» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10580 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189750 នាក់

បង្គោលរបង​ថ្ម​ជាច្រើន​ដើម និង​លួស​បន្លា រាប់សិប​ពាន់​ម៉ែត្រ​នៅ​អម​សងខាង​ផ្លូវ​១​ខ្សែ របស់លោក ពៅ ផេង និង លោក ឡុង សុង​ពា​វ ត្រូវបាន​ជនអនាមិក​វាយ​ផ្តួល​បំផ្លាញ​រៀប​ដល់​ដី សូម​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ស្វែង​រកមុខ​ជន​ប្រព្រឹត្ត​បទល្មើស​យកទៅ​ផ្ត​ន្ឋា​ទោស​តាមច្បាប់​ផង​ទាន​!

​ឧ​ត្ត​រ​មានជ័យ​: នៅ​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤​លោក ពៅ ផេង ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន ប្រាប់​អ្នកយកព័ត៌មាន គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ​ថា : លោក ហួសចិត្ត​បន្ទាប់ពី​បានមក​ឃើញ​បង្គោលរបង​ថ្ម ជាច្រើន​ដើម ព័ទ្ធ​ដោយ​លួស​បន្លា រាប់សិប​ពាន់​ម៉ែត្រ នៅ​អម​សងខាង​ផ្លូវ ១ បេតុង​ខ្សែ​ដែលជា​ដី​កម្មសិទ្ធិ​របស់លោក​ត្រូវបាន​ជន​អ​នា​មឹក វាយកម្ទេច​ផ្ដួល រំលំ​រៀប​ដល់​ដី ។a phall

លោក ពៅ ផេង បានបញ្ជាក់​ប្រាប់ថា : ផ្លូ វ​បេតុង​មួយ​ខ្សែ​ដែលមាន​ប្រវែង 200 ទទឹង​៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់លោក តែ​រូបលោក និង​ក្រុមគ្រួសារ ,​និង​លោក ឡុង សុង​ពា​វ បាន​បរិច្ចាគ ដី ជូន​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​កសាង ដើម្បី​ជួយ​សំរួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឆ្លងកាត់​ទៅ​ផ្សារ​ចំការចេក ។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ជនអនាមិក ឬក៏​ក្មេង​ទំនើង​បានមក​វាយ​បំផ្លិចបំផ្លាញ​បង្គោលរបង​ផ្តូ​ល​រៀប​ដល់​ដី ។ លោក ពៅ ផេង បាន បញ្ជាក់ទៀតថា : ករណីនេះ មិនមែនជា​លើក​ទី​១​ទេ លោក ធ្លាប់ធ្វើ​របង​ឡើងវិញ​ដោយ​ចំណាយលុយ​ម្តង​១​លាន ទៅ​២​លាន​រៀល​ជួសជុល​ធ្វើ​របង​ជា​ច្រើនដង​មកហើយ តែ​នៅតែ​ត្រូវបាន​ជនអនាមិក​លួច​វាយ​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ រហូតមកដល់​ពេលនេះ ។

តាមរយ​: គេហទំព័រ មាតុភូមិ លោក ពៅ ផេង និង​លោក ឡុង សំពា​វ គោរព ស្នើសុំ​យ៉ាងទទូច ដល់​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូ​ស្មាច់ លោក ឡេង រ៉ា​ទីន មេភូមិ ចំ​បុ​ី​រួត និង​លោក ផុន ចាន់​និល អភិបាលក្រុង​សំរោង មេត្តាជួយ មាន​វិធានការ​ស្វែង​រកមុខ​ជន អនាមិក ឬ​ក្រុម​ក្មេង​ទំនើង​ដែល​មក​វាយ​បំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​របស់​លោ​ម​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ផង​ទាន ! ព្រោះ​បើសិនជា​ពុំមាន​ការយកចិត្តទុកដាក់​គោរព និង​អនុវត្តតាម​បទបញ្ជា និង​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ការគ្រប់គ្រង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ផុន ចាន់​និល អភិបាលក្រុង​សំរោង និង​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់ អូរ​ស្មាច់ ព្រមទាំង​លោក ឡេង រ៉ា​ទីន មេភូមិ ដែលជា​ម៉ែ ជា​ឪ​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ផ្ទាល់​រស់នៅ​ពុំមាន​កក់ក្តៅ​សោះឡើយ ៕ ដោយ​: សុផល & ពិ​ទូ​a phall1 a phall2 

​