» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2918 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098685 នាក់

ដឹងថា​ស្រវឹង​កុំ​បើកបរ​ចូលដេក​ក្រោម​ដើមឈើ​តែ​ចង្រៃ​គេ​ស៊ី​ទូរ​សព្ទ័​មួយ​បាត់​បាន​សម​ត្ត​កិច្ច​ដឹក​ទៅ​ពេទ្យ​!

 

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ទន់​ខ្លួន ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1K-6308 ទៅមុខ​មិន​រួច​ក៏​ទៅ​ឈប់​ក្រោម​ដើមឈើ ដេក​សន្លប់​ស្ដូកស្ដឹង បាត់ស្មារតី​ឈឹង​តែម្នាក់ឯង ត្រូវ​ក្មេងស្ទាវ​លួច ទូរស័ព្ទ​យកទៅ​បាត់​។a drink3 

​សំណាង បាន​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់​កម្លាំង​ល្បាត​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ហៅ​ម៉ូតូ​កង់​បី​មក​ដឹក​បញ្ជូនទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​នៅវេលា​ម៉ោង​១១៖០៥​នាទី​យប់ ថ្ងៃ​សុក្រ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​មុខ​រោងចក្រ​ដើម​ស្រល់ (​ជិត​មជ្ឈមណ្ឌល ម៉ូ​ឌែ​ន​២) ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក កឹ​ក បូ​រិ​ន នាយរង​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ឲ្យ​ដឹង កម្លាំង​ល្បាត​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បានចេញ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់​ឲ្យ​ជួយ​មើល​បុរស​ម្នាក់ ដែល​ស្រវឹងស្រា ដេក​ស្ដូកស្ដឹង តែម្នាក់ឯង ក្រោម​ដើមឈើ​នោះ​ផង ព្រោះ​ពួកគាត់​បានឃើញ​ក្រុមក្មេងស្ទាវ ជិះ​ម៉ូតូ​មក​ឈប់ ក្បែរ​រួច​លូក​យក​ទូរស័ព្ទ​របស់​បុរស​ម្នាក់​នោះ យកទៅ​បាត់​ហើយ តែ​នៅសល់​ម៉ូតូ​របស់គាត់ ដែល​ក្រុមក្មេងស្ទាវ​ទាំងនោះ បាន​ជិះ​ត្រលប់មក​មើល​វិញ តែដោយសារ​ពួកគាត់​នៅ​ជួយ​មើល ទើប​ក្រុមក្មេងស្ទាវ​ឆ្លៀតឱកាស​ទាំងនោះ ជិះ​គេចខ្លួន​បាត់ស្រមោល​អស់​ទៅ​។​

​ចែដន្យពេល​មកដល់​មណ្ឌល​សុខភាព ស្រាប់តែ​ដាច់​ភ្លើង ហើយ​មាន​ស្ត្រី​ម្នាក់ទៀត កំពុង​ឈឺពោះ​ជិត​សម្រាលកូន ហើយ​​រក​ពេទ្យ​ប្រចាំការ​មិនឃើញ ទើប​កម្លាំង​នាំគ្នា​ជួយរ​ត់រក​ពេទ្យ ទាំ​រាំ​ពេទ្យ​ចេញមក ទាំង​សមត្ថកិច្ច ទាំង​អ្នកយកព័ត៌មាន ក្រុមគ្រួសារ​ស្ត្រី​មាន​ផ្ទៃពោះ នាំគ្នា​ស្រែក​ឡើង​ផ្អើល​ហើយ បាន​ពេទ្យ​ប្រចាំការ​ចុះមក​សួរនាំ រួច​ប្រញាប់​នាំ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ ទៅ​បន្ទប់​សម្រាលកូន​នៅ​ជាន់​លើ​ចឹងទៅ។​a drink1 a drink2 

​