» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3246 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099013 នាក់

សមាជិកសភា​អាមេរិក​ទាំងពីរ​បក្ស​ក្តៅ​លោក​ដូ​ណា​ល់​ត្រាំ​ស​សើ​ប្រធានាធិបតី​រុស្ស៊ីប្រឆាំងអេហ្វប៊ីអាយ 

​អាមេរិក​៖ ក្រុម​អ្នកតំណាងរាស្ត្រ​អាមេរិក មកពី​គណបក្ស​សាធារណៈរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​​បង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ចេញមុខ​គាំទ្រ​រុស្ស៊ី​ហើយប្រឆាំង FBI ជុំវិញ​ការ​ចោទ​ការ​ថា ទីក្រុង​ម៉ូស្គូ​បាន​លូកលាន់​ក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦​។ a trump pou2 

ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស Reuters នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​បាន​ដកស្រង់​សម្តី ប្រធានសភា​អា​មេ​រិម​ក​ពី​គណបក្ស​សាធារណរដ្ឋ លោក ផូ​ល រី​យ៉ាន (Paul Ryan) មក​ផ្សាយ​ថា «​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គួរតែ​យល់ថា រុស្ស៊ី​មិនមែនជា​សម្ព័ន្ធមិត្ត​រប​ស់​យើង​នោះទេ ហើយ ក៏​គ្មាន​ដែរ​សីលធម៌​ស្មើភាព​គ្នា​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។ ពោលគឺ​មានតែ​ការបន្ត​ប្រឆាំងនឹង​មូលដ្ឋានគ្រឹះ​នៃ​តម្លៃ និង​ឧត្ដមគតិ របស់​យើង​តែប៉ុណ្ណោះ​»​។​

​សូមបញ្ជាក់ថា​លោក ត្រាំ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី បន្ទាប់ពី​ជំនួប​មួយ​ស្មើ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ទីក្រុង​ហែល​ស៊ីន​គី ប្រទេស​ហ្វាំ​ង​ឡង់ អស់​រយៈពេល​ជាង ២​ម៉ោង នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ដោយ​លោក​ផ្ទាល់​បាន​សម្ដែង​ការប្រឆាំង​ជំទាស់ នឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក ហើយ​ថា​គ្មាន​ហេតុផល ឬ​ភស្ដុតាង​ណាមួយ​ចោទប្រកាន់​លើ​ទីក្រុង​ម៉ូស្គូ​ថា ជា​អ្នក​លូកលាន់​ក្នុង​កិច្ចការ បោះឆ្នោត​អាមេរិក​នោះឡើយ​។​

​ចំណែកឯ​លោក ពូ​ទីន ក៏បាន​បដិសេធ​ដែរ​ថា រុស្ស៊ី​មិនដែល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ សហរដ្ឋអាមេរិក​នោះទេ​។ លោក ដូ​ណា​ល់ ត្រាំ ថ្លែង​បែបនេះ​នៅពេល​ត្រូវបាន​អ្នកសារព័ត៌មាន​សាក​សួរថា តើ​លោក​ជឿជាក់​លើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់ របស់លោក ឬក៏​លោកពូ​ទីន​។ «​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន និយាយថា​មិនមែន​រុស្ស៊ី​នោះទេ ហើយ​ខ្ញុំ​ក៏​មើលមិនឃើញ​ថា មាន​ភស្ដុតាង ឬ​ហេតុផល​ណាមួយ​ថា រុស្ស៊ី​ជា​ធ្វើ​វា​បោះ​ដែរ​»​។ នេះ​គឺជា​ចម្លើយ​តប​របស់លោក ត្រាំ​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា ជំនួប​កំពូល​ទ្វេភាគី​ផ្លូវការ​ជា​លើកដំបូង រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ឡើង​នៅឯ​វិមាន​ប្រធានាធិបតី នៃ​ទីក្រុង​ហែល​ស៊ីន​គី ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​នៅមុន​ជំនួប​នេះ រដ្ឋអាជ្ញា​ពិសេស​អាមេរិក​បានដាក់​សម្ពាធ​លើ​លោក ត្រាំ តាមរយៈ​ការចោទប្រកាន់​ជា​ផ្លូវការ​លើ​មន្ត្រី​រុស្ស៊ី ១២​រូប ជុំវិញ​ការ​លូកលាន់​ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦ ដោយ​សង្ឃឹមថា លោក​នឹង​លុបចោល​ជំនួប​នេះ ហើយ​បង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់​ចំពោះ​រុស្ស៊ី​។​

 កាលពី​ឆ្នាំ​២០១៦ ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក បាន​សន្និដ្ឋានថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ការ​លូកដៃ​ចូលក្នុង​កិច្ចការ​បោះឆ្នោត​អាមេរិក ដើម្បី​ជួយ​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ ផ្ដួល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ មួយវិញទៀត​កាលពី​ប៉ុន្មាន​ថ្ងៃមុន រដ្ឋអាជ្ញា​ពិសេស​អាមេរិក​បាន​ចោទប្រកាន់​មន្ត្រី​រុស្ស៊ី ១២​រូប ជុំវិញ​ការ​លូកលាន់​ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦ ហើយ​ទាំង​អំពាវនាវ​ឱ្យ​លោក ត្រាំ លុបចោល​ជំនួប​ជាមួយ​លោក ពូ​ទីន ទៀតផង​៕a trum pou1 a trump pou1 


​