» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 700 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095615 នាក់

បែក​រឿងអាស្រូវ​រឿង​ប្រធានការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​ស្នួល​លោក អ៊ូ គី​ហ៊​ត និង​ចៅហ្វាយស្រុក​បន្លំ​ស៊ីដាច់​ដី​!


​ខេត្តក្រចេះ​៖​អង្គភាព​សារព័ត៌មាន​ច្រើន​អង្គភាព​ផ្សេងៗ​គ្នា​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ខណ​:​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​មន្ត្រី​សុរិយោដី​និង​អាជ្ញាធរ​ស្រុក​ស្នួ​លឃុ​ប​ឃឹ​ត​គ្នាយ​កដី​រដ្ឋ​លក់​ចែក​លុយ​គ្នា​។​​សេចក្ដីរាយការណ៍​បានឲ្យដឹង ថា​លោក អ៊ូ គី​ហ៊​ត ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឃុបឃិត​គ្នា​ជាមួយ​លោក​អភិបាល​​ស្រុក​ស្នួល​លោក គង់​គឹម​នី យក​ដី​មួយកន្លែង​នៅ​ខាងកើត​ផ្សារ​ស្ថិត​ក្នុងភូមិ​K3​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​នោះ ដោយ​ស្ថិត​ក្រោមរូបភាព​ដោះដូរ​និង​ធ្វើការ​អភិវឌ្ឍន៍ ។​a land snuol 

ទីតាំង​ដី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​លោក គង់ គឹម​នី ជា​អ្នកលក់​អោយទៅ​លោក អ៊ូ គី​ហ៊​ត ដើម្បី​សាងសង់​សណ្ឋាគារ​ផ្ទាល់ខ្លួន​មួយកន្លែង​បន្ថែមទៀត​។​បើតាម​ប្រភពពី​មន្ត្រី ថា​ដី​នោះ​អតីត​ជា​កន្លែង​យោធា​បន្ទាប់មក​គេ​ឃើញ​កម្លាំង​បរិស្ថាន​ឈរជើង​នៅ​ទីនោះ ក្រោយមក​ទីតាំង​ដី​នេះ ទទួលដំណឹង​ថា​ទុក​ធ្វើ​សា​​លា​ឃុំ ប៉ុន្តែ​បច្ចុប្បន្ន​នោះ​ឬ​ក៍​លក់​បាត់​ហើយ​?​។​ពាក់ព័ន្ធ​រឿង​រាវ​ខាងលើនេះ ដែរ​អ្នកយកព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ពី​លោក​អ៊ូ​គី​ហ៊​ត​នៅឡើយ​ទេ ។​ឯ​លោក​គង់​គឹម​នី​ក៏​ចឹ​ង​ដែរ​!​។​a land snuol1 

តែបើ​តាម​ប្រភព​មន្ត្រី​នៅក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ​ចេញមក​ធ្វើការ​ចេញផ្សាយ​តាមរយ​:​គេហទំព័រ​និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​ន​លោក អ៊ូ​ដា​នី រដ្ឋបាល​សាលាស្រុក​ស្នួល​បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​កាសែត​ថាបើ​និយាយ​ពិត​ខ្ញុំ​ទទួលស្គាល់​បើ​មិន​ពិត​ខ្ញុំ​និយាយ​គឺ​លោក​នឹង​ប្រឈម​ផ្លូវច្បាប់​។ ប្រសិនបើ​បង​ចង់ដឹង​ពត៌មាន​ច្បាស់​សួរ​ទៅ​ដែនដី​ខត្ត ក៍​ដូចជា​អភិបាលខេត្ត ត្រឹម​ភូមិបាល​ស្រុក​គ្មាន​សិទ្ធិ​សម្រេច​ទេ ។​ថា​សូម្បី​អភិបាលស្រុក​ក៍​គ្មាន​សិទ្ធិ​សម្រេច​ដែរ អ្នកមាន​សិទ្ធិ​សម្រេច​គឺ​ឯកឧត្តម​អភិ​បា​​ល​ខេត្ត​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ដែល​មានន័យថា​លោក​អ៊ូ​ដា​នី​ទទួលស្គាល់​របៀប​មិន​ចំពោះ​សម្រាប់​ព​តិ​មាន​លក់​ដី​ទីតាំង​ខាងលើនេះ​យ​លុយ​ចែកគ្នា​។​សូម​បញ្ជាកដែរថា​បើតាម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​បាន​និយាយថា​លោក អ៊ូ គី​ហ៊​ត​កំពុង​កាក់កប​ខ្លាំង​ហើយ​បន្ទាប់ពី​ត្រូវប៉ាន់​ក្នុងតួនាទី​ជា​មន្ត្រី​សូ​រិ​យោ​ដី​ថ្នាក់​ជា​ប្រធានការិយាល័យ​ប្រចាំ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​kun kimny 

​ប្រភព​បន្តថា​លោក អ៊ូ គី​ហ៊​ត ក្រៅពី​ជំនាញ​ពិសេស​ក្នុងការ​សម្របសម្រួល​ចេញ​ប្លង​ដីធ្លី​នោះ​លោក​មាន​ដី​ផ្ទាល់ខ្លួន​ជាច្រើន​ក​ន្លែ​ដែល​មន្ត្រី​ថ្ឋា​ក់​សូ​រិ​យោ​ដី​ត្រឹម​ប្រធានការិយាល័យ​ស្រុក​សោះ ហើយ​ប្រាក់ខែ​គាត់​មិន​ប៉ុន្មាន​នោះដែ​ទៅ បានជា​គាត់​អាច​កសាង និង​បង្កើត​មុខរបរ​ផ្សេងៗ​បាន​ដោយ​រលូន​បែបនេះ​។​

​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​និយាយទៀតថា​លោក​អ៊ូ គី​ហ៊​ត ច្រើន​ឆ្នាំ​មកនេះ​គាត់​មានលទ្ធភាព និង​ទ្រព្យសម្បត្តិ​មហាសាល សូម្បីតែ​ថ្នាក់​ឧកញ៉ា​ភាគច្រើន​នៅតាម​បណ្ដា​ខេត្ត​ភាគ​ឥ​ឦា​ន្ត​នៃ​ប្រទេស​កម្ពុជា​ក៏​មិន​ស្មើនឹង​លោក អ៊ូ​គី​ហ៊​ត នោះដែរ ។​ប្រធានការិយាល័យ​រូបនេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​ជា​បុគ្គល់​ទីមួយ​ក្នុងចំណោម​មន្ត្រី​សូ​រិ​យោ​ដី​ដែលមាន​​សំណាង​ជាងគេ​នៅ​ទូទាំងប្រទេស ដែលមាន​ឱកាស​ក្ដោប​ក្ដាប់​រឿង​ដីធ្លី​ដុះ​ស្លែ​ជាង​២០​ឆ្នាំ​មកហើយ ធ្វើអោយ​រូបលោក​អាចបង្កើត​មុខរបរ​ផ្ទាល់ខ្លួន​ជាច្រើន​នៅក្នុង​ខេត្តក្រចេះ​។​​គេ​អះអាង​ទៀតថា​លោក អ៊ូ គី​ហ៊​ត ជា​ម្ចាស់​សណ្ឋាគារ​ចម្ប៉ា​ពេជ្រ .​ផ្សារ​ចិត្រ​បុរី​.​នឹងរ​ម្មណី​ដ្ឋា​ន​បឹង​កោះ​សុ​ក្រំ​។​ល​។​

 

​