» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 321 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095236 នាក់

ច្រករបៀង​ចំការ​គរ​វរៈ​យោធា​៥០៣​បើក​ដំណើការ​នាំចេញ​ចូល​បទ​ល្មើស​ទំនិញ​!?


​បន្ទាយមានជ័យ​៖ នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មាន​ច្រករបៀង​មួយ​ដែលមាន​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន គ្រប់គ្រង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំ ដែន​លេខ​៥០៣ ចំណុះ​បញ្ជាការដ្ឋាន​យោធភូមិភាគ​៥​នោះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​បាន​និង បើក​ឲ្យ​មាន​បទល្មើស​ឆ្លងដែន ដោយ​មិន​ខ្វល់​ពី​ច្បាប់​ឡើយ​។​a khuon jeuna1 

​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ច្រករបៀង​ចំការ​គរ ក្រៅ​នាំ​កម្មករ​ខុសច្បាប់​ចូលទៅ​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ក៏​នាំ​ចេញពី​កម្ពុជា​ផងដែរ គឺមាន​ដូច​អង្កាម ស្រូវ និង​ដំឡូង ជាដើម​។ ប៉ុន្តែ​សម្រាប់​ទំនិញ​ខុសច្បាប់​នាំចូល​ពី​ថៃ​មកវិញ ត្រូវបាន​គេ​លាក់​ជិត និង​លួច​ធ្វើ​តែ​នៅពេល​ស្ងាត់​ប៉ុណ្ណោះ​។​

ចំពោះ​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ចម្ការ​គនេះ​វិញ មានដូចជា នាំចូល​ម៉ូតូ​គេចពន្ធ​, រថយន្ត​ចង្កូត​ស្ដាំ​, គ្រឿង​អេ​ឡិច​ត្រី​និច្ច សត្វ​មាន់ ទា គោ ក្របី នាំចូល​មកពី​ទឹកដី​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ​។​ប្រភព​ដដែល​បាន​បន្តទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំដែន​លេខ​៥០៣ បានដាក់​មនុស្ស​ជំនិត​របស់ខ្លួន​នៅ​ប៉ុស្តិ៍​ចម្ការ​គ ដើម្បី​ប្រមូលប្រាក់​ចែកគ្នា​ធ្វើ​មានបាន​។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ចម្ការ​គ បាន​ឲ្យ​ដឹងថា «​ក្រៅពី​បទល្មើស​សេដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់​នាំចូល​ពី​ប្រទេស​ថៃ មន្ត្រី​យោធា​ប្រចាំការ​ប៉ុស្តិ៍​ព្រំដែន​ចម្ការ​គ បាន​បើក​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្ស​ល់​ផងដែរ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំដែន​៥០៣ ធ្លាប់បាន​ប្រកាស​បិទ​ច្រករបៀង​ទាំងអស់​បន្ទាប់ពី​រង​ការ​រិះគន់ថា កាង​ទំនិញ​ល្មើសច្បាប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អូរ​បី​ជាន់ ច្រក​ចម្ការ​គ និង​ច្រក​មួយចំនួនទៀត​។ ប៉ុន្តែ​ក្រោយពី​ការប្រកាស​នេះ ហាក់​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ រីឯ​បទល្មើស​នៅ​បន្ត​កើតមាន​ដដែល​ជា​ដដែល​បើទោះជា​មេ​បញ្ជាក​ការ​ភូមិភាគ​៥​លោក​ឧ​ត្ត​ម​សេនីយ៍​ប៊ុន​សេង​ដែលជា​មេ​លោក​ឧ​ត្ត​ម​សេនីយ៍​ឃួន​ជឿន​ត្រូវបាន​ដូរ​ចេញ​ដាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំ​អូន​ជា​មេភូមិ​ភាគ​៥​ជំនួស​វិញ​ក៏ដោយ​។​

​សូម​រម្លឹក​ដែរ​ថា ច្រករបៀង​ចម្ការ​គ កាលពីមុន​មាន​លោក នាង រិ​ទ្ធិ​ឆ័យ ជា​ប្រធាន​ប៉ុស្តិ៍​នេះ ប៉​ន្តែ​ក្រោយមក​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃួន ជឿន ដក​ចេញពី​ប៉ុស្តិ៍ ដែលមាន​សេដ្ឋកិច្ច​នេះ រួច​ដាក់ជំនួស​មកវិញ ដោយ​កូនប្រុស​របស់ខ្លួន រហូតដល់​បច្ចុប្បន្ន​ដើ​ម្បី​គ្រប់គ្រង​កន្លែង​នេះ​។​a khuon jeun a khuon jeun2 a khuon jeuna2 a khuon jeun2 a khuon jeun3 

​