» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 23 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094938 នាក់

នាំកូន​ទៅលេង​បុណ្យ​អ្នកតា​ថាសប្បាយ​តែក្លាយជា​ទុក្ខ​ព្រោះ​ស្ត្រី​ជា​ម្តាយ​ក្លាយជា​សាកសព​!!!

​កំពង់ឆ្នាំង​៖ កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ ២០១៨​ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​ស្លាប់​នៅ​នៅក្នុង​ពិធីបុណ្យ​ឡើងអ្នកតា​ឈើ​ត្រាវ​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បានកើត​ឡើង​នៅ​ទីតាំង​ពិធីបុណ្យ​ឡើងអ្នកតា​មួយកន្លែង​ឈ្មោះ​អ្នក​ត្តា​ឈើ​ត្រាវ (​ហៅ​តា​ត្រាវ​)​ដោយសារ​មាន​គ្រោះមហន្តរាយ​ខ្យល់ព្យុះ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី​ណេ​ត​ដែលមាន​ផ្ទៃពោះ​ផង​ស្លាប់​a k ch 

នៅនឹងកន្លែង​កើតហេតុ​។​ស្ត្រី​ជា​ម្តាយ​រូបនោះ​បាន​នាំ​កូន​ទៅលេង​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​ឡើងអ្នកតា​ហើយក៏​បាន​យក​កូន​ទៅ​ជិះសេះ​ហោះ​ហើយ​ម្ដាយ​ក៏​ឈរ​មើល​កូន​។​ពេលដែល​កំពុងតែ​ឈរ​មើល​កូន​ជិះសេះ​ហោះ​នោះ​ស្រាប់​តែមាន​ខ្យល់ព្យុះ​មក​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ប៉ើង​ឆ័​ត្រ​ធំ​របស់​អាជីវករ​ដែល​លក់ដូ​នៅ​ទីនោះ​ត្រូវ​ខ្យល់​បក់​ប៉ើង​មក​បុក​ចំក្បាល​ស្ត្រី​នោះ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​តែម្តង​។​

កូន​ដែល​កំពុងតែ​ជិះ​នៅលើ​សេះ​ហោះ​ដែល​កំពុង​វិល​នោះ​ក៏បាន​បណ្ដាល​ឲ្យ​ធ្លាក់​បាក់ដៃ​និង​ឧបករណ៍​ក្មេង​លេង​កំសាន្ដ​ផ្សេងទៀត​បាន​ប៉ើង​រប៉ាត់រប៉ាយ​ពេញ​វាល​។​
​សូមបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្បែរៗ​អ​សនៈ​អ្នកតា តា​ត្រាវ​នោះ​តែងតែ​ប្រារព្ធ​ពី​ធី​ឡើងអ្នកតា​ឈើ​ត្រាវ​នេះ​ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចំរើន​។​តែ​ការ​ប្រារព្ធ​សុំ​សុខ​ចំរើន​នេះ​គឺមាន​រយៈពេល​បី​យប់​បី​ថ្ងៃ​និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​កុះករ​ផងដែរ​តែ​មិនបាន​សុខ​ចំរើន​ទេ​បែ​ជា​បង្ករ​ទុក្ខព្រួយ​ទៅវិញ​៕a k ch1 a k ch2 a k ch3 
​