» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5397 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226262 នាក់

ប្តឹង​អនុប្រធាន​គុក​បាត់ដំបង​រឿង​បោក​លុយ​ចូល​ក្របខ​ណ្ឌ័​គរ​បាល​

 

​បាត់ដំបង ៖ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៉ឹ​ម សុខុន មន្ដ្រី​ពន្ធនាគារ​ខេត្តបាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ ១១​គ្រួសារ រស់នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង បានដាក់​ពាក្យ ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ រឿង​បោក​លុយ​ជាង​៩​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ​។​a b cheat2 

​ជនរងគ្រោះ​ស​សេរ​ថា​៖​សូម​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ យើងខ្ញុំ​ទាំង​១១​នាក់ បាន​យក​ថវិកា​ទៅ​ប្រគល់ជូន​លោកស្រី ស៊ឹម សុខុន នៅ​គេហដ្ឋាន​របស់លោក​ស្រី​ផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោក​ប្រាជ្ញ សុវណ្ណ​មន្នី និង​លោក ម៉ៅ សំរេច ជា​អ្នក​បានឃើញ យើងខ្ញុំ​ទាំង​១១​នាក់ ជួប​ប្រគល់​ថវិកា​ទៅ​លោកស្រី​ពិតប្រាកដ​មែន ដោយ​គាត់​សន្យា និង​ជួយ​រត់ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ប្រសិនបើ​មិនបាន គាត់​និង​ប្រគល់​ថវិកា​ជូន​វិញ​គ្រប់​ចំនួន ដោយ​គាត់​អះអាងថា​គេ និង​រើស​ចេញពី​ជួរ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយពេល ដល់​ថ្ងៃ​កំណត់​ប្រឡង​រួច​តែ​លទ្ធផល មិនបាន​ជាប់​ដូច​ការ​សន្យា ទើប​យើងខ្ញុំ​ទាំងអស់គ្នា​សម្រេចចិត្ត សុំ​ដកយក​ថវិកា​មកវិញ តែ​រយ​:​ពេល​មួយឆ្នាំ​ហើយ​មិន​ព្រម​ឲ្យ យើងខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ សាលាខេត្ត​បាត់ដំបង ហើយ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ព្យាយាម​ដោះស្រាយ​ចំនួន​៣​លើក តែ​មិនបាន​ថវិកា​មកវិញ​ទើប យើងខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ និង​រក​យុត្តិធម៌ ជូន​យើងខ្ញុំ​ឲ្យ​បាន​ថវិកា​គ្រប់​ចំនួន​៩៤,៧០០​ដុល្លា​អាមេរិក មកវិញ​ផង​តាម​ឈ្មោះ និង​ចំនួន​ថវិកា​ដូច​តារាង​ជូន​ភ្ជាប់​។​មិនទាន់​ដឹងថា​តើ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​យ៉ាងណា​ចំពោះ​ករណី​យោ៍ះ​នៅឡើយ​ទេ​?​។​a bb cheat a b  cheat a b cheat1 
​