
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7881 នាក់
ម្សិលមិញ 10187 នាក់
សរុប 20764095 នាក់
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិត មនុស្ស១,១៦០ នាក់ ខណៈជាមធ្យមចំនួនអ្នកស្លាប់៥នាក់ក្នុងមួយថ្ងៃ ក្នុងនោះចំនួនអ្នកស្លាប់ភាគច្រើន លើអ្នកបើកបរម៉ូតូ។ នេះជាការប្រកាសដោយលោកឧត្តមសេនីយ៍ឯក ចែវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ។
ថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ចែវ ហាក់ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ តាមរបាយការណ៍បានសង្កេត់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងពិសេសនោះក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ មានអ្នកស្លាប់រហូតដល់១,១៦០នាក់ នៅទូទាំងប្រទេស។
តួលេខនេះ គឺបានឆ្លុះបញ្ចាំងឃើញថា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ គឺនៅមិនទាន់ទទួលយកបានក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយ។ ពិសេសនោះការប្រើប្រាស់ម៉ូតូដែលមានចំនួនខ្ពស់ រហូតដល់៨៣% នៃគ្រោះថ្នាក់ចរាចរណ៍ ផ្តើមចេញពីអ្នកប្រើប្រាស់ទោចក្រយានយន្តនេះតែម្តង ដែលមានអ្នកស្លាប់រហូតដល់៧០% មិនពាក់មួយកសុវត្ថិភាព។
លោកលោកឧត្តមសេនីយ៍ឯក ចែវ ហាក់ ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរតាមដងផ្លូវត្រូវប្រកាន់ភ្ជាប់ជានិច្ចនៃការគោរពច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដោយធ្វើការបើកបរកុំប្រថុយប្រថាន ដោយគ្រោះថ្នាក់ដោយការបើកដោយល្បឿនមានចំនួន៤៦% មិនគោរពសិទ្ធអាទិភាពចំនួន២២%។ តួលេខនៃគ្រោះថ្នាក់ចរាចរណ៍នេះ អាចឆ្លុះបញ្ចាំងបានថា ការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋមិនទាន់អាចទទួលយកនៅឡើយ៕