» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 470 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095385 នាក់

លោក​វរសេនីយ៍ទោ ចាន់ តិ ច​ហុង អាយុ​ជាង​២០​ឆ្នាំ​ឡើង​ស្នងការរង​ដោយសារ​ចេះ​អង់គ្លេស​និង​ចិន​!

 

​ខេត្តកណ្តាល​៖​ប្រា​វ៉ូ​ហេតុតែ​គេ​អ្នកចេះ​និង​មាន​ធនធាន​មិនទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង​ឡើង​ស្នងការរង​នគរបាល​ខេត្ត​បាត់​! នគរបាល​ចាស់ៗ​ដាំចេក​ទុក​ទៅ​។​លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង អាយុ​ជាង​២០​ឆ្នាំ ដែល​ចូល​ក្របខណ្ឌ​នគរបាលជាតិ​មិនទាន់បាន​៥​ឆ្នាំ​ផង ត្រូវបានតែងតាំង​ជា​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​យ៉ាង​ស្ងៀមស្ងាត់​។​a chan tich 

​តាម​ប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ បានសម្រេច​តែងតាំង​មុខតំណែង​លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង អត្តលេខ​៧៧៩០៥ ដែលមាន​អាយុ​២០​ឆ្នាំ​ស្តើង​ពី​នាយរង​ការិយាល័យ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ទៅជា​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​

ចំពោះ​លោក ចាន់ តិច​ហុង មន្ដ្រីនគរបាល​ខ្លះ​មិន​ទាំង​ស្គាល់ឈ្មោះ និង​តួនាទី របស់លោក​ផង មនុស្ស​ភាគច្រើន ទើបតែ​ស្គាល់​លោក ចាន់ តិច​ហុង នៅក្នុង​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​របស់​មន្ដ្រីនគរបាល​ជាតិ នៅពេលនេះ​តែប៉ុណ្ណោះ ។​សាធារណៈជន​ពិតជា​មិនដឹងថា លោក ចាន់ តិច​ហុង មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​របស់លោក​កម្រិតណា​ទេ ទើបបានជា​លោក​ទទួលបាន​មុខតំណែង និង​តួនាទី​លឿន​យ៉ាងនេះ ខណៈ​មាន​មន្ដ្រីនគរបាល​ចាស់ៗ និង​មាន​ស្នាដៃ​មួយចំនួន មិន​ហ៊ាន​ស្រ​ម៉ៃ ឬ​យល់សប្ដិ​ឃើញ​តំណែង​នេះ​ផង​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ត ស្នងការ នគរបាល​ខេត្ត​ដែលមាន​ឪពុក​ធ្លាប់​ធ្វើជា​ចៅហ្វាយ​ខេត្តកណ្តាល​បាន​បកស្រាយ​ការពារ​ថា​៖
១. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង មុន​ឡើងជា​ស្នងការរង គឺមាន​តួនាទី​ជា​នាយរង​ការិយាល័យ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ដែល​តាម​ឋានៈ​នុ​ក្រុម​តំណែង​នេះ ស្មើនឹង​នាយការិយាល័យ​នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដូច្នេះ ការឡើង​តំណែង​របស់គាត់ គឺ​ពុំមាន​ផ្លោះ​ទេ គឺ​ឡើង​តាម​ឋា​នុ​ក្រម​មួយ​ថ្នាក់​។​២. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង មានចំណេះដឹង​ភាសា​ចិន និង​អង់គ្លេស ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ត្រូវការ​។​

៣. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង បាន​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល រយៈពេល​៥​ឆ្នាំ និង​នគរបាល​៥​ឆ្នាំ​សរុបមក​បាន​បម្រើការ​ងារ​រដ្ឋ ១០​ឆ្នាំ​មកហើយ​(​កុំ​ចេះតែ​ថាបើ​មិនដឹង​នោះ​!!!)​។​បើ​គិត​ទៅ​លោក​ចាន់​តិច​ហុង​ចូលធ្វើការ​រដ្ឋ​តាំង​រៀន​មិនទាន់​ចប់​ចេញពី​សាលា​ណុះ​។​មិនដឹងថា​តើ​លោក​ពេជ្រ​ប៊ុនធិន​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ជ្រាប​ដែរ​ឬ​អត់​ទេ​រឿង​លោក​ចាន់​តិច​ហុង​ចូល​ក្របខណ្ឌ​តាំ​ពី​មិនទាន់​គ្រប់​អាយុ​នោះ​?​។​a chan tich1 a chan tich2 

​