» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 711 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095626 នាក់

លោក​ណាំង​យ៉ែម​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្វាយ​រំពារ​រកស៊ី​បូម​ខ្សាច់​លក់​សង្ស័យ​លោក​អ៊ុក​រស់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង​មាន​ភាគហ៊ុន​បានជា​គ្មាន​អ្នកណា ហ៊ាន

 


​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​សកម្មភាព​បូម​ខ្សាច់​ជាច្រើន​កន្លែង​ក្នុង​តំបន់​ព្រៃ​ខ្សាច់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​យកលុយ​ដាក់​ហៅ​ប៉ៅ​ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។a chan sand1 

ក្រៅពី​សកម្មភាព​បូម​ខ្សាច់​លក់​ដី​គម្រប​ព្រៃឈើ​ឃុំ​ស្វាយ​រំពារ ជាច្រើន​ហិកតា​ក៏​ត្រូវបាន​អ្នកមាន​លុយ​អ្នកមានអំណាច​ទន្ទ្រាន​កាន់កាប់​ជា​កម្ម​សិទ្ធ​បន្តបន្ទាប់​ផងដែរ​តែ​មិនដែល​ឮ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ចំណុច​ព្រៃ​​ខ្សាច់​ភូមិ​ល្វា គឺមាន​ឈ្មោះ​ណាំង យ៉ែម ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្វាយ​រំពារ តែម្តង ។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​កំពង់លែង ព្រមទាំង​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង ទេនោះ​គឺ​ឈ្មោះ ណាំង យ៉ែម មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផង​បើ​ន​មិនមាន​ការពាក់​ព​ន្ធ័​ទទួលបាន​ផ​ល្រ​យោជន៍​អ្វី​ទេ​។​មិនអាច​សុំ​ការបកស្រាយ​ពន្យល់​ពី​លោក​អ៊ុក​រស់​ប្រធាន​មន្ទីរ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង​ករណី​យ៍​ឈ្មួញ​លួច​បូម​ខ្សាច់​លក់​យ៉ាង​អណាធិបតេយ្យ​នៅ​តំបន់​ខាងលើ​បាន​នៅឡើយ​ទេ​។​សង្ឃឹមថានឹង​ទទួលបាន​ការបំភ្លឺ​ជាមិនខាន​។​a chan deun11 a chan sand3 a chan sand a chan sand2 

​