» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 57 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094972 នាក់

បោះឆ្នោត​មី​យ៉ាន់​ម៉ា បក្ស​NLD លោកស្រី អ៊ុង​សាន ស៊ូ​ជី​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា លើស​ឆ្នាំ​២០១៥​បក្ស​យោធា​គាំទ្រ​បានតែ​ជាង​៣០​ប៉ុណ្ណោះ​!


​មី​យ៉ាន់​ម៉ា​៖ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា (UEC) បានប្រកាស​លទ្ធផល​បោះ​ឆ្នោត​ថ្នាក់ជាតិ​ចុងក្រោយ បង្ហាញថា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​ច្រើនជាង​ចំនួន​គាំទ្រ​កាលពី​ឆ្នាំ​២០១៥ ទៅទៀត​ហើយ​បន្ត​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។​a burmar1 

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា​ឲ្យ​ដឹងថា​៖​គណ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​កៅអី​ក្នុង​សភា​សហភាព​ចំនួន​៣៩៦ (​សភា​ជាន់​ទាប​មាន​ចំនួន ២៥៨​កៅអី និង​សភា​ជាន់ខ្ពស់​ចំនួន ១៣៨​កៅអី​)​។ ខណៈ​តួលេខ​សរុប​ខាងលើ មាន​ច្រើនជាង​កាលពី​ឆ្នាំ​២០១៥​ទៅទៀត​ដែល​បក្ស NLD ឈ្នះ​បាន​៣៩០​កៅអី​។​បន្ថែម​ពីនេះ សម្រាប់​កៅអី​សភា​រដ្ឋ​និង​តំបន់ បក្ស NLD ទទួលបាន​សំឡេង​៥០១ លើ ៦១២​សំឡេង និង​កៅអី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជនជាតិភាគតិច​មាន​ចំនួន ២៣​លើ ២៩​កន្លែង​។​

​ឯ​គណ បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព​(USDP) ដែលជា​បក្សប្រឆាំង​ធំជាងគេ និង​មានការ​គាំទ្រ​ពី​យោធា​មី​យ៉ាន់​ម៉ា​បានទទួល​សំឡេង​នៅក្នុង​សភា​សហភាព​ចំនួន​៣៣​កៅអី​ប៉ុណ្ណោះ ក្នុងនោះ​សភា​ជាន់​ទាប​មាន​ចំនួន ២៦​កៅអី និង​សភា​ជាន់ខ្ពស់​ចំនួន ៧​កៅអី​។​​សារព័ត៌មាន Myanmar Time បាន​ឲ្យ​ដឹងថា​បក្ស​ផ្សេងៗ​ទៀត ដូចជា​បក្សសម្ព័ន្ធ​សញ្ជាតិ​សាន​ដើម្បី​ប្រជាធិបតេយ្យ​(SNLD) បាន​១៥​កៅអី​, បក្ស​ជាតិ​អា​រ៉ា​ខាន់​(ANP) ៨​កៅអី​, បក្ស​ជាតិ​Ta’ang (TNP), បក្ស​សាមគ្គី​មន (MUP) និង​បក្ស​ប្រជាធិបតេយ្យ​រដ្ឋ​Kayah ទទួលបាន​សំឡេង ៥​កៅអី​ដូចៗ​គ្នា នៅក្នុង​សភា​សហភាព​។​ក្រៅពីនេះ បក្ស​មួយចំនួនទៀត កាន់កាប់​កៅអី​សភា​សហភាព​តិចតួច​ប៉ុណ្ណោះ​។​

​សូមជម្រាបថា បក្ស​លោកស្រី​ស៊ូ​ជី កន្លងមក មានការរំពឹងថា នឹង​ទទួលបាន​សំឡេងគាំទ្រ​នៅក្នុង​សភា​តិចជាង​ការបោះឆ្នោត​ឆ្នាំ​២០១៥​ដោយ​យោងទៅលើ​វិបត្តិ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​ប្រតិបត្តិការ​យោធា​នៅក្នុង​រដ្ឋ​មាន​ជម្លោះ​។ តែក៏មាន​មូលហេតុ​មួយចំនួន​ដែល​បក្ស​NLD ធ្វើ​បានល្អ​ក្នុងការ​បោះឆ្នោត​លើក​នេះ​ដូចជា ការចេញ​មុខការ​មុខមាត់​ប្រទេស​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការចោទប្រកាន់​បទល្មើស​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ចុងឆ្នាំ​២០១៩ ការជំរុញ​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ជនជាតិភាគតិច ក៏ដូចជា​ការជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម​។​

​បន្ទាប់ពី​បញ្ចេញ​លទ្ធផល​ចុងក្រោយ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា ក៏បាន​ច្រានចោល​ការអំពាវនាវរ​បស់​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព ដែល​បានទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ផងដែរ​ដោយ​សំអាងថា ការបោះឆ្នោត​នេះ មាន​ភាពមិនប្រក្រតី​មួយចំនួន​។ បើតាម​ការអះអាង​រប​ស់ UEC ការបោះឆ្នោត​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ប្រកបដោយ​សន្តិភាព សណ្តាប់ធ្នាប់​និង​បង្ហាញ​ពី​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។​​ទោះបីជា​ទទួលបាន​លទ្ធ​ផល​គាំទ្រ​យ៉ាងច្រើន​នៅក្នុង​សភា​ក៏ដោយ បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​របស់លោក​ស្រី​ស៊ូ​ជី ក៏បាន​ស្នើ​ឲ្យ​បក្ស​ន​យោ​យ​បាយ​ជនជាតិភាគតិច​ចំនួន​៤៨ ចូលរួម​ជាមួយ​ខ្លួន​ដែរ ដើម្បី​បង្កើត​រដ្ឋាភិបាល​សហភាព​មួយ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​៕a burmara 

​