» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2991 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098758 នាក់

តែមាន​របាំង​ចែកផ្លូវ​ទប់​កុំ​អី​ចិន​២​នាក់​បើកឡាន​ទាំង​បែក​កង់​មិន​ខ្ចី​ឈប់​!

​ភ្នំពេញ ៖ រថយន្ត​ម៉ាក RAV-4L មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5064 មាន​ផ្ទុក​ជនជាតិ​ចិន​២​នាក់ បើក​ក្នុង​ល្បឿន​លឿន​ពេក ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្រូងផ្លូវ​រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង ០៥:១០​នាទី​ព្រឹក​ព្រលឹម ថ្ងៃ​ព្រ​ហ​ស្ប​តិ៏ ទី​១៩ ខែ កក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះសីហនុ កែង​ផ្លូវ​១៤៣ ស្ថិត​ក្នង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​ស្តុ​ប​រោងកុន​គីរីរម្យ​)​។​a china koh1 

​តាម​ប្រភពព័ត៌មាន​ពី​អ្នកដែលជា​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​ឃើញ​បុរស​២​នាក់​ជា​ជនជាតិ​ចិន​បើកឡាន​ខាងលើ ។​​លុះ​មកដល់​ចំណុច​ជិត​កោះ​ពេជ្រ ខណ្ឌចំការមន ស្រាប់តែ​រថយន្ត​នោះ​ផ្ទុះ​បែក​កង់​មុខ​ខាងឆ្វេង​លាន់​ដូច​រន្ទះ តែ​មិនឃើញ​ជនជាតិ​ចិន​ទាំងនោះ​ចុះ​ពីលើ​រថយន្ត​ទេ គឺ​បាន​បើក​បន្តដំណើរ​ទៅមុខទៀត រហូតដល់​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច​ដោយសារតែ​រថយន្ត​កំ​ពុង​បែក​កង់​ឆ្វេង​ខាងមុខ​ហើយ បើក​ក្នុង​ល្បឿន​លឿន​ពេក​ទៀត​នោះ ក៏​ស្រាប់តែ​រេ​ចង្កូត ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​បែក​ទ្រូងផ្លូវ រ​ថយ​ន្រ​ង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ បែក​ធុង​ទឹក និង​ធុង​ប្រេងម៉ាស៊ីន​ហូរហៀរ​ពេញ​ផ្លូវ និង​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​២​នាក់​នោះ មិនបាន​ដាក់​ខ្សែរ​ក្រវ៉ាត់​ការពារ​សុវត្ថិភាព ក៏បាន​ផ្លោង​បោក​ក្បាល​ទៅបុក​ជាមួយ​កញ្ចក់​រថយន្ត​ទាំង​២​នាក់ ម្នាក់​រងរបួស​បែកក្បាល​ឈាម​ជោគ​ខ្លួន មិន​ព្រមទៅ​មន្ទីរពេទ្យ​ទេ នៅ​ដើរ​ទៅវិញទៅមកៗ ។​

ពេល​មាន​អ្នកយកព័ត៌មាន​ទៅដល់​ហើយ​ថតរូប ត្រូវបាន​ជនជាតិ​ចិន​ម្នាក់ទៀត​ដែល​រងរបួស​ស្រាល ដើរមក​ជិត​រួច​ស្រែក​ដាក់​អ្នកយកព័ត៌មាន ចង្អុលមុខ​បំ​រ៉ុង ទាញ​ទូរស័ព្ទ​របស់​អ្នកយកព័ត៌មាន​នោះ តែ​ត្រូវបាន​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ផ្សេងទៀត ជួយ​ស្រែក​ឃាត់​ទាន់ ទើប​ជនជាតិ​ចិន​នោះ​ដើរចេញ​វិញ​។​ហេតុ​សម្ថ​កិច្ច​ជំនាញ​ក៏បាន​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ។​មិនដឹងថា​អា​តោ​ហ៊ា​ចិន​ពីរ​ក្បាល​ហ្នឹង​វាន​មានប​ណ្ណ័​បើកបរ​ស្រុក​ស្ម៉ែ​រដែរ​អត់​?៕a china koh pich a china koh pich 

​