» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3556 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099323 នាក់

អូស្ត្រាលី​កៀប​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និង​ហ្គូ​ហ្គឹ​លឲ្យបង់លុយ​ឲ្យ​សារ​ពត៍​មាន​អូស្ត្រាលី​

 

​កង់​បេ​រ៉ា ៖ រដ្ឋាភិបាល​អូស្ត្រាលី ប្រកាសថា ខ្លួន​នឹង​ចាប់ផ្តើម​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Google និង Facebook ធ្វើ​ការបង់​ថវិកា​ឲ្យ​ទៅ​ក្រុមហ៊ុន​សារព័ត៌មាន នៅក្នុង​ប្រទេស​អូស្ត្រាលី សម្រាប់​ការប្រើប្រាស់​អត្ថបទ​ព័ត៌មាន​របស់​ពួកគេ​។​នេះ​បើតាម​សារព័ត៌មាន CNA ចេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០ ។a fb like2

លោក ចូ​ន ហ្វ្រា​យ​ដិ​ន​ប៊ឺ​ក (Josh Frydenberg)​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​ជាតិ​អូស្ត្រាលី​និយាយថា​៖ ក្រម​ប្រតិបត្តិ​មួយ​ដែល​នឹងត្រូវ​ដាក់ចេញ​នៅ​ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទាំង​ង​ពីរ​ខាងលើ បង់​ថវិកា​ឲ្យ​ទៅកាន់​បណ្តា​ក្រុមហ៊ុន​សារព័ត៌មាន​របស់​អូស្ត្រាលី សម្រាប់​ការប្រើប្រាស់​អត្ថបទ​ព័ត៌មាន របស់​ក្រុមហ៊ុន​ទាំងអស់នោះ នៅលើ​វែបសាយ​របស់​ពួកគេ​។ ចំណាត់ការ​នេះ​ត្រូវគេ​មើលឃើញថា ជាការ​សំដៅ​ការពារ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ អូស្ត្រាលី​ពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដ៏​ធំ​ទាំងពីរ​។​

​ក្រុមហ៊ុន Google និង Facebook ត្រូវបាន​គេ​មើលឃើញថា​បាននិងកំពុង​ជះឥទ្ធិពល​យ៉ាង​ធំ​ទៅលើ​ឧស្សាហកម្ម​ព័ត៌មាន​របស់​អូស្ត្រាលី ដោយ​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​ព័ត៌មាន និង​ចំនួន​អ្នកសារព័ត៌មាន​តាម​អន​ឡាញ​របស់​ប្រទេស​អូស្ត្រាលី បាន​ធ្លាក់ចុះ​ជាង ២០​ភាគរយ​ចាប់តាំងពី​ឆ្នាំ​២០១៤ មក ខណៈ​ចំណូល នៃ​ការផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ត្រូវបាន​ក្តោប​ក្តាប់​ស្ទើរតែ​ទាំងស្រុង ដោយ​ក្រុមហ៊ុន​យក្ស​ទាំងពីរ​។​

​យោងតាម​ទិន្នន័យ​ប៉ាន់ស្មាន ប្រជាជន​អូស្ត្រាលី​ប្រហែល ១៧​លាន​នាក់ ប្រើប្រាស់ Facebook ក្នុង​មួយខែៗ ហើយ​ចំណាយពេល​ជា​មធ្យម​ក៏ ៣០​នាទី​ដែរ​នៅលើ​បណ្តាញ​សង្គម​ដ៏​ធំ​នេះ​ក្នុង​មួយថ្ងៃៗ ខណៈ ៩៨​ភាគរយ នៃ​ការ Search លើ​ទូរស័ព្ទ​គឺ​ប្រជាជន​អូស្ត្រាលី​ប្រើប្រាស់ Google៕a fb sustra 

​