» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11421 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107188 នាក់

តើ​អាច​ទេ​ថា​លោក​សេង​សុវណ្ណ​រ៉ា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​អាច​ទន្ទ្រាន​យក​ដីព្រៃ រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​នៅ​ណ្ឌ​ល​គី​រី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​អ្នក​ពាក់​ព​ន្ធ័​

 

​ភ្នំពេញ​៖​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​៣​អាណត្តិ ត្រូវបាន​បញ្ចប់​តំណែង ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ក្រុមការងារ​បក្ស​ក្រោយពី​ផ្ទុះ​រឿងអាស្រូវ ពាក់ព័ន្ធ​ការ​ឈូសឆាយ និង ទន្ទ្រាន​យក​ដីព្រៃ​ចំការ​ស្រស់​សាធារណៈ​របស់​រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ចំណុច​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​a seng so8 

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច​ដក​លោក សេង សុវណ្ណារ៉ា ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចូល​មូលដ្ឋាន​ខេត្តមណ្ឌលគិរី ដាក់ជំនួស​ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​​បន្ទាប់មក នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​មួយ បញ្ចប់​មុខតំណែង​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តាម​សេចក្តី​ក្រាប​បង្ខំ​ទូលថ្វាយ​របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ប្រភពព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ពី​មូល​ហេតុហេតុអី លោក សេង សុវណ្ណារ៉ា មាន​ការជាប់​ពាក់ព័ន្ធ​ករណី​ឈូសឆាយ និង​ទន្ទ្រាន​យក​ដីព្រៃ​ចំការ​ស្រស់​សាធារណៈ​របស់​រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ចំណុច​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ?។​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​នេះ​ក៏មាន​បែកធ្លាយ​ឯកសារ​មួយចំនួន ពាក់ព័ន្ធ អាចជា​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ មាន​តាំងពី​មេភូមិ មេឃុំ អភិបាលស្រុក​កោះ​ញែក និង លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ជាមួយ​លោក​សេង​សុវណ្ណ​រ៉ា ។

​នៅពេលនេះ មជ្ឈដ្ឋាន​ជាច្រើន រង់ចាំ​មើលថា តើ លោក សេង សុវណ្ណារ៉ា និង អ្នកពាក់ព័ន្ធ​ទាំងអស់​នឹងមាន​វាសនា​យ៉ាងដូចម្តេច​?​ឬ​គេ​ធើ​ស៊ី​ត្រឹមតែ​លោក​សេង​សុវណ្ណ​រ៉ា​ម្នាក់​?​។ តែបើ​គេ​មិន​ភ្លេច​ទេ​ទាំង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​និង​កិច្ចប្រជុំ​ម​ជ្ឈឹ​ម​បក្ស​សម្តេច​តេ​ជោ​បាន​តម្រូវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​និង​អនុវត្ត​អភិក្រម​ទី​៥​គឺ​ការវះកាត់​មន្ត្រី​ខឹ​ល​ខូច ៕a seng soa a seng so4 a seng so5 a seng so6 a seng so1 a seng so2 a seng so3 

​