» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 827 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095742 នាក់

មេ​ច្រក​ជាំ​សា​ង៉ាំ​សំងំ​ស៊ីលុយ​សេវា​នាំចេញ​ជ័យរ​ទឹក​ទៅ​ស្រុក​សៀម​យ៉ាង​ត្រជាក់ចិត្ត​

 

​ឧ​ត្ត​រ​មានជ័យ ៖ មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សា​ងាំ ត្រូវបាន​គេ​រិះគន់ថា កំពុងតែ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ ដឹកទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត ចូលទៅ​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ ពុំមាន​ការត្រួតពិនិត្យ​នោះឡើយ​។​a gate jorm2 

​ប្រភពពី​អ្នករកស៊ី​ឲ្យ​ដឹងថា នៅ​ច្រក​ជាំ មាន​រថយន្ដ​ដឹក​ទឹកកក​បង្កប់​ទៅដោយ​ជ័រទឹក​រាប់សិប​តោន ក្នុង​មួយខែៗ​បើ ឆ្លង​បា​រ៉ា​ស់​ច្រកទ្វារព្រំដែន អន្តរជាតិ ជាំ​សា​ងាំ​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​នៅ​ច្រក​នេះ ចូលទៅក្នុង​ប្រទេស​ថៃ ។​

​ករ​ណិ​យ៍​ជាក់ស្តែង​បាន​កើតឡើង​កាលពី​នៅ​ថ្ងៃទី​២៧​ខែ វិច្ឆិកា ឆ្នាំ​២០១៨​គឺថា លោក​សាប់ យឿន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សា​ងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រភេទ​ជ័រទឹក រាប់សិប​តោន ចូលទៅ​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ជាំ ។​

​ប្រភព ដដែល បាន​ឲ្យ​ដឹងថា​វា​មិនមែនជា​លើក​ទី​១​ទេ​ដែល លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សា​ងាំ​និង​មន្ត្រី​ជំនាញ​គយ​នគរបាល បើក​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ឆ្លងដែន​យ៉ាង​អនាធិបតេយ្យ​រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ គេង​បន្លំ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក សាប់ យឿន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ។​

​ចំពោះ​ព​តិ​មាន​នេះ​លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សា​ងាំ បាន​បដិសេធ​មិន​ឆ្លើយ​ជាមួយ​កាសែត​ដោយ​ថា កំពុង​ជាប់រវល់ និង​បាន​បើក​ឲ្យ​ចុះផ្សាយ បើ​មាន​ទំនិញគេចពន្ធ ។ ម្ចាស់​អាជីវកម្ម​រកស៊ី​ជ័រទឹក​ឆ្លងដែន​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​សា​ងាំ បាន​ឲ្យ​ដឹងថា ការរត់​ការបង់ប្រាក់​ឲ្យ​ច្រកទ្វារព្រំដែន​ជាំ​សា​ងាំ ដូច​បង់​អីវ៉ាន់​ចាបហួយ​ដែរ ។ ចំណែក​រឿង​ចំនួន​ទឹកប្រាក់​មិនអាច​បញ្ជាក់​បានទេ បន្ត ក្នុង​មួយ​ជើងៗ​ដឹក​បានតែ​៥​ទៅ​៦​តោន​តែប៉ុណ្ណោះ ហើយ​ត្រូវ​បង់លុយ​អោយ​គ្រប់​ស្ថាប័ន​ទាំងអស់​ទើប​អាច​ឆ្លងដែន​ចូល​បាន​៕a gate jorm a gate jorm a gate jorm1 

​