» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3410 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099177 នាក់

ឃាត់ខ្លួនជនជាតិចិន ១៣នាក់ ដកហូតអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀនមួយចំនួននៅបុរីប៉េងហួត

 

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលត្រួតពិនិត្យ នៅក្នុង បុរីប៉េងហួតបឹងស្នោរ រកឃើញជនជាតិចិន ១៣នាក់ រួមជាមួយអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀន មួយចំនួន រួចឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុង បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។a china drug gun3 

ដោយ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ ។ជាក់ស្តែងកម្លាំងនគរបាលចម្រុះ បានប្រតិបត្តិការណ៍ ត្រួតពិនិត្យរកឃើញជនជាតិ ចិន១៣នាក់ (ប្រុស ៨នាក់ , ស្រី៥នាក់) ស្នាក់នៅ ។

ក្នុងនោះសមត្ថកិច្ច ត្រួតពិនិត្យរកឃើញមានកាំភ្លើងខ្លី ម៉ាក Glock -19 ចំនួន ០១ដើម , គ្រាប់កាំភ្លើងខ្លី ៩០គ្រាប់ , គ្រាប់បែកដៃ ចំនួន ០១គ្រាប់ , បង់ខ្លី ចំនួន ០៣បង់ , គ្រាប់វែង ចំនួន ២៤គ្រាប់ , ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ០៥កញ្ចប់ថង់ធំល្មម , ថ្នាំគ្រាប់ពណ័ផ្កាឈូក មានអក្សរWY ចំនួន ១៣៤ គ្រាប់ , ក្រដាសអាលុយមីញូម ចំនួន ០១ , ខ្នោះដៃដែក ចំនួន ០២ , ដែកកេះចំនួន ០៩ , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ , Laptop ០១គ្រឿង, iPhone ៤៨គ្រឿង ។សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង១៣ នាក់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕a china drug gun1 a china gun drug