» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5394 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101161 នាក់

ស្រុក​ខ្មែរ​ធ្លាក់រ​ងារ​ខ្លាំង​ពី​ខែធ្នូ​ដល់​ខែមករា​

 

​ភ្នំពេញ​៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា ក្នុង​រដូវរំហើយ​ខាងមុខនេះ ពោលគឺ​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២០ ដល់ ខែមករា ឆ្នាំ​២០២១ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ​។​មូលហេតុ ដោយសារតែ​ឥទ្ធិពល​នៃ​បាតុភូត ឡា​នី​ណា (La Nina ) បានធ្វើឱ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រុញ​ចុះមក​ក្រោម​ខ្លាំង និង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​។ a cold 

​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ចំនួន​២​លើក​៖
​លើក​ទី​១: ចាប់ពី​សប្តាហ៍​ទី ១ ខែធ្នូ ដល់ សប្តាហ៍​ទី ៣ ខែធ្នូ ឆ្នាំ​២០២០​។ នៅក្នុង​កំឡុង​ពេលនោះ មាន​ថ្ងៃ​មួយចំនួន​ធាតុអាកាស អាច​នឹង​ចុះ​ត្រជាក់ ពី​

មធ្យម​ទៅ​បង្គួរ ក្នុងនោះ​មាន​៖
- បណ្ដា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៨°C ទៅ ២១°C ។
- បណ្ដា​រាជធានី​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៩ °C ទៅ ២២°C​។
​លើក​ទី​២: ចាប់ពី​សប្តាហ៍​ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់​បំណាច់​ខែមករា ឆ្នាំ ២០២១​។ ក្នុងកំឡុងពេល​នោះ​ធាតុអាកាស នឹង​ចុះ​ត្រជាក់​ខ្លាំង និង​ត្រជាក់​យូរ​ច្រើន​ថ្ងៃ ក្នុងនោះ​មាន
- បណ្ដា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​ជាប់​តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា អាច​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៦°C ទៅ ១៩°C ។
- បណ្ដា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នៅក្នុង​រង្វង់​ពី ១៨°C ទៅ ២១°C ។
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ថែរក្សា​សុខភាព​ទាំងអស់គ្នា​៕a cold wind 

​