» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3064 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084590 នាក់

ម្ចាស់​គម្រោង​ម៉ៅការ​ជីក​ផ្លូវ​កប់ ឬត​ភ្ជាប់​បណ្ដាញ​ក្រោម​ដី​ត្រូវ​ស្ថាបនា​ផ្លូវ​ឡើងវិញ ដោយ​ធានា​ទាំង​បច្ចេកទេស និង​គុណភាព


​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ម្ចាស់​គម្រោង​ទាំងអស់​រាល់​ការជីក​ផ្លូវ​កប់ ឬត​ភ្ជាប់​បណ្ដាញ​ក្រោម​ដី​ត្រូវតែ​ជូនដំណឹង​មក​អាជ្ញាធរ ហើយ​ពេល​ស្ថាបនា​ធ្វើ​ផ្លូវ​ឡើងវិញ ត្រូវតែ​ធានា​ឲ្យ​បាន​ទាំង​បច្ចេកទេស និង​គុណភាព​ផ្លូវ​។​a k cab1 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គប្រជុំ​ពិភាក្សា​ស្ដីពី​ការជីក​កប់​ដាក់​បណ្ដាញ​ក្រោម​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ពុធ ០២​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​លោក ឃួ​ង ស្រេង ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) ត្រូវ​បន្ត​សហការគ្នា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត ដោយ​ស្នើ​នូវ​រាល់​ការជីក​ផ្លូវ​កប់​បណ្ដាញ ខ្សែកាប​អគ្គិសនី ត​ភ្ជាប់​ខ្សែកាប​អគ្គិសនី ឬ​បណ្តាញ​ក្រោម​ដី ត្រូវតែ​ជូនដំណឹង មក​អាជ្ញាធរ​រា​ធានី​នូវ​គ្រប់​ដំណាក់កាល ដើម្បី​អាជ្ញាធរ​ជូនដំណឹង និង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ការតភ្ជាប់​ខ្សែបណ្តាញ​អគ្គិសនី កន្លងមក មិនមាន​លក្ខណៈ​បច្ចេកទេស ធ្លាក់​រយីងរយោង​ធ្វើ​ឲ្យ​ប៉ះពាល់ សោ​ភណ្ឌ​ភាព ឬ​បង្កបញ្ហា​ជាយថាហេតុ​ក្នុង​រាជធានី ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​EDC ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​បាន​ត​ភ្ជាប់​បណ្តាញ​មួយចំនួន​នៅក្រោម​ដី​រួចមកហើយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ការជីក​ត​បណ្តាញ​ក្រោម​ដី​នេះ អាជ្ញាធរ​រាជធានី មិន​អនុ​ញ្ញា​ឲ្យ​ជីក​កាយ​លើផ្លូវ​ទាំងឡាយណា ដែល​បាន​ជីក​ដាក់​រួចមកហើយ​នោះ​ទៀត​ទេ​៕a k cab 

​