» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5277 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101044 នាក់

ឥណ្ឌូនេស៊ី នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​ចិន​ឲ្យ​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២១

 


​ឥណ្ឌូណេស៊ី​៖ លោក​ចូ​កូ​វី​ដូ​ដូ​( Joko Widodo)​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០២១​។​អ្នកនាំពាក្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១២​ខែមករា បានប្រកាស​ឲ្យ​ដឹងថា​៖​វ៉ាក់សាំង​ទាំងអស់​ដែល​ចាក់​ជូន​ពលរដ្ឋ គឺ​ទិញ​មកពី​ប្រទេស​ចិន​ទាំងអស់ គឺ​ក្រុមហ៊ុន​Sinovac ។a co indo1

ទាក់ទង​បញ្ហា​វ៉ាក់សាំង​នេះដែរ​កន្លងមក​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានប្រកាសថា លោក​គឺជា​មនុស្ស​ទីមួយ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​។ កម្មវិធី​ចាក់​វ៉ាកសាំង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៣ និង​១៥​ខែមករា ដោយ​ផ្តល់​អាទិភាព​ចាក់​ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងនោះ​មាន បុគ្គលិក​សុខាភិបាល​។​

​វ៉ាក់សាំង Sinovac របស់​ចិន​ត្រូវបាន​ឥណ្ឌូនេស៊ី​អនុម័ត​ឲ្យ​ប្រើប្រាស់ បន្ទាន់ ក្រោយ​ការសាកល្បង​ទទួលបាន​ជោគជ័យ ។​ទោះជា​យ៉ាងណា​វ៉ាកសាំង​ចិន​មិនទាន់​ត្រូវបាន​អង្គការ​សុខភាព​ពី​ភព​លោក​(WHO)​ទទួលស្គាល់​ឲ្យ​ប្រើ​នៅឡើយ​ទេ​។​តែ ឥណ្ឌូនេស៊ី​ទទួលបាន​វ៉ាក់សាំង ចំនួន​១៥​លាន​ដូ​ស ពី​ក្រុមហ៊ុន Sinovac របស់​ចិន ។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​របស់​ចិន​នេះ​ជូន​ពលរដ្ឋ ១៨១​លាន​នាក់​រហូតដល់​ឆ្នាំ​២០២២​។​

​ក្រុមហ៊ុន​ចិន​ក៏បានផ្តល់​វត្ថុធាតុដើម​សម្រាប់​ផលិត វ៉ាក់សាំង​រាប់លាន​ដូ​ស​ចាក់​ជូន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ផងដែរ​។​​វត្ថុធាតុដើម ដាក់​នៅក្នុង​កេស​ត្រជាក់​បាន​បញ្ជូន​ពី​ទីក្រុង​ប៉េកាំង​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​។​

​សូមបញ្ជាក់ថា​បើតាម​តាម​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ក្រុមមន្ត្រី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ឲ្យ​ដឹងថា ក្រុម​អ្នកជំនាញ COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក WHO នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មករា​។​​អាជ្ញាធរ​ជាតិ​សុខាភិបាល​របស់​ចិន បានប្រកាសថា ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់​អង្គការ WHO ដែលមាន​ភារកិច្ច​បើក​ការស្រាវជ្រាវ​អំពី​ប្រភពដើម​ដំបូង នៃ​ការ​ផ្ទុះឡើង​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល​គឺ COVID-19 នឹងធ្វើ​ដំណើរ​ទៅដល់​ក្នុងប្រទេស​ចិន នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​ពីដំបូង​ឡើយ​ក្រុម​អ្នកជំនាញ​ខាងលើ បានដាក់​គោលដៅ​ថា​នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន កាលពី​អំឡុង​ដើមខែ​មករា​នេះ ដើម្បី​ចាប់ផ្តើម​ការងារ​ស៉ើ​ប​អង្កេត​របស់​ពួកគេ ក៏ប៉ុន្តែ​គម្រោង​ដំណើរ​ទស្សនកិច្ច ត្រូវបាន​ពន្យារពេល​ដោយសារ ខ្វះខាត​ការអនុញ្ញាត​ពី​ទីក្រុង​ប៉េកាំង ដើម្បី​ចូលទៅ​កាន់​ប្រទេស​ចិន​។​
​គួរ​ជម្រាប​ថា វិបត្តិ​ជំងឺ COVID-19 បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន (Wuhan) នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩៕a co indo a co who1 


​