» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3470 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099237 នាក់

តាម​ឪពុក​ទៅ​បង់សំណាញ់​កូនស្រី​២​នាក់​បងប្អូន​បង្កើត លង់ទឹក​រណ្តៅ​ដី​ស្លាប់​១


​ភ្នំពេញ​៖​ទៅតាម​ឪពុក​បង់សំណាញ់​ក្មេងស្រី​ម្នាក់​បាន​លង់​លិច​បាត់ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​ចំណែក​ម្នាក់ទៀត​ត្រូវបាន​ស្រង់​ឡើងគោក​បាន កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ជិត​ទីលាន​បញ្ចុះសព​វត្ត​តា​ភេ​ម ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំបូល ខណ្ឌ​កំបូល ។​ a diea1  

​ក្មេងស្រី​ដែល​វាត់​ខ្លួន​ក្នុង​ទឹក​មានឈ្មោះ​សាន ជូ​ឡាយ អាយុ​១៣​ឆ្នាំ ចំណែក​នាង​ប្អូន ដែល​ត្រូវ​ឪពុក​ស្រង់​បាន​រួច​ផុតពី​ការស្លាប់​នោះ ឈ្មោះ​សាន ជូ​ឡែ​ន អាយុ​១០​ឆ្នាំ​។​ម្ដាយ​ឈ្មោះ​ពុំ សុខ​ឌី អាយុ​៣៨​ឆ្នាំ​មុខរបរ​កម្មការិនី​និង​ឪពុក​ឈ្មោះ ពៅ គឹម​សាន​អាយុ​៤០​ឆ្នាំ​ជា​ជនពិការ​ជើងមាន​មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អូរ​ដឹ​ម ស្ន្នា​ក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​ញៀ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់​ដំ​ង​។​ 

​នៅ​មុនពេល​កើតហេតុ​បុរស​ជា​ប្ដី​ទៅ​បង់សំណាញ់ ហើយ​បាន​នាំ​កូនស្រី​ទាំង​២​នាក់​ទៅជា​មួយ​ដែរ​ព្រោះ​ម្តាយ​មិន​នៅ ជាប់រវល់​ទៅធ្វើ​ការ​រោងចក្រ​។​ពេល​ឪពុក​កំពុង​ជាប់រវល់​បង់សំណាញ់​មិនបាន​មើល​កូនស្រី​ទាំង​២​នាក់​បាននាំគ្នា​ចុះ​ងូតទឹក​លេង ខណៈនោះ​ក៏​បណ្ដាល​ឲ្យ​រអិល​ចូលទៅក្នុង​ផុត​ជើង​ផុតដៃ​លង់​ទាំង​២​នាក់​តែម្ដង ប៉ុន្តែ​ត្រូវបាន​ឪពុករ​ត់ទៅ​ជួយ​ស្រង់​នាង​ប្អូន​បាន​ទាន់ពេល ចំណែក​កូនស្រី​បង​ក៏បាន​លង់​លិច​បាត់ទៅ​ក្នុង​ទឹក​។​

បន្ទាប់មក​ប្ដី​គាត់​រួមជាមួយ​អ្នកភូមិ​រាវរក​ដែរ​តែ​មិនឃើញ​សោះ រហូតដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​មាន​ខាង​កម្លាំងយោធា​អង្គភាព​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ បាន​ទៅ​ជួយ​រាវ​ទៀត​តែ​នៅតែ​អត់​ឃើញ​ឡើយ​។​​អ្នកភូមិ​បាន​និយាយថា រណ្ដៅ​ដី​នោះ​ជ្រៅ​ណាស់​ប្រហែល​៤​ប្រ​ម៉ោ​យ​អេ​ស្ការ​វ៉ា​ទ័​រ និង​មាន​ច្រាំង​ចោត​ខ្លាំង​ថែមទៀត​ផង ។​កាលពី​ឆ្នាំ​២០១៩​ក៏​ថ្លា​ប់​មាន​ក្មេង​លង់​ស្លាប់​ម្នាក់​ដែរ​លុះដល់​ឥឡូវ​ស្រាប់តែ​លង់​ស្លាប់​ម្នាក់​ទៀង​បែបនេះ​។a die kid2  a diea 

​