» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 192 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095107 នាក់

នាយករដ្ឋមន្ត្រី​ដកយក​ដី​បឹង​ជើងឯក​វិញធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​វណ្ឌក?

 

​ភ្នំពេញ​៖​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​គឺជា​ឧកញ៉ា​ម្នាក់​ដេ​ល​រងគ្រោះ​ផ្ទួនៗ​គ្នា​ពី​ការ​ដកយក​សិទ្ធ​វិនិយោគ​ដែល​ទទួលបាន​ពីរ​ដ្ឋ​។​ថ្មីៗ​នេះ​តាមរយៈ​លិខិត​ជូន​ដុះ​ណឹ​ង​(​សជណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក​អ៊ុក​សុខុន​រដ្ឋលេខាធិការ បានសម្រេច​មោឃភាព​លើ​ប័ណ្ណកម្មសិទ្ធិ​ចំនួន​៥ របស់​ក្រុមហ៊ុន ING Holding ដែល​ក្រុមហ៊ុន​នេះ​កំពុងអភិវឌ្ឍន៍ នៅ​តំបន់​បឹង​ជើង ផ្លូវ​៦០​ម៉ែត្រ ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​a eung bun hov2 

​លិខិត​ដដែល បញ្ជាក់​ពី​មូល​ហេតុដកថា ដោយសារ​ក្រុមហ៊ុន​របស់​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​មិន​អនុវត្ត​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

ការសម្រេច​ដក​សិទ្ធ​នេះ​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន ING Holding ជួប​វិបត្តិ​វណ្ឌ​ក​ជាមិនខាន​!​ព្រោះ​​ដី​បឹង​ទំហំ​ជាង ២៥០០​ហិកតានោះ​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​កាត់​លក់អស់​ជាច្រើន​ហើយ​!​។​សូមបញ្ជាក់ថា​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កាលពី​អាណត្តិ​ទី​៤​និង​ជា​ប្រធាន​ក្រុង​ក្រុម​ហ៊ុ​អា​ហ្សឹ​ត​(AZ)​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ថែទាំ​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​ដក​សិទ្ធ​វិញ​កាលពី​រដ្ឋាភិបាល​អាណត្តិ​ទី​៥​។​

សូម​បញ្ជាក់ដែរថា​៖​ដី​ខាងលើ​ត្រូវបាន​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វក​សាង​ក្រុង​រណប ING City ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ផ្លូវ​សម្តេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្របណ្តោយ​ប្រវែង​ជាង ៩​គីឡូម៉ែត្រ ​ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន ២ ទៀត​ដោយ​ទី ១ ចេញពី​ផ្លូវជាតិ​លេខ ២ ឆ្ពោះទៅកាន់​ផ្លូវ​លេខ ២៧១ និង ១ ខ្សែ​ទៀត​ចេញពី​ម្តុំ​រង្វង់​មូល​មុខ​សាលាខេត្ត​កណ្តាល ឆ្ពោះទៅកាន់​ផ្លូវ​លេខ ៣៧១ ដែរនោះ​កំពុងមាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស ។​

​បច្ចុប្បន្ន​គេ​ឃើញ​មាន​គម្រោង​ជាច្រើន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ទីនោះ​ដែលមាន​ដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុងបើក​ការដ្ឋាន​សាងសង់​ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៧០០ លាន​ដុល្លារ គម្រោង​បុរី Woodland បុរី​ប៉េង​ហួត​ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់ខ្លួន​ឈ្មោះ PH Diamond Place ដែលមាន​ទុនវិនិយោគ​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​នៅលើ​ផ្ទៃដី​ជិត ៦ ហិកតា ជាដើម​។ ទីនោះ​នាពេលនេះ​ក៏មាន​ស្ថាប័ន​ធំៗ​មួយចំនួន​កំពុង​តាំងនៅ​រួចទៅហើយ ដូចជា​សាលា​អន្តរជាតិ ISPP និង​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក​មែ​សឺ​ដេ​ស​ជាដើម​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា ING City គឺជា​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ចសង្គម​ទៅ​ថ្ងៃ​អនាគត​៖ «​ទោះយ៉ាងណា​ការលូតលាស់​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​នេះ​ហាក់​នៅមានកម្រិត​នៅឡើយ ខណៈដែល​គម្រោង​ភាគច្រើន​មានតែ​ក្នុង​គំនូរ​រូបភាព​តែ​មិនទាន់​ឃើញ​សាងសង់​ចេញ​ជា​រូបរាង​នៅឡើយ​នោះទេ​»​។​

​លោក ជា សុផារ៉ា បាន​បន្តថា​តំបន់​នេះ​គឺជា​តំបន់​ដែល​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ជា​អ្នករៀបចំ​ការអភិវឌ្ឍ​ហើយ​ការអភិវឌ្ឍ​ដែល​លេច​ជា​ដុំកំភួន​នោះ គឺ​ផ្លូវ ៦០ ម៉ែត្រ​ហើយ​ការអភិវឌ្ឍ​ផ្លូវ​នេះ​ទៀតសោត​គឺធ្វើឡើង​លក្ខណៈ​បដិភាគ មានន័យថា​អភិវឌ្ឍ​ឆ្លងកាត់​ដី​នរណា បដិភាគ​កន្លែង​ហ្នឹង ហើយ​ការអភិវឌ្ឍ​នេះ​គឺធ្វើឡើង​តាំងពី​ជំនាន់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស មកម្ល៉េះ ដោយមាន​ការពិភាក្សាគ្នា​រវាង​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​។​តែ​អា​ឡូ​វ​ចប់​ហើយ​?!​។​

​មានការ​និយាយ​លេងសើច​ថា​ការ​ឈានដល់​ដំណាក់កាល​ចឹ​ង​គឺ​មកពី​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​ខុស​គ្រូ​ហើយ​ដើរ​ជាន់​ពែរ​កាលពី​អាណត្តិ​ទី​៥?!៕a eung bun hova a eung bun hov a eung bun hov1 

​