» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2867 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098634 នាក់

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ

 


​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​មានប្រសាសន៍ថា គិត​រហូតដល់​ទល់​ពេលនេះ ប្រទេស​កម្ពុជា ពុំទាន់​រកឃើញ​មាន​ករណី​ជំងឺ​អង់​ត្រាក់ ឬ​ជំងឺ​ពិសធ្យូង នៅលើ​មនុស្ស នៅឡើយ​នោះទេ​។a health minister  


​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សួរសុខទុក្ខ​អ្នកជំងឺ និង​ពិនិត្យ​វឌ្ឍនភាព ការសាងសង់​អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​ចំណត និង​រោង​ជាង និង​អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ីក្លូ​ត្រុ​ង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយពី​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែកញ្ញា ឆ្នាំ​២០២៤​កន្លងទៅ ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​លោក ឈាង រ៉ា មានប្រសាសន៍​ឲ្យ​ដឹងថា​៖ "​គិត​មកដល់ពេលនេះ កម្ពុជា ពុំទាន់​មាន​ជំងឺ​អង់​ត្រាក់ ដែល​កំពុង​ផ្ទុះឡើង នៅ​ប្រទេសជិតខាង​នៅឡើយ​នោះទេ​, សូម​ប្រជាពលរដ្ឋ កុំ​ទាន់​មានការ​ព្រួយបារម្ភ និង​សូម​បន្ត​ការទទួល​ទាន​អាហារ ប្រកបដោយ​អនាម័យ ដើម្បី​មាន​សុខភាព​ល្អ និង​ចៀស​ផុតពី​ជំងឺ​នានា ខណៈ​ក្រសួងសុខាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ភាគី​ពាក់ព័ន្ធ បាននិងកំពុង​ខិតខំ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​មួយ​នេះ មិនឱ្យ​ឆ្លង​ចូលមក​កាន់​ប្រទេស​កម្ពុជា​", នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក ឈាង រ៉ា​។

​គួររំលឹកថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៥ បានឱ្យដឹងថា ថ្មីៗ​នេះ​មានការ​ផ្ទុះឡើង​នៅ​ប្រទេសជិតខាង និង​បណ្តា​ប្រទេស​មួយចំនួន នូវ​ជំងឺ​អង់​ត្រាក់ ឬ​ហៅថា​ពិសធ្យូង នៅលើ​មនុស្ស និង​នៅលើ​សត្វ​ហៅថា​ជំងឺ​អង់​ត្រាក់ ឬ​ជំងឺ​ឈាមខ្មៅ បង្កឡើង​ដោយ​បាក់តេរី​ដែល​បង្កើត​ស្ទ័​រ​។ សត្វ​ស៊ី​ស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាច​ឆ្លង​មេរោគ​នេះ ចូលក្នុង​ខ្លួន បន្ទាប់មក​គ្រាប់​ស្ទ័​រ​ក្លាយជា​មេរោគ​មាន​ចលនា ហើយ​បញ្ចេញ​ពិស​របស់​វា ដែលមាន​គ្រោះថ្នាក់​ដល់​សុខភាព​។ ជំងឺ​អង់​ត្រាក់​មាន​ឱសថ​សម្រាប់​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​។

​សេចក្តីប្រកាស​ព័ត៌មាន ឱ្យដឹង​ដែរ​ថា មនុស្ស​អាច​ឆ្លង​មេរោគ​អង់​ត្រាក់ តាមរយៈ​៖ ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​សត្វ​ឈឺ (​ស្បែក​មុត​ដាច់​ជា​ច្រកចូល​នៃ​មេរោគ​) ឬ​ឆ្លងតាម​ការសម្លាប់​សត្វ ដែលមាន​ជំងឺ​អង់​ត្រាក់ ឬ​ផលិតផល​ដែលមាន​ដើមកំណើត​ពី​សត្វ​មាន​ជំងឺ​អង់​ត្រាក់​ដូចជា សាច់ ឈាម រោម ឆ្អឹង​, ការដក​ដង្ហើមចូល​នូវ​ធូលី ដែលមាន​ស្ទ័​រ​មេរោគ​អង់​ត្រាក់​, ការបរិភោគ​សាច់​ដែលមាន​មេរោគ​អង់​ត្រាក់ និង​ការប្រើ​ម្ជុល​សឺ​រ៉ាំ​ង​រួមគ្នា ជាមួយ​អ្នកមាន​ជំងឺ​អង់​ត្រាក់​។ មេរោគ​អង់​ត្រាក់​មិនមាន​ភស្តុតាង​ឆ្លង​រាលដាល ពី​មនុស្ស​ទៅ​មនុស្ស​នោះទេ ប៉ុន្តែ​ដំបៅ​ស្បែក​លើ​អ្នកជំងឺ អង់​ត្រាក់​អាច​ឆ្លង​ខ្លាំង​។a health minister1 a health minister2