» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32093 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074259 នាក់

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​សន្យាថា​ឆ្នាំ​២០២០​ប្រជាជន​កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើ​ហើយ​

 

​ភ្នំពេញ ៖ ក្នុងពេលដែល​ប្រជ​ពលរដ្ឋ កម្ពុជា​បាននិងកំពុង​ខ្វះខាត​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ​នៅ​រសៀល​ថ្ងៃទី​២២​មិនា​២០១៩​លោក ទី នរិន្ទ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានប្រកាសថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួង​រ៉ែ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត នឹងមាន​វិធានការណ៍​ដោះស្រាយ មិន​ធ្វើ​ឲ្យ​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ទៀតឡើយ​។​a phay rin 

ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ផែនការ​ថាមពល​សាធារណៈ (​អគ្គិសនី​)​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទី នរិន្ទ មានប្រសាសន៍ថា “​ក្នុងនាម​ខ្ញុំ​ក្រសួង​រ៉ែ និង​ថាមពល ខ្ញុំ​សន្យា​នៅទីនេះ​ហើយ​ថា នៅ​ឆ្នាំនេះ ឆ្នាំ​២០២០ ហើយ​បន្ដទៀត មិនកើត​ទៀត​ទេ ព្រោះ​យើង​រៀនសូត្រ​នៅថ្ងៃនេះ ពី​គ្រោះរាំងស្ងួត​” ។​លោក ទី នរិន្ទ បាន​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស ផ្គត់ផ្គង់​អគ្គិសនី របស់​ប្រទេស​តួ​ក​គី នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៣ មីនា ស្អែក​នេះ ដើម្បី​សិក្សា​ផ្លូវទឹក និង​ការប្រើប្រាស់​អគ្គិសនី របស់​ប្រជាជន​ខ្មែរ ដើម្បី​នាំយក​នាវា​ផលិត​អគ្គិសនី ពី​ប្រទេស​តួ​ក​គី ដែល​អាច​ផលិត​ថាមពល​២០០​មេកា​វ៉ា​ត់ មក​ផ្គត់​ផ្គត់​នៅ​ទីក្រុង​ភ្នំពេញ ។​

​ឆ្លៀតឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​លើកឡើងថា វា​រី​អគ្គិសនី នៅ​ខេត្តពោធិ៍សាត់ មាន​កម្លាំង​ថាមពល​៨០​មេកា​វ៉ា​ត់ ដែល​កំពុងស្ថិត​ក្នុងកា​រ​ចរចារ ក៏ប៉ុន្ដែ​ការចរចារ​នេះ​សម្រេចបាន​៩៥% ក្នុងការ​សាងសង់​វា​រី​អគ្គិសនី ដូច្នេះ​ការសាងសង់ នឹងធ្វើ​ឲ្យ​ទាន់ពេលវេលា នៅ​ឆ្នាំ​២០២២ ខាងមុខ ។​

កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​ប្រើប្រាស់​អគ្គិសនី សរុប​៩៣០០​លាន​គីឡូវ៉ាត់ម៉ោង ពោលគឺ​២៥,៥​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ថ្ងៃ​។ កំណើន​នៃ​ការប្រើប្រាស់ កើនឡើង​យ៉ាងគំហុក ចាប់ពី​ខែមករា និង​ខែកុម្ភៈ​កន្លងមក ដោយ​ឈានដល់ ៣១​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ថ្ងៃ​។​

​សូម​រំលឹកថា តាម​ការ​ព្យាករ​ណ៍របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​អំឡុង​ខែ មីនា​-​មេសា​-​ឧសភា ឆ្នាំ​២០១៩​នេះ កម្ពុ​ជាមាន​ភាព​ក្តៅ​ហួតហែង​ជាខ្លាំង ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ ដែល​នាំ​ឲ្យ​មាន​គ្រោះរាំងស្ងួត ។ ក្នុងនោះ​សីតុណ្ហភាព​ឡើង ទៅដល់​ក្នុង​រង្វង់ ៤០​អង្សា​សេ​៕a phay rin1 a phay rin2 a phay rin3 

​