» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2898 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098665 នាក់

សាកល​វិទ្យា​ល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​!


​រាជធានី​ភ្នំពេញ​៖ ជនជាតិ​ចិន​សរុប​១០៥​នាក់ មាន​ស្រី​១០​នាក់ ពាក់ព័ន្ធ​ការ​ស្នាក់នៅ​ខុសច្បាប់ និង បើក​លេងល្បែង​តាម​អ៊ឺ​ន​ធឺ​ណិ​ត​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ចុះ​ចាប់​កាលពី​យប់​ថ្ងៃទី​៩ ខែកញ្ញា​នៅក្នុង​សាកលវិទ្យាល័យ​បរទេសមួយ ។​a china politan 

​សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិ​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​១០៥​នាក់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​អគារ​កម្ពស់​៩​ជាន់​នៃ​អគារ SUN TOWN សាកលវិទ្យាល័យ “Excelpolitan University” នៅតាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់ ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​​ពាក់ព័ន្ធ​ករណីនេះ ក្រសួង​ការងារ បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការឈប់​ទទួលស្គាល់​វិទ្យាស្ថាន​អ៊ិ​កសែ​ល​ប៉ូ​លី​ធាន​“Excelpolitan University” ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១០ ខែកញ្ញា ក្រសួង​ការងារ​បាន​ជូនដំណឹង​ទៅ​សាធារណជន សិក្ខាកាម សិស្ស​និស្សិត ដោយ​បញ្ជាក់ថា ក្រសួង​សម្រេច​ឈប់​ទទួលស្គាល់​វិទ្យាស្ថាន​អ៊ិ​កសែ​ល​ប៉ូ​លី​ធាន (EXCELPOLITAN INSTITUTE)​។​មូលហេតុ​គឺ វិទ្យាស្ថាន​មួយ​នេះ មិន​អនុវត្តន៍​តាម​ស្មារតី​ប្រកាស​ដែល​ក្រសួង បានអនុញ្ញាត​ឲ្យ​ធ្វើការ​បណ្តុះបណ្តាល​។ បញ្ជាក់​បន្ថែមថា រហូតមកដល់​វិទ្យាស្ថាន​នោះ មិនទានបាន​ធ្វើការ​បណ្តុះ​បណ្តាល​នៅឡើយ​ទេ​។​

 ក្នុង​ប្រតិបត្តិការ​ខាងលើ​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក ផាន់ លី​វ៉ា ក្រឡាបញ្ជី ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​ចិន ស្ថិត​អគារ​ពាណិជ្ជកម្ម SUNTOWN សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

 ក្នុង​ប្រតិបត្តិការ​ខាងលើ បាន​ពិនិត្យ​រកឃើញ​ជនជាតិ​ចិន​សរុប​ចំនួន​១០៥​នាក់ (​ស្រី​១០​នាក់​) ពីបទ​ស្នាក់នៅ​ខុសច្បាប់ និង​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត (VOIP)​។​​ដកហូត​វត្ថុតាងៈ​ទូរស័ព្ទដៃ​ចំនួន​១៩១​គ្រឿង​, កុំព្យូទ័រ​យួរដៃ (laptop) ចំនួន​៤​គ្រឿង​, Ipaid ២​គ្រឿង​, កាមេរ៉ា​ចំនួន​២​គ្រឿង​, លិខិតឆ្លងដែន​ចំនួន​៤៧​ក្បាល​, រថយន្ត​១​គ្រឿង​ម៉ាក LEXUS ផ្លាកលេខ​ភ្នំពេញ​2-J9168, MONITER ចំនួន​៩៥​គ្រឿង និង​CASE ចំនួន​៨០​គ្រឿង (​ចាស់​)​។​​ជនសង្ស័យ​ខាងលើ បាន​បញ្ជូនទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕​a china politan1 a china sensok2 a china sensok 

​