» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34023 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076189 នាក់

បើកច្រកនាំចេញទំនិញកម្ពុជាចិនកាត់តាមប្រទេសឡាវសង្ឃឺមថាគម្លាតពាណិជ្ជកម្មនឹងមានការថយចុះខ្លះ!

 

ប្រទេសឡាវ៖កម្ពុជានិងឡាវ នៅថ្ងៃទី ២២ មិថុនា ២០២៦  បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ ពិធីនេះបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទ័ដោយមានការចូលរួមផ្ទាល់ពីតំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។ ការបើកផ្លូវនេះ ធ្វើឡើងក្រោយក្រសួងកសិកម្មកម្ពុជា-ឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។a cambo lao transit 

សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

គួរឱ្យដឹងថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។

កាលពីថ្ងៃទី៣ ខែមិថុនា កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្ងួតទៅកាន់ប្រទេសចិន។បន្ទាប់ពីការចុះហត្ថលេខាលើពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យរវាងកម្ពុជា និងចិន ភាគីរដ្ឋនិងឯកជន ជាពិសេសរោងចក្រកែច្នៃកសិកម្មនៅខេត្តបាត់ដំបង និងប៉ៃលិន កំពុងបោះជំហានយ៉ាងលឿនដើម្បីចុះបញ្ជី និងមានសិទ្ធិនាំចេញទំនិញទៅកាន់ទីផ្សារចិនដ៏ធំទូលាយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកនាំចេញបានសម្តែងទំនុកចិត្តថា ការកែច្នៃ និងការនាំចេញផ្លែមៀនស្ងួតទ្រង់ទ្រាយធំនឹងបន្ធូរបន្ថយការចាល់នៃទីផ្សារក្នុងស្រុក និងបន្ថែមតម្លៃសម្រាប់កសិករ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលប្រកបដោយផ្លែផ្កា។លោកបានបន្ថែមថា “ភាគីទាំងពីរនឹងលើកកម្ពស់ការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ក៏ដូចជាធានានូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ”។

យោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នមានរោងចក្រចំនួនប្រាំមួយដែលត្រៀមរួចជាស្រេចដើម្បីនាំចេញផ្លែមៀនស្ងួតទៅកាន់ប្រទេសចិន។ មានពីររោងចក្រនៅខេត្តបាត់ដំបង និងបួនរោងចក្រនៅខេត្តប៉ៃលិន ដែលទាំងអស់នេះជាប្រភពសក្តានុពលនៃការដាំដុះផ្លែមៀននៅកម្ពុជា។

​ក្រុមហ៊ុនក្នុងស្រុកដ៏លេចធ្លោមួយនៅខេត្តបាត់ដំបងគឺក្រុមហ៊ុន Pechenda Fruits Production ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការនាំចេញផ្លែមៀន និងផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនកំពុងរៀបចំឯកសារ និងខ្សែសង្វាក់ផលិតកម្មសម្រាប់ផ្លែឈើស្ងួតទាំងនេះ។ក្រុមហ៊ុនបានបង្ហាញពីមហិច្ឆតាខ្ពស់ដោយមានគម្រោងកែច្នៃ និងនាំចេញផ្លែមៀនស្ងួតចន្លោះពី៣០ ទៅ ៥០ តោនទៅកាន់ទីផ្សារចិនក្នុងមួយខែ។

លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន Pechenda Fruits Production និងជាប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មផ្លែមៀនប៉ៃលិន បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោករហូតមកដល់ពេលនេះបាននាំចេញតាមរយៈប្រទេសជិតខាង (ក្រៅផ្លូវការ) ទៅកាន់ទីផ្សារប្រទេសចិន ហើយបណ្តាញទាំងនេះបានបណ្តាលឱ្យមានការចំណាយខ្ពស់ និងប្រើពេលយូរ ដែលបណ្តាលឱ្យមានដើមទុនបង្វិលទាប ដែលបានពន្យារពេលការទិញពីកសិករ។

លោក សុផាន់បូរី បានប្រាប់កាសែត ថា «ប្រសិនបើនាំចេញដោយផ្ទាល់ យើងអាចរកប្រាក់ចំណេញបានច្រើន។ ក្រុមហ៊ុននឹងបង្កើនផលិតកម្ម និងព្យាយាមរក្សាតម្លៃល្អសម្រាប់កសិករ និងទិញផ្លែមៀនស្រស់ពីកសិករដោយមិនស្ទាក់ស្ទើរ ពីព្រោះមានទីផ្សារច្បាស់លាស់»។ការព្រមព្រៀងគ្នាបើកទីផ្សារចិនឲ្យកម្ពុជាសង្ឃឹមគម្លាតនសឱនភាពពាណិជ្ជកម្មរវាងកម្ពុជានិងចិនអាចនឹងថយចុះ។

 

​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ បង្ហាញថា ​គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែវិច្ឆិកា ឆ្នាំ ២០២៥ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេច​បាន ១៧,៦៩ ​ពាន់​លានដុល្លារ កើន​ឡើង ២៨,៦% ក្នុងនោះ ​កម្ពុជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​មានតម្លៃ ១,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មានតម្លៃប្រមាណ ១៦ ពាន់លានដុល្លារ កើន ៣៣,៣%ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៅ​ក្នុង​ឆ្នាំ ២០២៤ ​។a fruit to china