» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 435 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095350 នាក់

ព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១៨​បាត់​ចេញពី​ផែនទី​នេសាទ​ខេ​ត្តំ​ពង់​ឆ្នាំង​ដោយសារ​លោក​ប្រធាន​មន្ទីរ​!?


​ខេត្តកំពង់ឆ្នាំង មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក​ត្រូវបាន​គេ​រាយការណ៍​ថា​បាន ឃុបឃិត​គ្នា​លក់​ព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១៨ យកលុយ​ចែកគ្នា​បាត់​ហើយ​!​។a ky chantha1 

មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា ជា​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ទេនោះ គឺ​ករណី​លក់​ដីព្រៃ​លិច​ទឹក​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១៨ ឃុំ​កំពង់ត្រឡាច មិនអាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បានឡើយ​។​

​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១៨ ត្រូវបាន​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ឃុបឃិត​គ្នា​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​ដែលមាន​ថៅកែ​ជា​ម្ចាស់​រោងចក្រ​ផលិត​ស្បែកជើង​ឈ្មោះ រោងចក្រ​ត្រី​ប៉ុស្ដិ៍ យ៉ាង​រលូន​។​អតីត​ស្ថិតនៅក្នុង​ដីឡូត៍​លេខ​១៨ ជា​ដីព្រៃ​លិច​ទឹក​រដូវ​ទឹក​ឡើង​!​មាន ទីតាំង​ដី​នៅ​ចំនុច​ខ្នាចរមាស ស្ថិតនៅ​ក្នុងភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​កាលពី​ឆ្នាំ​២០១៨​លោក លី សុភា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​កាសែត​ថា​ករណី​ចេញ​ប័ណ្ណ​អោយ​ក្រុមហ៊ុន​រឺ​ស​ប្រជាពលរដ្ឋ​គឺ​មិនមាន​ទេ​!! អាជ្ញាធរ​ស្រុក​មិនមាន​សិទ្ធ​ចេញ​ប័ណ្ណ​អោយ​អ្នកណាម្នាក់​ឡើយ ។​បើ​យោង​សារា​ចរណ៍​លេខ ០២ ចុះ​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៣ ស្តីពី​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាជន ដោយឡែក​ដី​ប៉ែក​ខាងកើត​ផ្លូវជាតិ​លេខ​៥ គឺ​មិន​អនុញ្ញាត​ចេញ​ប័ណ្ណ​ជូន​ឡើយ​មិន​ថា​ក្រុមហ៊ុន​រឺ​ស​ប្រជាពលរដ្ឋ​នោះឡើយ​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​នៅ​លើដី​នោះបាន​។​

​កាល​ពី​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៨ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ចាត់​ក្រុមចម្រុះ ទៅ​សាលាឃុំ​លង្វែក បើក​កម្ម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ដីធ្លី​នៅ​ចំនុច​ខាងលើ ដោយមាន​វត្តមាន លោក ឈឹម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច លោក កែវ រិទ្ធី រង​មន្ទី​កសិកម្ម​ខេត្ត លោក លី សុភា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង រួមទាំង​គណៈកម្មាការ​ឯកភាព​ខេត្ត​ដែរ​តែ​ស្ងាត់​ឆឹង​ទៅ​។

​កាលពី​នៅ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៨ លោក តូច អ៊ី ជា​មេឃុំ​លង្វែក​ធ្លាប់ បាន​ប្រាប់ ថា ÷ ដី​ដែល​ប្រជាពលរដ្ឋ​បាន​លក់​ទៅអោយ​ក្រុមហ៊ុន​ចិន​នោះ​ជា​ដីស្រែប្រាំង ប៉ុន្តែ​ដី​ទាំងអស់នោះ​អតីត​ស្ថិតនៅក្នុង​តំបន់​ឡូ​ត្តិ៍​លេខ​១៨ ប៉ុន្តែ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​ទិញ​នោះបាន​ធ្វើការ​ជីក​កាយ​ជា​លក្ខណៈ​ស្រះ​ទឹក​មាន​ទំហំ​ដី​តែ​២​ហិច​តា​ទេ​!!! តែ​ចំនួន​ផ្ទៃដី​រួម មាន​ចំនួន​រហូតដល់​(៤១​ហិច​តា​ឯណោះ​)​។​តែ​អា​ឡុ​វ​ប្រែប្រួល​ហើយ​!?​។​

​គេ​មិនដឹងថា​តើ​ហេតុអ្វី​បាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិ​ត្តឹ​ង​នោះទេ​?​។ មិនអាច​រក​ការបកស្រាយ​បានទេ​តែ​សង្ឃឹមថា​នឹងមាន​ការពន្យល់​ពី​បញ្ហា​នេះ​ជាមិនខាន​!​។​a ky chantha a lot 18b a lot 18c a lot 18d a lot18 a chan deun11 

​