» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5134 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100901 នាក់

រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី​បង្កប់​ឈើប្រណិត​ឡើង​ទួល​មិន​រួចរ​អឹ​ល​ថយ​ក្រោយ​ជាប់គាំង​ផ្លូវ​១​ព្រឹក​ធំ

​

​ខេត្តមណ្ឌលគិរី​៖ រថយន្ត​ខ្នាត​យក្ស ម៉ា​កវេ​អង (V1) ដែល​អាច​ដោយសារ ដឹក​លើស​ទម្ងន់ ធ្វើ​ឲ្យ​ម៉ាស៊ីនរថយន្ត​ខ្សោយ អូស​ឡើង​ទួល​ទៅមុខ​លែងរួច ក៏​រអិល​ថយក្រោយ​រេ​ចង្កូត​កាច់​ក្បាល ជាប់គាំង​ទទឹងផ្លូវ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ពេញ​ផ្លូវ​មួយ​ព្រឹក​ធំ​។​a car mondul over 

ករ​ណិ​យ៍​នេះ​កើតឡើង​តាំងពី ម៉ោង ប្រមាណ​ជា​០៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ចំណុច ( អូរ​អើយ​)​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​មិនទាន់រួច​។​

​អ្នកបើក​បរបាន​ប្រាប់ថា រថយន្ត​នេះ​ដឹក​ដំឡូង​មី ចេញពី​ទី​រួម​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ស្រុក​កែវ​សីមា តែ​សម​ត្ត​កិច្ច​មិ​ជឿ​ហើយ​បានធ្វើ​ការឆែកឆេ​ក្រោយពី​ឃើញ​ម្ចាស់​ឡាន​យក​ឈើប្រណិត​ជ្រុងៗ​ជាច្រើន​មក​កល់​ទប់​កង់ឡាន​។​មិនទាន់​ទទួលបាន​ពី​លទ្ធផល​នៃ​ការ​ឆេ​ក​ឆេរ​នោះ​នៅឡើយ​ទេ​។​
​

សូមបញ្ជាក់ថា​ពេល​រថយន្ត​ធុន​ធំ​នេះ​កំពុង​ជាប់គាំង​នោះ ក៏មាន​ប្រភព​រាយការណ៍​ពី​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មក​ថា មាន​រថយន្ត​ធុន​ធំ​ចំនួន​០៨​គ្រឿង​ទៀត ក៏​កំពុងតែ​សម្ងំ​លាក់ខ្លួន​ត្រៀម​ធ្វើ​ចរាចរណ៍​លើផ្លូវ ជាតិ​លេខ​៧៦​នេះ ។​ប្រភព​ដដែល​ថា រថយន្ត​ទាំង​០៨​គ្រឿង​ខាងលើ​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែលមាន​ទីតាំង​នៅក្នុង ស្រុក​កោះ​ញែក ប៉ុន្តែ​នៅ​យប់នោះ​កាលៈទេសៈ​មិន​អំណោយផល​ដល់​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ​នោះទេ ។​

ប្រភព​ផ្សេងទៀត​បានលើកឡើង​ថា ឈើ​នេះ​ដឹក​ចេញពី​ស្រុក​កោះ​ញែក ក្នុង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប ប៉ុន្តែ​យើង​មិនទាន់មាន​ការបញ្ជាក់​ឬ​អះអាងថា​ពិតជា​ឈើ​របស់​ក្រុមហ៊ុន​នោះទេ​។ ប្រភព​បន្ត ថា​រថយន្ត​ម៉ាក​វ៉េ​អង​នេះ​គឺ​ចេញពី​ស្រុក​កោះ​ញែក​ជា​ហូរហែ ។​

​មានកា​រិះគន់ថា ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​រថយន្ត​ទាំង​៨​គ្រឿង​នោះ កំពុង​បង្ក​ការបំផ្លាញ​ផ្លូវជាតិ​លេខ​៧៦ ជាច្រើន​កន្លែង ព្រោះតែ​មានការ​ផ្ទុក​លើស​ចំណុះតែអាជ្ញាធរធើមិនដឹង ៕a car mondul over (1) a car mondul over a car mondul over1 


​