» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3409 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099176 នាក់

ធ្លាយ​រឿង​ផ្កាយ​ពីរ​យោធា​ឈ្មោះ​ឃិន​ម៉េង​ស្រេង​ប្រើ​ហឹ​ង្សា​លើ​នារី​ខារ៉ាអូខេ​ព្រោះ​មិន​ព្រមទៅ​ដេក​ជាមួយ​សម​ត្ត​កិច្ច​ជួយ​បិទបាំង​!

 

​ខេត្តមណ្ឌលគិរី​៖​នាយទាហានជាន់ខ្ពស់​ម្នាក់​ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ជួញ​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​កាល​នៅ​ជា​មេ​យោធា​ខេត្ត​ត្រូវបាន​គេ​រាយការណ៍​ថា​បាន ប្រើ​ង​ហិង្សា​ទៅលើ​ស្ត្រី បំរើសេវា​ខារ៉ាអូខេ​នៅ​ក្លឹប KTV យីហោ «​បុប្ផា​ឦ​សាន្ត​» ស្ថិតនៅ​ភូមិ​ចម្ការ​តែ​សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​a khin mengsreg 

ជនបង្ក​ឈ្មោះ​ឃិន​ម៉េង​ស្រេង​ជានា​យ​ទា​ហ៊ាន​ផ្កាយ​ពីរ​និង​ជនរងគ្រោះ​ស្ត្រី​ជា​អ្នកបម្រើ​ការងារ​ផ្នែក KTV ម្នាក់​ឈ្មោះ បុប្ផា ហៅ ស្មល​។​

​ប្រភព​សុំលាក់ឈ្មោះបាន​បង្ហើប​ថា៖​កាលពី​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​ការបញ្ចប់​ការ​ច្រៀង​រាំលេង កម្សាន្ត​ក្នុង​ក្លឹប​យីហោ «​បុប្ផា​ឦ​សាន្ត​» នៅ​បន្ទប់​ដំណាក់​ស្តេច លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឃិន ម៉េង​ស្រេង អត្តលេខ​០១៨៥៩០ មុខងារ​ជា​នាយរង​ការិយាល័យ​ទី​២ កងទ័ពជើងគោក កា៏​ន​ហៅ​ទាំង​បង្ខំ​នារី​បម្រើ​ការងារ​ផ្នែក KTV ឲ្យ​ទៅ​គេង​ជាមួយ​គាត់ ដោយ​ប្រគល់ ប្រាក់​ចំនួន​៣០០​ដុល្លារ ។

ប៉ុន្តែ​នារី​រូបនោះ​មិន​ព្រមទៅ​និង​មិន​ទទួល​ប្រាក់ ធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃិន ម៉េង​ស្រេង ខឹងច្រឡោត ស្រែក​ដៀល​ជេរប្រមាថ មាក់ងាយ​ចាប់​នាង​ទាំង​កំរោល ក្លាយ ទៅជា​ការ​ប្រ​ទុ​ស្ត​រាយ​ស្រែក​រើ​បម្រាស់​ពី​នារី​បម្រើ​ការងារ​ផ្នែក KTV ទើប​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ទះកំផ្លៀង​មួយ​ដៃ និង​ដាល់​ចំក្បាល​ពោះ បណ្តាល​ឲ្យ​នាង​ដួលសន្លប់ ។ ជនបង្ក ក៏បាន​គេចខ្លួន​ពី កន្លែងកើតហេតុ​ដោយ​មិន​អ្នកណា​ហ៊ាន​ឃាត់ខ្លួន​ជួយ​អន្តរាគមន៍​ណាមួយ​ទៅលើ​ជនរងគ្រោះ​ឡើយ​ព្រោះ ដោយសារ​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង​ដែលជា អតីត​មេ​យោធា​ខេត្តមណ្ឌលគិរី មានអំណាច មាន​លុយ ស៊ីចាយជូនមន្ត្រី ។​

​ជនរងគ្រោះ​ឈ្មោះ បុប្ផា ហៅ​ស្មល ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​នគរបាល​ខេត្តមណ្ឌលគិរី ដោល​មាន​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ​ចាត់ការ​ក្នុង​រឿងនេះ ។ ប៉ុន្តែ​ជា លទ្ធផល រឿង មាក់ងាយ​និង​ប្រើ​ហិង្សា​មកលើ​ស្ត្រី​រងគ្រោះ បង្កឡើង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃិន ម៉េង​ស្រេង មិន​ត្រូវបាន​ដំណើរការ​នី​ត​វិធី​ទេ ។ មកទល់​បច្ចុប្បន្ននេះ ជនរងគ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌​ឬ ដោះស្រាយ​សម្របសម្រួល​តា​មរយៈ​សំណង​ជំងឺ​ចិត្ត រដ្ឋប្បវេណី ក៏ដូចជា​មន្ត្រីនគរបាល​យុត្តិធម៌ ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ​ជនរងគ្រោះ ដើម្បី​ៀ​សំយោគ​បទល្មើស​បញ្ជូន​ទៅកាន់​អយ្យការ តាម​នីតិវិធី​នៅឡើយ​ទេ ។​

​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ បាន​ប្រាប់​ដោយ​ទទួលស្គាល់ ថា «​តាមពិតៗ​ជាមាន​រឿងនេះ​កើតមាន ប៉ុន្តែ​ភាគី​ខាង​ជនរងគ្រោះ នារី​បម្រើ ការងារ​ផ្នែក KTV មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ គាត់​គ្រាន់តែ​ទូរស័ព្ទ​ប្រាប់​ពី​រឿងហេតុ​ខាងលើ ហើយក៏​មាន​ករណី សម្របសម្រួល​បញ្ចប់រឿង​នេះ​យូរ​មកហើយ (​ស៊ិ​ក​)​។​
​លោក​ស្នងការរង​និយាយ​ការពារ លោក ឃិន ម៉េង​ស្រេង​ថា គាត់​ស្រវឹង ក៏​ជ្រុលជ្រួស បន្តិចបន្តួច​ទៅលើ​ស្ត្រី​ខាងលើ ហើយ​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​ទេ​? ។ ម្យ៉ាងទៀត​ជនរងគ្រោះ​ក៏បាន​បញ្ចប់​ឈប់​ប្តឹង ផ្តល់​តាមរយៈ​សម្របសម្រួល ទើប​បញ្ចប់​រឿងនេះ​ទៅ ។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ លោក​បាន​បដិសេធ​ក្នុង​រឿងនេះ ។​លោក​បាន​បញ្ជាក់ថា ខ្ញុំ ឯណា​ទៅ​ប្រព្រឹត្ត​អំពើ​ថោកទាប​បែបនេះ កុំ​ជឿ​គេ​អី គេ​ចេះតែ​ធ្វើបាប​ខ្ញុំ រករឿង​ខ្ញុំ​មិនចេះចប់ ហើយ​ខ្ញុំ​ឯណា​ទៅ មាន​លុយ​ម្តង​ដល់​ទៅ​៣០០​ឲ្យ​ទៅ​គេ ។ ដូច្នេះ សូមកុំ​យល់ច្រឡំ​ក្នុង​រឿងនេះ​អី ។​លោក​បន្តថា បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​អី្វ​ដែល​គេ​លើកឡើង​នោះ ខ្ញុំ​ប្រាកដជា​ត្រូវគេ​ចាប់​បាត់ទៅហើយ មិនមាន​បញ្ហា អី​កើតឡើង​មកទល់ពេលនេះ​ទេ ។​

រឿងអាស្រូវ​មួយ​នេះ​សង្ឃឹមថា​លោកនាយ​ឧ​ត្ត​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​នឹងធ្វើ​ការ​ស្រាវ​រក​យុ​ត្តិ​ធ​មិ​ជូន​ជនរងគ្រោះ​ជាមិនខាន​?​។​a khin meng kara1 a khin2 


​