» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2850 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098617 នាក់

តុលាការ​វៀតណាម​ផ្តន្ទាទោស​ជនជាតិ​អាមេរិក​ដើមកំណើត​វៀតណាម​ដាក់​គុក​១២​ឆ្នាំ​ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​

 

​វៀតណាម ៖ ជនជាតិ​អាមេរិក ដើមកំណើត​វៀតណាម ម្នាក់​ត្រូវបាន​តុលាការ​វៀតណាម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ១២​ឆ្នាំ ពីបទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កុម្មុយនីស្ដ នៃ​ទីក្រុង​ហាណូយ​។​នេះ​បើតាម​សារព័ត៌មាន US TODAY ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។​a jail us vn 

​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២៥​មិថុនា​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម ទួ​យ​ជែ (Tuoi Tre) បានឱ្យដឹងថា​ការកាត់ទោស លោក ម៉ៃ​ឃើ​ល ង្វៀន (Michael Nguyen) មាន​អាយុ ៥៥​ឆ្នាំ បន្ទាប់ពី​តុលាការ​រកឃើញថា លោក​បាន​ញុះញង់​ឱ្យ​ប្រជាជន​វៀតណាម ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រដ្ឋអំណាច ក៏ដូចជា​វាយប្រហារ​លើ ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​។

គួរ​បញ្ជាក់ថា ក្រៅពី​លោក Michael Nguyen បុរស​វៀតណាម ០២​នាក់​ផ្សេងទៀត​ឈ្មោះ ហ៊ុយ ដុក​ថា​ញ់​ប៊ិ​ញ (Huynh Duc Thanh Binh) អាយុ ២៣​ឆ្នាំ​ក៏ត្រូវ​បាន​តុលាការ​វៀតណាម កាត់ទោស​ដាក់ពន្ធនាគា​រ ១០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ត្រាន ឡុង​ភី (Tran Long Phi) អាយុ ២១​ឆ្នាំ​ដាក់ពន្ធនាគារ ០៨​ឆ្នាំ​ផងដែរ​ពីបទ​ប៉ុនប៉ង​ផ្ដួល រំលំ​រដ្ឋាភិបាល​វៀតណាម​ដូចគ្នា​។ ពួកគេ​ទាំងនេះ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​កាលពី ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ហូជីមិញ​។​

លោក Nguyen Van Tam មេធាវី​ការពារ​ក្តី ថ្លែងថា សេចក្តីសម្រេច​របស់​តុលាការ​ចោទប្រកាន់​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​។ លោក​ថា តុលាការ​មិនមាន​ភស្តុតាង​បញ្ជាក់ថា កូនក្តី​របស់លោក​ដាក់​ពង្រាយ​គ្រាប់បែក​នោះទេ​។ ទោះយ៉ាងណា​មេធាវី​រូបនេះ មិនទាន់​ដឹង​ច្បាស់​ថា ត្រូវ​ប្តឹងទៅ​ឧទ្ធរណ៍​ឬ យ៉ាងណា​នោះទេ​។​
​លោក​Michael Phuong Minh Nguyen កើត​នៅ​វៀតណាម ហើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពីក្មេង​។ លោក មានកូន​៤​នាក់ ហើយ​ក្នុងអំឡុង​ធ្វើដំណើរ​ទៅ​វៀតណាម​ក្នុង​លក្ខណៈ​ឯកជន​កាលពី​ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅពេលនោះ​។​

​អ្នកស្រី ហេ​ឡេ​ន ង្វៀន (Helen Nguyen)​ភរិយា​លោក ម៉ៃ​ឃើ​ល ង្វៀន (Michael Nguyen)​បានចាត់ទុក​ការផ្ដន្ទាទោស​ស្វាមី​របស់គាត់​គឺមាន​ន័យ​ស្មើនឹង​រដ្ឋាភិបាល​វៀតណាម បាន​ទះ​សហរដ្ឋអាមេរិក​មួយ​កំផ្លៀង​។​


​