» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3214 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098981 នាក់

ចាប់បាន​ចោរឆក់​ខ្សែក​សម្លាប់​មនុស្ស​នៅ​សង្កាត់​ទំនប់ទឹក​

 

​ភ្នំពេញ​៖​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ជនរងគ្រោះ បណ្តាលអោយ ដួល​ម៉ូតូ​ស្លាប់ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៩ កន្លងទៅ​នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​ហើយ ​កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​a kill nec2 

​ជនសង្ស័យ​ដែល​ប្រកបមុខរបរ​ឆក់់​មានឈ្មោះ ឡាយ ពេជ្រ​បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​ទី​២​ឈ្មោះ សុខ​ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ទី​៣​ឈ្មោះ ស៊ុន​ដា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​បុរី​ពិភពថ្មី ខណ្ឌ​ឬ​ស្សី​កែវ ។​ទី​៤​ឈ្មោះ​ធារ៉ា ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

​ស្ត្រី​រងគ្រោះ មានឈ្មោះ ហុង សុខ​ចេង អាយុ​៣៥​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​​ថ្ងៃកើតហេតុ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា Moone ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HJ-6984 ចេញពី​ចំនុច​ខាងក្រោយ​ពេទ្យរុស្ស៊ី​នៅ​ផ្លូវ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង កេងកង​។​

​ជនសង្ស័យ បានធ្វើ​សកម្មភាព​ឆក់យក​ខ្សែ​.​ក​នារី​រងគ្រោះ ហើយក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ស្ត្រី​រងគ្រោះ​និង​ក្រុមគ្រួសារ បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម តាំងពី​ចំនុច​ផ្លូវ​៤៣០ ខាងក្រោយ​ពេទ្យរុស្ស៊ី រហូតដល់​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏មាន​បក្ខពួក​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្ត្រី​រងគ្រោះ រួច​ធាក់​ឲ្យ​ដួល បោក ក្បាល ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ស្ត្រី​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ធ្វើការ​សង្គ្រោះ តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​ខាងលើ បាន​ស្លាប់​បាត់បង់​ជិវិត ដោយសារ​ធ្ងន់ធ្ងរ​ខ្លាំងពេក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​បន្តទៀត ៕a kill nec a kill nec1 a kill nec3 a kill nec4 a kill nec5 

​