» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3536 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099303 នាក់

បរទេស​ចំនួន​ជា​៨​ម៉ឺន​នាក់​ទទួលបាន​សិទ្ធ​រស់នៅក្នុង​ស្រុក​ខ្មែរ​ជា​ជនអន្តោប្រវេសន៍​

 

​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​មាន ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា ជាង ៨ ម៉ឺន​នាក់ កំពុង​ត្រូវបាន​ក្រសួង​ផ្ដល់ជូន​បណ្ណ​ស្នាក់នៅ​អចិ​ន្រៃ្ត​យ៍​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិតនៅក្រោម​គន្លង​ច្បាប់ និង​អនុវត្ដ​កាតព្វកិច្ច​នានា​តាម​ការកំណត់​។​a koh vn1 

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ១០ ខែកក្កដា បានឱ្យដឹងថា ដោយ​ពិនិត្យឃើញថា មិនអាច​ទុកឱ្យ​បញ្ហា​អន្តោប្រវេសន៍​បន្ត​ស្ថិតនៅ​ជា​គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នោះ​គឺ​ចាប់ពី​ឆ្នាំ ២០១៤ ក្រសួងមហាផ្ទៃ​បានស្នើ​សុំ​គោលការណ៍​ដឹកនាំ និង​បានទទួល​នូវ​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​។​

«​គណៈកម្មការ​អន្តរក្រសួង​មួយ និង​ក្រុមការងារ​ប្រតិ​ប​ត្ដិ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចុះ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សា​ឡើងវិញ ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដើម្បី​វាយតម្លៃ​ចងក្រង​ជាតា​រាង​ឧបសម្ព័ន្ធ​ផ្លូវការ​បម្រើឱ្យ​ការកំណត់ ក្របខ័ណ្ឌ​គ្រប់គ្រង និង​ដោះស្រាយ​»​។​​ជា​លទ្ធផល​ចុងក្រោយ​ពេល​បិទ​ឱសានវាទ​នៃ​យុទ្ធនាការ ចុះ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​កាលពី​ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៩ គឺមាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ទូទាំងប្រទេស​បានដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​បណ្ណ​ស្នាក់នៅ​អចិ​ន្រៃ្ត​យ៍​ចំនួន ៨៩ ៧៨៦ នាក់ ស្មើនឹង ២៨ ៩៤៥ គ្រួសារ រួមមាន ១១ សញ្ជាតិ​។ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន ៨៩ ៤៧១ នាក់ (​ស្រី ៤២ ៨៣៦ នាក់​) ថៃ ចំនួន ១១៧ នាក់ (​ស្រី ១៥ នាក់​) ឡាវ ចំនួន ១៥១ នាក់ (​ស្រី ៥២ នាក់​) និង ចិន ២២ នាក់ (​ស្រី ១៣ នាក់​)​។​

​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​បានធ្វើ​ការដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ចាប់តាំងពី​ដើមឆ្នាំ ២០១៧ ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ បាន​ចំនួន ៣៧ ៤៣៦ ច្បាប់​ពី​ជនបរទេស​ចំនួន ២០ ១០៧ គ្រួសារ ដែលមាន​មនុស្ស​សរុប​ចំនួន ៦៩ ៩៥៧ ស្មើនឹង ១១ សញ្ជាតិ​។ ក្នុងនោះ​សញ្ជាតិ​វៀតណាម​ចំនួន ១៩ ៩៦៧ គ្រួសារ​មនុស្ស​ចំនួន ៦៩ ៧៨៧ នាក់​។​
​ក្រសួង​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ជនបរទេស​ដែលមាន​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ​កំពុង​ត្រូវបាន​ក្រសួងមហាផ្ទៃ​ផ្តល់ជូន​បណ្ណ​ស្នាក់នៅ​អចិ​ន្រៃ្ត​យ៍ (​សុពលភាព ២ ឆ្នាំ​ម្តង​) ជា​បន្តបន្ទាប់​ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិតនៅក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា​តាម​ការកំណត់​»​។​a vn 

​