» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 58 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094973 នាក់

វិធី​ពុករលួយ​របស់លោក ឃុ​ត សា​លីន មេ​គយ​ច្រក​បុស​មន​គឺ​ការប្រមូលប្រាក់​ពន្ធ​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​!!


​ស្វាយរៀង​៖​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​កម្ពុជា​វៀតណាម​បុស​មន បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដដែល​ព្រោះ​លោក ឃុ​ត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។​a cus bosmon1 

​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​ព្រំដែន​បុស​មន ស្ថិតក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ព្រោះ​តាំងពី​លោក ហេង សំបូរ ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង តាំងពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឃុ​ត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅឡើយ​ទេ​។

​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​បុស​មន ត្រូវ​លោក ឃុ​ត សា​លីន និង​បក្ខពួក​គាប​យកលុយ​តាម​អំពើ​ចិត្ត​ដោយ​ម៉ូតូ​ដឹកទំនិញ​១​គ្រឿង​ត្រូវ​បង់លុយ​១​ម៉ឹ​ន​រៀល រ៉ឺម៉ក​១​គ្រឿង​ត្រូវ​បង់លុយ​៤​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល ហើយ​ត្រាក់ទ័រ​ដឹកទំនិញ​១​គ្រឿង​ត្រូវ​បង់លុយ​១០​ម៉ឺន​រៀល​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​ឲ្យ​ឡើយ​។​នេះ​មិន​និយាយ​ពី​ឡាន​ដឹកទំនិញ​ធំៗ​ផង​។ ក្រុមមនុស្ស​របស់លោក ឃុ​ត សា​លីន មេ​គយ​ច្រក​បុស​មន ដែល​ប្រចាំការ​នៅមុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រក​បុស​មន ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​តាមរបៀប​អត់​ចេញ​វិ​ក័យ​ប​ត្រ័​។​

​មិនដឹងថា​តើ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដឹង​ពី​វិធី​ក្បៀស​ប្រាក់​ពន្ធ​បង្ក​ឡើយ​ដោយ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្តស្វាយរៀង និង​លោក ឃុ​ត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន អត់​?​ឬមួយ​មើល​តែ​ទិ​ដ្ធ​ភាព​ម៉ាក្រូ​មើល​តែព្រៃ​ចំណូល​គយ​ទាំងមូល​មិន​គិត​ល្បិច​មីក្រូ​?​។​a cus bosmon a cus bosmon2 a cus bosmon3 

​