» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3271 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099038 នាក់

កាដូរ​ជូន​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាញ់​បាញ់​ឆ្លង​ឆ្នាំ​ចាស់​និង​ចូលឆ្នាំថ្មី​២​ដង​ចាប់បាន​១​មួយទៀត​មិនទាន់​ចាប់​?!


​ខេត្តកណ្តាល​៖​មាន​ករណី​យ៍​បាញ់បោះ​សេរី​និង​បាញ់​គម្រាម​សម​ត្ត​កិច្ច​កើតឡើង​បន្តបន្ទាប់​ឌឹ​លោក​ឈឿន​វិចិត្រ​ស្នងការ​នគរបាល​ខេត្តកណ្តាល​ក្នុង​ដំណាច់​ចុង​និង​ដើមឆ្នាំ​សកល​ថ្មី​២០២១​។​a bun chet7 

​ករ​ណិ​យ៍​បាញ់​ទី​១​គឺ​នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ចំនួន​៤ ទៅ​៥​គ្រាប់ នៅ​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ «​ហេង ហេង​» នៅ​ចំណុច​ផ្លូវ​លេខ ២១ A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ​បុរស​ដែល​បាញ់បោះ​សេរី​បង្អួត​ស្រី​ក្នុង​ហាង​ហេង​ហេង​ត្រូវបាន​គេ​ស្គាល​ថា​មានឈ្មោះ វីរ​: ជា​អ្នក​បើកឡាន​ឲ្យ​ថ្នាក់ដឹកនាំ​ធោ​ម​ម្នាក់​។ ​ម្ចាស់​ហាង​ឈ្មោះ កញ្ញា បានឱ្យដឹងថា ២​នាក់​ប្ដី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា បន្ទាប់មក​ក៏​ភាគី​ខាង​ប្ដី បាន​យក​កាំភ្លើងខ្លី​បាញ់​ចឹ​ង​ទៅ​។​តែ​មកដល់​ថ្ងៃទី​៣​មករា​២០២១​សម​ត្ត​កិច្ច​មិនទាន់​ចាត់ការ​ករ​ណិ​យ៍​បាញ់បោះ​សេរី​ខុសច្បាប់​ក្នុង​ហាង​កណ្តាល​ក្រុង​តាខ្មៅ​នោះនៅឡើយ​។​

​បាញ់​ទី​២​គឺ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ឆកយក​កាំភ្លើង​AK-47​របស់​សម​ត្ត​កិច្ច​មក​បាញ់​គម្រាម​សមត្ថកិច្ច​៧​គ្រាប់​ក្នុង​ប៉ុស្តិ៍នគរបាល​សំពៅ​ពូន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​បុរស​ថ្លើមធំ​នោះ បើក​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​។ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន ក៏បាន​ឃាត់ខ្លួន និង​ហៅ​ជនបង្ក​មកកាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​របស់​ជនបង្ក មក​ធ្វើការ​ដោះស្រាយ​សងបំណុល​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

​តែ​អ្វីដែល​ហួសចិត្ត​គឺ​ពេលធ្វើ​ការសាកសួរ ស្រាប់តែ ជនបង្ក​ខាងលើ រត់​ចូលក្នុង​បន្ទប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន រួច​ទាញ​កាំភ្លើង​អាកា​ចំនួន​០១​ដើម​បាញ់​ចំនួន​៧​គ្រាប់​ឡើងលើ ដើម្បី​គំរាម​សមត្ថកិច្ច ។ នគរបាល​ខេត្តកណ្ដាល ធ្វើការ​ឡោមព័ទ្ធ​ជនបង្ក​ខាងលើនេះ ដែល​កំពុង​លាក់ខ្លួន​ក្នុង​ប៉ុស្តិ​ជាមួយនឹង​កាំភ្លើង​អាកា​ចំនួន​បី​ដើម នៅក្នុង​ប៉ុស្តិ៍​រដ្ឋបាល​នោះ​តែម្ដង​រហូតដល់​យប់​ថ្ងៃទី​២​មករា​បាន​ដោះស្រាយ​ករណី​យ៍​នេះ​បាន​។​​ជនបង្ក​ដែល​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​មានឈ្មោះ ពៅ ហេង អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន​បានត្រូវចាប់ខ្លួននាយប់ថ្ងៃទី២មករាបន្ទាប៉ពិលោមពទ្ធ័។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​នាយ​ប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ បាន​ប្រាប់​កាសែត​ថា​, លោក​កំពុង​ដឹកនាំ​កម្លាំង ធ្វើការ​ឡោមព័ទ្ធ នឹងមិន​ឱ្យមាន​ការផ្ទុះ​អាវុធ ប៉ុន្តែ​ប្រើ​វិធាន ក្នុងការ​លួងលោម​ជនបង្ក ឲ្យ​ទម្លាក់អាវុធ និង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដោយហៅថៅកែនិងម្តាយឲ្យមកជួយ។ ​លោកស្នងការ​បន្តថា​, កាំភ្លើង​នៅ​ទីនោះ​មាន​ចំនួន​បី​ដើម និង​មាន​គ្រាប់​ជិត​៩០ ដូច្នេះ​មិនត្រូវ​ឱ្យមាន​ការផ្ទុះអាវុធ​កើតឡើង​ជាដាច់ខាត ជៀសវាង​ករណី​គ្រោះថ្នាក់​កើតឡើង​។​

អា​ឡូ​វ​អា​អ្នកបាញ់់​ក្រោយ​ត្រូវបាន​ចាប់ខ្លួនបានចោទថាប៉ងធ្វើឃាតសមត្តកិច្ចតែ​អា​អ្នកបាញ់​មុន​ស្គាល់មុខ​ចាប់​មិនទាន់បាន​នៅឡើយ។​អ្នកដឹង​រឿង​ឌឺ​ថា​ប្រ​យ​ត្ន័​ធើ​បានតែ​អា​អ្នកខ្សោយៗ​គេរហៅថាស្តង់ដា​២​ហ្ម៉ង ៕a bun chet1 a bun chet3 a bun chet4 a bun chet5 a bun chet6 

​