» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 949 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095864 នាក់

បាន​លេស​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​សាន​មុំ​ប្រមូល​ឈើ​ធំៗ ពី​ក្រៅ​ចូល​ក្រុមហ៊ុន


​ស្ទឹងត្រែង​៖​ឈ្មួញ​រកស៊ី​ឈើ​ត្រូវបាន​គេ​រាយការណ៍​ថា​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​ទីតាំង​ចូល​ដី​សម្បទាន​សេដ​កិច្ច​ក្រុមហ៊ុន សៀ ម៉ុ​ន ជ្រក​ក្រោម​អាជ្ញា ប័ណ្ណ​ស្របច្បាប់ ស្ដារ​អភិវឌ្ឍន៍​ព្រៃ​រេចរឹល នៅ​តំបន់​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​a sean mom 

​នៅក្នុង​ដី​ក្រុមហ៊ុន សៀ ម៉ុ​ន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD)​គេ កំពុង​ដាក់​កម្មករ​និង​រថយន្ត​ច្នៃ​ធ្វើ​សកម្មភាព​កាប់​ដឹកជញ្ជូន​ឈើ ក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន រួចហើយ​ប្រមូល​ឈើ មក​ដាក់​នៅក្នុង​ក្រុមហ៊ុន ដើម្បី​អា​ច្រៀក​ដឹកចេញទៅ​កាន់​បណ្តា​ខេត្ត​គោលដៅ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សជណ​.​កស លេខ​១២០ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​ឲ្យ​ដឹងថា​ក្រុមហ៊ុន សៀ ម៉ុ​ន បានទទួល​សិទ្ធិ​វិ​ន​យោគ​ជាមួយ​រាជរដ្ឋាភិបាល លើ​ទំហំ​ដី​ចំនួន ៣.០១៩៣​ហិកតា ស្ថិតនៅក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង បច្ចុប្បន្ន​ត្រូវបាន​កាត់​មក​ឲ្យ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​​ក្រោយពី​ទទួលបាន​សិទ្ធិ​វិនិយោគ​ក្រុមហ៊ុន​មួយ​នេះ មិនបាន​អនុវត្ត​ទៅតាម​គោលការណ៍​កិច្ចសន្យា​ឡើយ​។ ក្រុមហ៊ុន​បែរជា​ដាំ​ដំណាំ​ឪឡឹក​និង​ក្រូច​វ​ល្លិ៍​ហើយ​គ្មានអ្វី​ក្រៅពី​ដឹកឈើ​ចេញ​នោះទេ​។​

​ឈ្មួញ​សកម្ម​ក្នុង​ការកាប់​ដឹកឈើ​ពី​ក្រៅ គេ​ស្គាល់​ថា​ឈ្មោះ​យី​ម ស្នា ជា​មេការ​ក្រុមហ៊ុន សៀ ម៉ុ​ន ។ រថយន្ត​យី​ឌុប​ធំៗ ដែល​ដឹកឈើ​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន ជាច្រើន​គ្រឿង ហើយ​ឈើ​នៅលើ​រថយន្ត​ទាំងនេះ សុទ្ធតែជា​ឈើ​ដែលមាន​មុខកាត់​ធំៗ ផ្ទុយ​ពី​ខ្នាត​ឈើ​ដែល​បាន​កាប់​មកពី​ព្រៃឈើ​រេចរឹល​ក្នុង​ដី​ក្រុមហ៊ុន ។​
​ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា យោងតាម​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម ឲ្យ​កាប់​ស្តារ និង​នាំ​ឈើ​ចេញ គឺមាន​ខ្នាត​ត្រឹម តែ​២៥​សង់ទីម៉ែត្រ (២,៥​តឹក​) ចុះក្រោម​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឈើ​ដែល​កាប់​ពី​ក្រៅ​តំបន់​ដី​ក្រុមហ៊ុន សុទ្ធតែ​មុខកាត់​ធំៗ លើសពី​ច្បាប់​អនុញ្ញាត​ទៅទៀត​ព្រោះ​ដី​ក្រុមហ៊ុន​គ្មាន​ឈើ​ទេ​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ មិនអាច​សុំ​ការពន្យល់​ពី​នាយក​ក្រុមហ៊ុន សៀ ម៉ុ​ន និង​លោក យី​ម ស្នា មេការ​ទទួលខុសត្រូវ​បាន​នៅឡើយ​ទេ​។​a sean mom1 a sean mom2 


​