» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34053 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076219 នាក់

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន កើនឡើង​ដល់​១​ម៉ឺន​លាន​ដុល្លារ

 

​ភ្នំពេញ​៖​ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ផេ​ក Facebook ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ បានប្រកាស​ឱ្យដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន បាន​ដល់​ទឹកប្រាក់​១០,៩៨០​លាន​ដុល្លារ​ហើយ នៅ​រយៈពេល​១០ ខែ​ឆ្នាំ​២០២១​នេះ គឺ​សម្រេច​មុន​ផែនការ ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ បាន​ប្តេជ្ញា​ជំរុញ​រួមគ្នា​ឲ្យ​សម្រេច​នៅក្នុង​ឆ្នាំ​២០២៣​។​a china cambodia trade 

​ស្ថានទូត​ចិន​នៅ​ស្រុក​ខ្មែរ បាន​បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃទី​១៧​ខែធ្នូ យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន បាន​បង្ហាញថា រយៈពេល​១០​ខែ​នា​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា មាន​ចំនួន​ឈានដល់​១០៩៨០​លាន​ដុល្លារ​អាមេរិក មាន​កំណើន​៤៥.៩%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០ គឺជា​តួលេខ​លើសពី​ចំនួន ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ​បាន​ប្តេជ្ញា​ថា​នឹង​ឈានដល់​កម្រិត​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៣»​។​

​សូមជម្រាបថា ទំនិញ​កម្ពុជា ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន រួមមាន​៖ អង្ករ ចំណិត​ដំឡូង​ក្រៀម ស្វាយ​ស្រស់ និង​គ្រាប់ស្វាយចន្ទី និង​ទំនិញ​ផ្សេង​ជាច្រើន​មុខ​ទៀត​។ ចំណែក​ទំនិញ​នាំចូល​ពី​ចិន​មកវិញ មានដូចជា​៖ គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿង​បរិភោគ​កែច្នៃ ជាដើម -​ល​-​។​​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ចូល​ជាធរ​មាននៅ​ខែមករា ឆ្នាំ​២០២២​ខាងមុខនេះ ដែល​រំពឹងថា​នឹង​ជំរុញ​ឲ្យ​មាន​សកម្មភាព​ពាណិជ្ជក​ម្ម និង​វិនិយោគ​កាន់តែ​កើនឡើង​ថែមទៀត​នៅ​ស្រុក​ខ្មែរ​។ គួរ​រម្លឹក​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ចិន កាលពី​ឆ្នាំ​២០២០​កន្លងទៅ សម្រេចបាន​សរុប​ចំនួន ៨,១១៨.០៧​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៥.២​ភាគរយ បើ​បៀ​ប​ធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​៨,៥៦៣.៣១​លាន​ដុល្លារ​៕a china cambodia trade1 

​