» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3288 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099055 នាក់

អាមេរិក​ទិញ​ប្រដាប់​ធ្វើតេស្ត​កូ​វិដ​១៩​ពី​ក្រុមហ៊ុន​កូរ៉េ​!

 

​កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន​កូរ៉េខាងត្បូង ចំនួន​៣ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ជាមួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ដើម្បី​នាំចេញ​នូវ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វីដ​-១៩ ដោយ​ការនាំចេញ​ទំនងជា​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​។​a covid test 

បើតាម​មន្ត្រី​ក្រសួងការបរទេស​កូរ៉េ បាន​ឲ្យ​កាសែត​ដឹង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​​ក្រុមហ៊ុន​ទាំងនោះ បានទទួល​ការយល់ព្រម​ជា​បណ្តោះអាសន្ន កាលពី​ខែ​មុន ពី​រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក សម្រាប់​ការនាំចេញ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ក្តីសង្ឃឹម ក្នុងការ​នាំចូល​ឧបករណ៍​វេជ្ជសាស្ត្រ ផលិត​នៅ​ប្រទេស​កូរ៉េ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19 ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន​។ “​ដំណើរការ​នៃ​ក្រុមហ៊ុន ដែល​ធ្វើ​កិច្ចសន្យា ជាមួយ​រដ្ឋាភិបាល សហព័ន្ធ​សហរដ្ឋអាមេរិក ត្រូវបាន​បញ្ចប់​ហើយ និង​ត្រៀម​ធ្វើការ​នាំចេញ​”។

​សូមបញ្ជាក់ថា​ចំនួន​អ្នកស្លាប់ ដោយសារ​វី​រ៉ុ​ស COVID-19 បាន​កើនឡើង​លើស​៩៥,០០០​នាក់​ហើយ និង​ឆ្លង​ឡើងដល់ ១.៦​លាន​ករណី នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ​។​
១. អាមេរិក ករណី​ឆ្លង​កើន​ដល់ ៤៦៨,៧១១​ករណី​, ស្លាប់​សរុប ១៦,៦៩៧​នាក់​។២. អេ​ស្ប៉ា​ញ ករណី​ឆ្លង​កើន​ដល់ ១៥៣,២២២​ករណី​, ស្លាប់​សរុប ១៥,៤៤៧​នាក់។​

៣. អ៉ី​តា​លី ករណី​ឆ្លង​កើន​ដល់ ១៤៣,៦២៦​ករណី​, ស្លាប់​សរុប ១៨,២៧៩​នាក់​។៤. អាល្លឺម៉ង់ ករណី​ឆ្លង​កើន​ដល់ ១១៨,២៣៥​ករណី​, ស្លាប់​សរុប ២,៦០៧​នាក់​។៥. បារាំង ករណី​ឆ្លង​កើន​ដល់ ១១៧,៧៤៩​ករណី​, ស្លាប់​សរុប ១២,២១០​នាក់​។​a covid test1 


​