» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 843 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095758 នាក់

សម្តេច​តេ​ជោ​៖​កូ​រ៉​ជួយ​ខ្មែរ​៧០០​លាន​សម្រាប់​បី​ឆ្នាំ​

 

​ភ្នំពេញ ៖ “​សម្រាប់​ឆ្នាំ​២០១៩ ដល់​២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្តល់​ឥណទាន​សម្បទាន សរុប​ចំនួន ៧០០ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍ជនបទ​មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​អាកាសចរ​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ជាមួយនឹង​ទំហំ នៃ​ការ​វិភាគទាន​ដ៏​ច្រើន របស់​រដ្ឋាភិបាល​និង​ប្រជាជន សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​ដល់​ការស្ដារ និង​កសាង និង​អភិវឌ្ឍន៍​” ។​a hun korea 

នេះ​ជាការ​ថ្លែង​ឲ្យ​ដឹង​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​ជាមួយនិង​លោក មូ​ន ចេ​អ៊ី​ន ។​បើ​គិតពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់ ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន ប្រមាណ​ជា​៣០០ លាន​ដុល្លារ​។​

សម្ដេច​បានស្នើ​ឲ្យ​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បានមក​កម្ពុជា មក​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​និង​កាលានុវត្តភាព វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​។​

ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា មាន​ចំនួន​២១២​គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​៤,៥៦​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​នៅក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ចំនួន​៩៧៥​លាន​ដុល្លារ កើនឡើង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​កន្លងទៅនេះ ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​។ ជាងនេះទៅទៀត វប្បធម៌​កូរ៉េ ជាពិសេស ភាពយន្ត និង​តន្ត្រី បាននិងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្ពុជា​-​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ជា​យូរ​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។ ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ នា​ខែកក្កដា​ឆ្នាំ​១៩៩៦ និង​បានសម្រេច ឲ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ នូវ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ។​

​សូម​បញ្ជាក់ដែរថា​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​មូ​ន ចេ​អ៉ិ​ន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​សំខាន់ៗ​ចំនួន​៥​រួមមាន​៖

១-​កិច្ចសម្របសម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ 2019-2023 ។​
២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​
៣-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។​

៤-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ ។​
៥-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នា​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ជា​លើកដំបូង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៩ វេលា​ម៉ោង​១១​និង​០០ នាទី​ព្រឹក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ចំពោះ ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក​មូ​ន ចេ​អ៉ិ​ន (Moon Jae-in)​ប្រធានាធិបតី សាធារណរដ្ឋ​កូរ៉េ​។​

​លោក​ប្រធានាធិបតី កូរ៉េ​បាន​ចូលគាល់​ព្រះមហា​ក្ស​នៅ​ព្រះបរមរាជវាំង បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ​។a hun koreaa 

​