» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5238 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101005 នាក់

ក្រសួងសុខាភិបាល ឱ្យ​បញ្ឈប់​ប្រើប្រាស​ផលិតផល ACNE & SPOT CLEARING និង Beautiful ព្រោះ​អត់​ចុះ​បញ្ជិការ​តែ​មិន​ប្រាប់​ពី​ផលប៉ះពាល់​?


ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០​ក្រសួងសុខាភិបាល​បានចេញ​ប្រកាស​មួយ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៩ ខែ កក្កដា នេះ​ប្រាប់ថា ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​ឱសថ ២ មុខ ដែលជា​ឱសថ​គ្មាន​លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល គឺ ១. ACNE & SPOT CLEARING និង ២. Beautiful ។a fama1 

ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​វិធានការ ៤ ចំណុច​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​អនុវត្តន៍​ចំពោះ​ឱសថ​ទាំង ២ មុខ​នេះ គឺ ៖
១. គ្រប់​អភិបាល នៃ គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​លោក លោកស្រី ជា​ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ បញ្ឈប់​ការប្រើប្រាស់ និង តាំង​លក់​ឱសថ​ឈ្មោះ ១. ACNE & SPOT CLEARING និង ២. Beautiful គ្មាន​បញ្ជិកា នេះ​តទៅទៀត ។​

២. ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ នៃ នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង គ្រឿងសម្អាង ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល និង អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី តាមដាន​រក​ជនខិលខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱ​ស​១. ACNE & SPOT CLEARING និង ២. Beautiful មក​កម្ទេចចោល ។​

៣. លោក លោកស្រី ឱសថការី​ដែល​ទទួលបន្ទុក​បច្ចេក​ទេស នៃ គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង តាំង​លក់​ឱសថ​ឈ្មោះ ១. ACNE & SPOT CLEARING និង ២. Beautiful គ្មាន​លេខ​បញ្ជិកា​នេះ​ជាបន្ទាន់ ។​
៤. ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់​ដែល​នៅតែ​បន្ត​ចែកចាយ និង តាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើ ។​

 ក្នុងករណី​ប្រទះឃើញ​ជន​ណា​ចែកចាយ ឬ តាំង​លក់​ឱសថ​ខាងលើ ឬ ករណី​ត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ។​ទោះជា​យ៉ាងណា​គេ​ឆ្ងល់​ថា​សេចក្តីប្រកាស​ឃើញតែ​ការហាម​ប្រើដោយសារ​ផល​ិត​ផល​នេះ​អត់​ចុះ​បញ្ជិការ​តែ​មិន​ប្រាប់ថា​ផលវិបាក​វា​យ៉ាងម៉េច​នោះឡើយ​?​។​a fama no a famaa 

​