» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 923 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095838 នាក់

រកឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង លោក​កង ច័ន្ទ​ដា​រិ​ន​មាន​រថយន្ត​រកស៊ី​ឈើប្រណិត តែ​នាយ​ខណ្ឌ​ជលផល​កំពង់ឆ្នាំង​ប្រាប់ថា លែង​ជា​មន្ត្រីជលផល​ទៀតហើយ​!!


​កំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែលមាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នុង​ចំនួន​៧៥​ដុំ កាលពី​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ក្នុង​​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​ដែល​គេ​ដឹងថា​មន្ត្រីជលផល​ខេត្ត​កំបង់​ឆ្នាំង​ម្នាក់​ដឹក​យកទៅលក់​។​a ky car1 

ក្រោយពី​ផ្ទុះ​រឿងនេះ​គេហទំព័រ​របស់​វិទ្យុ​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី លោក​សោម ភិ​រុណ ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង មក​បញ្ជាក់​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា លោក​កង ច័ន្ទ​ដា​រិ​ន​​លែង​ជា​មន្ត្រីជលផល​ទៀតហើយ ។ លោក​កង ច័ន្ទ​ដា​រិ​ន​​បាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​​ម៉ាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង មាន​រយៈពេល​មួយឆ្នាំ​
​ហើយ​។​
​ការបដិសេធន៍​របស់​លោក​សោម ភិ​រុណ ធ្វើឡើង​ក្រោយពេល​​ដែល ប្រភព​ខាងលើ​បានអោយដឹងថា អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើ​មានឈ្មោះ​នួន ហៀ​ង​និង​ព្រូ​រថយន្ត​ឈ្មោះ​ស៊ូ សារិទ្ធ​​នៅពេល​ឃាត់ខ្លួន​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រថ​​និង​ឈើ​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​នេះ ជា​របស់​ឈ្មោះ​​កង ច័ន្ទ​ដា​រិ​ន មន្ត្រីជលផល​ខេត្តកំពង់ឆ្នាំង​។​

​សូមបញ្ជាក់ថា ឈើប្រណិត​ប្រភេទ​ធ្នង់​៧៥​ដុំ ដែល​លោក​កង ច័ន្ទ​ដា​រិ​ន​ឈ្មួញ​ជា​មន្ត្រីជលផល​ម្នាក់​នៅ​ខេត្តកំពង់ឆ្នាំង ដឹក​តាម​រថយន្ត​បម្រុង​យកមក​លក់​នៅ​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បង្ក្រាបបាន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​a ky car 

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​១​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភព​២ ច ២៣១៩ ដែល​ផ្ទុក​ឈើ​ប្រណីត ប្រណិត​ប្រភេទ​ធ្នង់​៧៥​ដុំ មាន អ្នកបើកបរ​ឈ្មោះ នួន ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹកឈើ​ខាងលើ និង​ព្រូ​ម្នាក់​ឈ្មោះ ស៊ូ សារិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​តាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ឲ្យ​ដឹងថា​លោក រូបគេ​ទាំងពីរ​នាក់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​ម្ចាស់​ឈើ​ឈ្មោះ កង ចាន់​ដា​រិ​ន ជា​អតីតមន្ត្រី​អ​ជលផល​ខេត្តកំពង់ឆ្នាំង ដោយ​ដឹក​មក​ដា​ក់នៅ​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង ស្ថិតនៅ​ចន្លោះ​ស្ពាន​ទី​១១ និង​ទី​១២ ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែលមាន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ ណា​ង ចាំ​ប្រមូល​ទិញ និង​មានឈ្មោះ ហេង ដែលជា​មេការ​ចាំ​ទទួល​វាស់វែង​នៅ​ទីនោះ​ផងដែរ​។​k ngin1 

​ប្រភព​បានអោយដឹង​ទៀតថា​លោក កង ច៍ន្ទ​ដា​រិ​ន​មាន​ទីលំនៅ​ភូមិ​ស្រះ​កែវជា​អតីតមន្ត្រី​ជលផល​មាន​ឋានៈ​ជានា​យស​ង្កា​ក់ ដូចជា​ធ្លាប់​ធ្វើជា​នាយ​សង្កាត់​កំពង់ឆ្នាំង ក្រោយមក​ផ្លាស់​ទៅកាន់​ជា​នាយ​សង្កាត់​បរិបូរណ៍ ដោយសារ​មាន​បញ្ហា​ការងារ​ទើប​ថ្នាក់លើ​ដក​មក​ធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រោយមក​ឃើញ​ធ្វើការ​នៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​ក្នុង​រយៈពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​លោក​កង ច័ន្ទ​ដា​រិ​ន​ចុះ​ធ្វើការ​ជាមួយ​មន្ត្រីរ​របាល​ព្រៃឈើ ជាច្រើន​ករណី​ដូចជា​ករណី​ចុះ​ចាប់​ត្រាក់ទ័រ​២​គ្រឿង​ដែល​លួច​ឈូសឆាយ​ព្រៃ​រដ្ឋ​នៅ​ចំណុច​ច​ន្ត្រ​ក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​និង ចុះ​ត្រួតពិនិត្យ​ការឈូសឆាយដី​ព្រៃ​នៅ​ចំណុច​ត្រពាំង​គី និង​ត្រពាំង​ក្រ​ឡោម​ភូមិ​ខ្លែង​ព​ណ៏ ឃំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ជាដើម​។​a ky car1 

​ក្រោយពី​បានធ្វើការ​វាស់វែង​រួចរាល់ ទាំង​រថយន្ត ទាំង​អ្នកបើករថយន្ត​ម្នាក់ រួមទាំង​ព្រូ​ម្នាក់​ទៀតផង​នោះ និង ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៧៥​ដុំ ស្មើនឹង​៧៨៦kg ស្មើនឹង​០.៦២៨​ម៉ែត្រគូប ត្រូវបាន​ប្រគល់​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឫស្សី​ជ្រោយ​​ដើម្បី​បន្ត​អនុវត្តន៍​ទៅតាម​និតិ​វិធី​ច្បាប់​៕

​