​លក្ខណៈសម្បត្តិ​នៃ​ការតែងតាំង​គណៈរដ្ឋមន្ត្រី​របស់ខ្លួន​។ តុលាការ​នេះ​បានឱ្យដឹង​ទៀតថា លោក Srettha បានដឹង​ពី​អតីតកាល​របស់ លោក Pichit ប៉ុន្តែ​លោក​នៅតែ​តែងតាំង​លោក Pichit ទៀត ហេតុ​ដូច្នេះហើយ​តុលាការ​សម្រេច​ថា​លោក​បាន​បំពាន​ក្រមសីលធម៌​។

​រដ្ឋាភិបាល​ថៃ​ត្រៀម​បញ្ចេញ​សាច់ប្រាក់​ចំនួន ២៩,៩​ពាន់​លាន​បាត (៨១៤,៩៣៦,៤៦០ ដុល្លារ​អាមេរិក​) ដើម្បី​ជួយឧបត្ថម្ភ​ឱ្យ​ប្រជាកសិករ​យកទៅ​ទិញ​ជី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការធ្វើ​ស្រែ​របស់​ពួកគេ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​បណ្តាញសារព័ត៌មាន បាងកក​ប៉ុស្តិ៍ នៅក្នុង​ថ្ងៃទី​១៥ ខែមិថុនា​។ តាម​គម្រោង​គឺមាន​ប្រជាកសិករ​ថៃ​ចំនួន ៤,៦៨​លាន​គ្រួសារ ដែល​នឹង​ទទួលបាន​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ផ្តល់ប្រាក់​ឧ​ត្ថ​ម្ភ​មួយ​នេះ​។​
​

ឡូវបញ្ហានៅត្រង់ថាតើ​គណបក្ស​ភឿ​ថៃ​អា​ចរក​ដៃគូរ​ចម្រុះ​ផ្សេងទៀត​អត់បើ​គ្មាន​ការគាំទ្រ​គ្រប់គ្រាន់​?​។​ប្រសិនបើ​គណបក្ស​ភឿ​ថៃ​មិនមែន​បានធ្វើ​នាយករដ្ឋមន្ត្រី​តើ​កម្មវិធី​ចែ​កល​លុយ​ដែល​លោក​សេដ្ឋា​ទើប​ប្រកាស​ចែកជូន​ប្រជាពលរដ្ឋ​នាពេល​ថ្មីៗ​នេះ​អាច​ដំណើរការ​អត់​?​។​​ម្យ៉ាងទៀត​បើ​មិនមែន​បក្ស​ភឿ​ថៃ​ធ្វើ​នាយករដ្ឋមន្ត្រី​វា​នឹងមាន​ផលប៉ះពាល់​ដល់​នយោបាយ​ស្រុក​ខ្មែរ​អត់​?​។​ឡូ​វ​កុំអាល​ញ៉ោ​ក​ញ៉ាក​ចាំ​អ៊ុត​មើល​តិច​មើល​!​។​a pheu thai1 a pheu thai2 
​