» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3435 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099202 នាក់

លោក ឃួ​ង ស្រេង ជំរុញ​​ការតាមដាន​ត្រួតពិនិត្យ​ក្លឹប​កំសាន្ត​និង​ខារ៉ាអូខេ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​បណ្ដា​ខណ្ឌ ទាំង​១៤​នៅក្នុង​រាជធានី​ភ្នំពេញ បន្ត​ការតាមដាន​និង​ត្រួតពិនិត្យ​ទៅលើ​ក្លឹប​កំសាន្ត​និង​ខារ៉ាអូខេ​ដែល លួច លាក់​បន្ដ​បើក​អាជីវកម្ម ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ខណៈ​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​នៅឡើយ បើទោះបី​ប្រទេស​កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយ​ឈ្មោះ​កូ​វីដ​–១៩​នេះ ក៏ដោយ​។​a sreng pp 

​លោក​ឃួ​ង ស្រេង មានប្រសាសន៍​លើកឡើងថា យើង​អាច​ភ្លេច​ជំងឺ​កូ​វីដ​–១៩ តែ​ជំងឺ​កូ​វីដ​–១៩ មិន​ភ្លេច​យើង​ទេ ។​ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​–១៩​នេះ​និង​បន្ត​តាមដាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការលួចបើក​ក្លឹប​កម្សាន្ត​និង​ខា​រ៉ា​អូ​ឃេ​ដែល​អាចធ្វើ​ឲ្យ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​–១៩​នេះ ។​

​លោក​បន្តថា​៖ បច្ចុប្បន្ននេះ covid-19 បាននិងកំពុង​រីក​រា​ល​ដាល​នៅក្នុង​បណ្ដាល​ប្រទេស​និង​ដែនដី​ចំនួន​ជាង​២១០​ទូទាំង​ពិភពលោក ហើយ​បញ្ហា​នេះ​ត្រូវបាន​អង្គភាព អង្គការ​សុខភាព​ពិភពលោក WHO ប្រកាសថា ជា​ជម្ងឺ​រាតត្បាត​សកល និង​ជា​កង្វល់​ថ្មី​របស់​មនុស្សជាតិ គ្រប់​ជាតិ​សាសន៍ ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ទប់ស្កាត់​វិធាន​ការបង្ការ​ទប់ស្កាត់​និង​ផ្តល់​ការសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា ។​a sreng  pp1 a sreng pp3 

​