» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2625 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098392 នាក់

ចិន​មួយក្រុម​គម្រាម​ខេត្ត​សីហនុ​សម​ត្ត​កិច្ច​តាមរក​ទូ​តចិន​ថា​នឹង​ជួយ​សម្រួល​!?

 

​ព្រះសីហនុ ៖ ជន​ជាតិចិន​មួយក្រុម បាន​បង្ហោះ​វីដេអូ​ស្រែក​គំរាមថា ពួកគេ​មកពី​ខេត្ត​ឆុង​ឈី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​? ។​a china gang 

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ថ្លែងប្រាប់​អង្គភាព​កាសែត​ក្នុងស្រុក ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​ភ្លាមៗ​ជាបន្ទាន់​។​​ប៉ុន្ដែ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន​ដែល​បង្ហោះ​វីដេអូ​នោះ ស្នាក់នៅ ឬក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ពោល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅឡើយ​។​

​យោងតាម​មន្ដ្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា តាមរយៈ​វីដេអូ​ឃ្លឹប​របស់​ជនជាតិ​ចិន​មួយក្រុម​នេះ ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា ពួកគេ​មកពី​ខេត្ត​ឆុង​ឈី​អ​។ ពួកវា​ថា ខេត្ត​សីហនុ​៣​ឆ្នាំក្រោយ​វាច​ង់​ឲ្យ​វឹកវរ គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​។ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​ប​ណ្ដិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​ភ្លាម បើ​រកឃើញ​ត្រូវ​ចាត់វិធានការ​ច្បាប់​ជាបន្ទាន់ ឬ​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ផងដែរ​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​រាត្រី​ថ្ងៃទី​១២ ឧសភា​នេះ​ថា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល​ដល់​ស​ម​ត្ថ​កិច្ច​នៃ​ប្រទេស​ចិន និង​កម្ពុជា ដើម្បី​បើក ការ​ស៊េ​ី​ប​អង្កេត​អោយបាន​គ្រប់​ជ្រុងជ្រោយ​លើ​បញ្ហា​មួយ​នេះ​។ ​ជឿជាក់ថា​ការពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវបាន​លាតត្រដាង​ក្នុងពេល​ឆាប់ៗ ករណី​មានការ​វិវត្តន៍​អ្វី​ថ្មី យេ​ី​ង​ខ្ញុំ​នឹងធ្វើ​ការប្រកាស ជូនដំណឹង​បន្តទៀត​អោយបាន​ទាន់ពេល​៕a china gang si a china gang1 


​