» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3164 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098931 នាក់

ឃាត់ខ្លួន​ក្រុម​ឆបោក​ប្រាក់​តាម​ហ្វ៊េ​ស​ប៊ុ​ក បាន​ចំនួន​៣​នាក់​បន្ទាប់ពី​ស៊ី​បាន​ជាង​១​ម៉ឺន​ដុល្លារ​

 

​ភ្នំពេញ​៖​ក្រុម​ជន​ឆបោក​តាម​ហ្វ៊េ​ស​ប៊ុ​ក​ចំនួន​៣​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ឃាំ​ត់​ខ្លួន ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​បោកប្រាស់​អ្នកលេង​ហ្វ៊េ​ស​ប៊ុ​ក​ម្នាក់ យកប្រាក់​បាន​ជាង​១​ម៉ឺន​ដុល្លារ​។​ជនសង្ស័យ​ចំនួន​៣​នាក់រួមមាន​៖a cheat fb 

១-​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

៣-​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​វត្ថុតាង​ចាប់យក​៖ កុំព្យូទ័រ​ចំនួន​៣​គ្រឿង​, ស៊ីម​កាត (​ប្រើ​រួច​) មួយចំនួន , ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង , លិខិតឆ្លងដែន​ចំនួន​៤​ក្បាល , ឆ្នាំង​សាក​កុំព្យូទ័រ​ចំនួន​៣, ម៉ូតូ​ចំនួន​៣​គ្រឿង ។​


​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩ និង​៤៥​នាទី មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Favour Grace Williams ដែល​ដាក់ រូប​មនុស្ស​ស្រី​នៅលើ Profile បាន​ផ្ញើ​សារ​ចូលមក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែលមាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Kuy Savoeurn សុំ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​សារ​តប​ទៅវិញ​ព្រោះ​គិតថា គ្រាន់តែ​សុំ​រាប់អាន​គ្នា ។​

​បន្ទាប់មក​ឈ្មោះ Favour Grace Williams បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គេ ប្រាប់​ជនរងគ្រោះ ថែមទាំង​បាន​ផ្ញើលិខិត​ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជា​ជនជាតិ​អាមេរិក ធ្វើការ​ជា​គិលានុបដ្ឋាយិការ​យោធា បម្រើ​ការងារ​នៅ​ជំរុំ​យោធា ក្នុង​ក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​សារ​មក​ជនរងគ្រោះ​ថា រូបគេ​ចង់​ពិភាក្សា​អ្វីមួយ ដែល​សំខាន់​ជាមួយ​ជនរងគ្រោះ គឺថា​រូបគេ រើស​បាន​ប្រអប់​មួយ​នៅក្រោម​ដើមឈើ ដែល​នៅក្នុង​ប្រអប់​នោះ មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅដល់ ៣.៥ លាន ដុល្លារ​អាមេរិក ហើយ​រូបគេ​ចង់យក​លុយ​នោះមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​(​តាមរយៈ​ជនរងគ្រោះ​) ។​

​ជន​ឆបោក​បានឱ្យ​ជនរងគ្រោះ​អ្នក​ទ​ទូល​លុយ​នោះ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ដំបូង​ឱ្យ​ជនរងគ្រោះ​ផ្ញើ​អាសយដ្ឋាន ទៅ​រូបគេ​សិន​។ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​អាសយដ្ឋាន​ទៅឱ្យគេ ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក ជញ្ជូន​មកឱ្យ​ជនរងគ្រោះ​បានឃើញ​ជាមុនសិន ។​

​លុះ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រហែល​០៨ និង​០០​នាទី​ព្រឹក ជនរងគ្រោះ​កំពុងតែ​នៅ​ខេត្តកំពត ស្រាប់​តែមាន​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អីវ៉ាន់ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស បាន​ប្រើ​លេខ​ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទ​ចូល​លេខ ០៩៦ ៨៩៨ ៥៥៥៩ របស់​ជនរងគ្រោះ​ប្រាប់ថា អីវ៉ាន់​របស់ បង​មកដល់​ហើយ សូម​បង​ចាំ​ទទួល​អីវ៉ាន់ មួយសន្ទុះ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ ក៏បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ម្តងទៀត ប្រាប់ថា អីវ៉ាន់​ដែល​ផ្ញើមក​នោះ ត្រូវ​បង់ពន្ធ​ចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ រួច ជនរងគ្រោះ​ក៏បាន​ផ្ញើ​លុយ​ចំនួន ៧៥០ ដុល្លារ​អាមេរិក​នោះ​ទៅតាម​ភ្នាក់ងារ​វី​ង​នៅ​ខេត្តកំពត​។​

​ក្រោយមក​លេខ​ទូរស័ព្ទ​ខាងលើ បាន​និយាយ​ហេតុផល​ផ្សេងៗ ធ្វើឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឱ្យ​រូបគេ តាម​ភ្នាក់ងារ​វី​ង នៅក្នុង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ អស់​លុយ​សរុប​ចំនួន ១០៧៥០ ដុល្លារ (​មួយ​ម៉ឺន​សូន្យ​ពាន់​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​អាមេរិក​) ហើយ​ជនរងគ្រោះ​ពុំ​បានទទួល​អីវ៉ាន់​អ្វី​សោះ ។ លុះដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី លេខ​ទូរស័ព្ទ​ខាងលើ គឺមាន​មនុស្ស​ស្រី​មិន​ស្គាល់ឈ្មោះ បាន​ទូរស័ព្ទ​ចូលមក​លេខ​របស់​ជន​រងគ្រោះ តម្រូវ ឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ ចំនួន​១០០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​)​ថែម​ទៀ ទើប​ជនរងគ្រោះ​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ង្កោ ដើម្បីឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវីធី​ច្បាប់ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល​ពី​លោក សឿង មុនី​រ័ត្ន ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ត្រង់ចំណុច​បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​នេះ​ជា​មេរៀន​បោក​បែប​ថ្មី​តាម​បណ្តាញ​សង្គម​ដែល​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​កុំ​លង់​តាម​ល្បិច​ខាងលើនេះ​ឲ្យ​សោះ​!៕a cheat fb1 a cheat fb2 

​

​