» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094937 នាក់

ក្រុមមន្ត្រី​ខិលខូច​និង​ក្រុម​ឈ្មួញ​ដី​បាន​នឹង​កំពុង​ឃុបឃិត​គ្នា​លួច​ទន្ទ្រាន​ឈូសឆាយ​រំលោភ​យក​ដី​រដ្ឋ​នៅ​តំបន់​កោ​ខ្ទុំ តា​នៃ តំបន់ភ្នំ​សូរិយា ភ្នំ​ល្បង និង​ភ្នំ​ពាម​លោក​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស​ពេល​យុទ្ធនា​ការបោះឆ្នោត​!

​កំពង់ឆ្នាំង​៖​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​បានអោយ​អ្នកយកព័ត៌មាន​<<​មាតុភូមិ​>>​ដឹងថា​នៅ​ភូមិ​ភូមិ​កោះ​ខ្ទំ​មាន​មេភូមិ​ឈ្មោះ​យ៉ង់​និង​ឈ្មោះ​អាន​បាន​ប្រមូល​អត្ត​សញ្ញាប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ថា​យកទៅ​ចុះឈ្មោះ​ឬ​ចុះបញ្ជីរ​បោះឆ្នោត​តែ​ប្រជាពលរដ្ឋ​មិនបាន​ដឹងថា​គេ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ពី​ពួកគាត់​យកទៅ​ធ្វើ​អ្វី​នោះទេ​។​a chea1 

ក្រោយមក​ទើប​មានការ​បែកធ្លាយ​ព័ត៌មាន​ថា​៖​ឈ្មោះ​យ៉ង់​និង​ឈ្មោះ​អាន​បាន​ប្រ​ម៉ូ​ល​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​យកទៅ​រៀប​ដី​និង​បំបែក​ដី​ដើម្បី​លក់​អោយ​ឈ្មួញ​និង​ទទួល​លុយ​ពី​មេ​ឈ្មួញ​រាប់ម៉ឺន​ដុល្លារ​អាំ​មេ​រិ​ក​ទៀតផង​។​ករ​ណិ​យ៍​នេះ​បង្ក​ភាព​ចំរូង​ចំ​រះ​តវ៉ា​គ្នា​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​យ៉ាងខ្លាំង​ដោយ​ខ្លះ​បាន​ដី​ខ្លះ​មិនបាន​ដី​។​

​ចំណែក​នៅ​ភូមិ​តា​នៃ​ក៏​មិន​ខុសប្លែក​ពី​ភូមិ​កោះ​ខ្ទុំ​ប៉ុន្មាន​ដែរ​ប្រជាពលរដ្ឋ​បានអោយ ដឹងថា​៖​មាន​មេខ្យល់​ដែលជា​ឈ្មួញ​ដី​ប្រមាណ​៣​ទៅ​៤​នាក់​ដែលជា​អ្នកមាន​ដី​ច្រើនជាងគេ​រហូតដល់​២០ ទៅ​៣០​ហិច​តា​បាន​កេណ្ឌ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​តា​នៃ​ជាង​៥០​នាក់​អោយទៅ​កាប់ឆ្ការ​ព្រៃ​នៅ​ចំណុច​ច្រមុះជ្រូក​ក្នុង​តំបន់ភ្នំ​សូរិយា​ប្រមាណ​ជាង​៤០​ហិ​កត្តា​ដោយ​សន្យា​អោយ​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចំនួន​៣០០​ដុល្លារ​។​ប៉ុន្តែ​ក្រោយពី​កាប់ឆ្ការ​គេ​ប្រគល់អោយ​១០០​ដុល្លារ​សិន​លុះដល់​ឈូសឆាយ​ហើយ​រួចរាល់​ទើប​គេ​អោយ​លុយ​គ្រប់​ចំនួន​?​។

សព្វថ្ងៃ​ប្រជាពលរដ្ឋ​ក៏​កំពុង​ចំរូង​ចំ​រះ​តវ៉ា​យ៉ាង​ក្ដៅគគុក​ផងដែរ​ដោយសារតែ​ខ្លះ​បាន​លុយ​ខ្លះទៀត​មិនបាន​លុយ​។​
​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នៃ​បាន​សំណូមពរ​ដល់​ថ្នាក់លើ​អជ្ញាធរ​ខេត្ត ពិសេស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ទាន់ពេលវេលា​ដើម្បី​ទុក​ដី​នេះ​សម្រាប់​ពួកគាត់​កាប់​អុស ចង​គោក្របី​ផង ព្រោះ​ដី​នេះ​ជា​ដី​តំ​សហគមន៍ និង​ជា​ដី​១០%(១០​ភាគរយ​)​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល​រួមគ្នា​តើ​!​។​ពតិមាននេះក៏សូមជម្រាបជូនឯកឧត្តមជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីដែលល្បីថាជាបុរសប្រឆាំងឈ្មួញស៊ីដីជ្រាបផងដែរខ្លាចកូនចៅខាងក្រោមរៀបសម្រួលឲ្យទៅជាស្របច្បាប់អស់បាត់ទៅទានប្រោស!៕a chea2 a cheaa a cheaa1 

​