» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 927 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095842 នាក់

​ចៃកា​សាលា​រាជធានី​ភ្នំពេញ​ចុះហត្ថលេខា​ស្តីពី​ការសិក្សា​គម្រោង​កសាង​រោងចក្រ​ចម្រាញ់​ទឹក​សម្អុយ​ពី​បឹង​ជើងឯក​

​ភ្នំពេញ​៖​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​អ៊ី​តូ​មិ​ម​ប៉ៃ​(ItoMimpei)​ប្រធាន​ដឹកនាំ​ក្រុមការងារ ត្រៀម​ការសិក្សា​ស្រាវជ្រាវ របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ពិភាក្សា​កាល​សិក្សា​មូលដ្ឋាន​អំពី​គំរោង​អភិវឌ្ឍ​ន៏​ប្រព​ន្ធ័​ប្រឡាយ លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។ 

2018-05-26_13.52.43

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖​ក្នុង​កំណត់ហេតុ​បាន​បញ្ជាក់ថា​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានសំរេច​ដាក់ចេញ​នូវ​ការសិក្សា​មូលដ្ឋាន​សំរាប់​គំរោង​អភិវឌ្ឍ​ន៏​ប្រព​ន្ធ័​ប្រឡាយ​លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ដោយបាន​ប្រគល់​ការសិក្សា​គំរោង​នេះ​ទៅអោយ​JICA​ជា​អ្នកអនុវត្ត​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ចំនួន​៣​ក្រុម​ដើម្បី​ការប្រមូល​រាល់​ទិន្ន័យ​ដែល​ពាក់​ព​ន្ធ័​ក្នុងនោះ​ក្រុម​បេសកកម្ម​របស់​JICA​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ត្រៀម​រៀបចំ​ឯកសារ​សំរាប់​ឈានទៅដល់​ការអនុមត័​ផ្តល់ជំនួយ​លើ​គំរោង​នេះ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​។​គោលបំណង​របស់​គំរោង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ជា​អប្ប​រិ​មា​នូវ​បន្ទុក​នៃ​ការបំពុល​ទឹក​ក្នុង​បឹង​ជើងឯក​តាមរយះ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ​ថ្មី ដែល​នឹង​រួមចំណែក​ការពារ កែលំអរ​ទឹក​អនាម័យ​នឹង​បរិស្ថាន​នៅ​បឹង​ជើងឯក​។​សូមបញ្ជាកថា​កាលពី​ថ្ងៃទី​១៨​ឧសភា​ឆ្នាំ​២០១៨​លោក​ឃួ​ង​ស្រេង បានសម្រេច បង្កើត​ក្រុមការងារ​ការចុះពិនិត្យ និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​-​លូ ទាំង​ប្រាំពី​សង្កាត់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​, ការបង្កើន​សមត្ថភាព​បូម​របស់ ស្ថានីយ៍​បូមទឹក​បឹងទំពុន​,​ការសាងសង់​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ​, ការងារ​ស្តារ​ប្រឡាយ​បឹង​សាឡាង ប្រឡាយ​បឹងទំពុន និង​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធានា​មិនអោយ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា ដែល​កំពុង​
​ចាប់ផ្ដើម​មកដល់​នេះ ។​
​បញ្ជាក់​៖ គម្រោង​ស្តារលូ និង​ការងារ​ជួសជុល​អណ្តូង​លូ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ រួមមាន ៖
– ការងារ​ជួសជុល​អណ្តូង​លូ គម្រប​លូ ចំនួន ១៥៨​កន្លែង​
– ស្តារលូ ផ្លូវ​សរុប​ចំនួន​៨៩​ខ្សែ ប្រវែង​សរុប​ចំនួន​៤៣,៨០០ ម៉ែត្រ ៕

2018-05-26_13.52.46