» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 373 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095288 នាក់

ស្ងាត់ៗ សង្ឃ​ឡុង ចន្ថា​លេចមុខ​ក្រឡឺម ក្រោយ​រត់គេចខ្លួន​មិន​ព្រម​សឹក លិខិត​សម្តេច​សង្ឃ​ន​ន្ទ​ង៉ែត​សាប​!?

 

​ភ្នំពេញ​៖​ក្រោយ​រត់គេច​វេះ​ពី​លិខិត​សម្តេច​សង្ឃនាយក​ន​ន្ទ​ង៉ែត​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ចាប់​ផ្សឹក​ទៅ សម្ងំ​លាក់ខ្លួន​ម​យ​យ​រយៈ ពេលនេះ ព្រះសង្ឃ​ឡុង ចន្ថា បាន​លេច​មុខមក វិញ​ហើយ កាលពី​ម្សិលមិញ​ទី​១១​កក្កដា ជាមួយនឹង សារ​ដ៏​កម្សត់​តាម​ហ្វេ​ស​ប៊ុ​ក​។​a chantha2 

​សង្ឃ​ទេសនា​ជេរ​ឌឺ​យាយ​ៗនាមឡុង ចន្ថា បាន​បង្ហោះ​សារ ថា «​សុខ​សប្បាយ​ទេ​ញាតិ​ញោម ទាំង​ឆ្ងាយ​ជិត នឹករលឹក ពី​ចម្ងាយ មក​ញាតិ​ញោម គ្រប់គ្នា នឹករលឹក ពុក​ម្តាយ​ជាខ្លាំង​បំផុត ព្រោះ​ដឹង​ដំណឹង​ថា គាត់​យំ​នឹក​កូនប្រុស​របស់ គាត់ ។​កូន​ក៏​នឹករលឹក​ពុក​ម្តាយ​ខ្លាំង ណាស់ដែ បើ​កូន​មានបុណ្យ​ពិត​សង្ឃឹមថា បាន​រួចផុត​ទុក្ខ​ដ៏​ធំ មួយ​នេះ បាន​ជួប​ពុក​ម៉ែ​ឆាប់ៗ ទេវ​តាម ន​ពិត លោក​នឹង​ជួយ​មនុស្ស​ស្មោះត្រង់​»​។​

​ក្រោយមក​នៅ​ថ្ងៃទី​១២​កក្កដា ព្រះអង្គ បាន​បង្ហោះ​សារ​មួយទៀត អរគុណ​ដល់​គណ បក្ស​ប្រជា ជនកម្ពុជា​វិញ​ថា «​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព មក​ប៉ុណ្ណេះ ដោយសារ​គុណ​គ ណ​បក្ស​ប្រជាជន កម្ពុជា​ក្រោម ការដឹកនាំ របស់​សម្តេច អគ្គ​មហា​សេ នា​ប​តី​តេ ជោ ហ៊ុនសែន ទើប​ប្រទេស រីក​ចំ រើ​ន សុខ​សប្បាយ មកដល់ ពេលនេះ ដូច្នេះ យើង កូន​ខ្មែរ​ទាំង អស់​គ្នា​គួរ​ខិតខំ ថែរក្សា សុខ សន្តិភាព​ដែល​មា ន​សព្វថ្ងៃនេះ​ជា មួយ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច តេ​ជោ​ទាំងអស់គ្នា ជូនពរ សម្តេច​មាន​សុខ​ភាពល្អ បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា បានយូរ អង្វែង ដើម្បី​បាន​សុខ សន្តិភាព ដល់​ប្រជាជ ន​ខ្មែរ ប្រជា ជន​ខ្មែរ ត្រូវការ​សម្តេច គោរព​ស្រលាញ់ ហើយ​គាំទ្រ​ជានិច្ច​»​។​

​ភិក្ខុ ឡុង ចន្ថា ជា​សង្ឃ​គង់នៅ​វត្តភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ បានធ្វើ​ខុសពី​ការសន្យា​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ ថា នឹង​លាចាក​សិក្ខាបទ ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០២០ ក្រោយ​មានការ​បែកធ្លាយ វីដេអូ​ឆាត​ញ៉ែ​ស្រី​តាម​ហ្វេ​ស​ប៊ុ​ក​។ ​លុះដល់​ថ្ងៃ​កំណត់​គណៈកម្មាធិការ​អា​ចា​រ្យ​វត្តភ្នំ​បូរី​ស្រុក​អង្គ​បូរី​និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបាន​គង់​ក្នុង​វត្តភ្នំ​បូរី​នេះ​ទេ ដោយ​លោក​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ស្រុកកំណើត​ចេញពី​វត្ត​នេះ​០៣​ថ្ងៃ​ហើយ ប្រហែលជា​នាំទៅ​វត្ត ដែល​លោក​បាន​បួស​កាលពី​នៅ​តូច​នៅក្នុង​ស្រុក​បូរី ជលសារ ក៏​មិនដឹង​។

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សង្ឃ ឡុង ចន្ថា ផ្ទាល់ប្រាប់​ថា​មិនទាន់​អស់​និស្ស័យ​នឹង​ព្រះ​នោះទេ​។ដោយ​លោក ឡុង ចន្ថា អះអាងថា លោក​គ្រាន់តែ​ប្រើពាក្យ​សម្ដី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់បាន​ប៉ះពាល់​រាងកាយ​នាង​ឡើយ​?​។​តាមមើលទៅ​បើ​សង្ឃ​ឡុង​ចន្ថា​លេចមុខ​មកវិញ​ដោយ​គ្មាន​បញ្ហា​ចាប់​ផ្សឹក​ចឹ​ង​មានន័យថា​លិខិត​សម្តេច​ស​ង្ឍ​នាយ​កន​ន្ទ​ង៉ែត​អត់​ប្រយោជន៍​គ្មាន​អ្នកណា​គេ​ស្តាប់​យកទៅអនុវត្ត​ន៍តា​ម​នោះឡើយ​!។សង្ឃឡុងចន្ថាធ្លាប់ត្រូវបានសម្តេចសង្ខហៅធ្វើកិច្ចសន្យាម្តងហើយរឿងទេសនានិយាយពាក្យមិនគប្បីមុននិងបែករឿងឆាតញ៉ែស្រី!៕a chantha a chantha1 a chantha3 


​