» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1269 នាក់

ម្សិលមិញ 11753 នាក់

សរុប 21096184 នាក់

សម្តេច​ក្រឡាហោម ស ខេង ថា អ្នករំលោភ​ដីធ្លី ភាគច្រើន​សុទ្ធតែ​អ្នក​ធោ​ម​!


​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា​នៅ ខេត្តមណ្ឌលគិរី កំពុងមាន​ទំនាស់​រឿង​ដីធ្លី ដែល​ភាគច្រើន សុទ្ធតែ​ពាក់ ព័ន្ធ​ជាមួយ​អ្នកមាន​បុណ្យ​ស័​ក្ត​ធំៗ កំពុង​ប្រជែង​គ្នា ទៅ​ចាប់យក​ដី​នៅ​ទីនោះ ធ្វើ​ឲ្យ​សម្តេច​ជា​អ្នក រង កម្ម​ក្នុង​ងារ​ដោះស្រាយ​។​a land mondula 

​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​នៅ​ថ្ងៃទី​៧ កក្កដា​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា “​ខាង​ក្រសួង​ដែ ន​ដី​នគរ រូបនីយកម្ម និង​សំណង់ ការរៀបចំ​ប្លង់​គោ ល​នៅ​កន្លែង​មួយចំនួន ដែល​ខុសពី​ប៉ូ ល​អភិវឌ្ឍន៍ ។ បើ​យើង​មិន​គិតពី អ្វី​វា​នឹង​ច្របូកច្របល់​អស់ហើយ ហើយ​នៅពេល ខាងមុខ មិន​ងាយ​កែសម្រួល​នោះទេ​”​។​

​សម្តេច​បាន​បញ្ជាក់ថា «​ករណីនេះ ខ្ញុំ​លើក​ឧទាហរណ៍ ដូចជា​ខេត្ត​កំពង់សោម ដែលជា​តំប ន់​ប៉ូល​សេដ្ឋកិច្ច ហើយ​មណ្ឌលគិរី​ក៏​ជា​តំបន់​ប៉ូល​ដែរ ។ ឥឡូវ​នាំគ្នា​ទៅ​ចាប់យក​ដី ហើយ​កំពុង​មានរឿង​មិនទាន់​ដោះ ស្រាយ​ផង​! ហើយ​សុទ្ធតែ​អ្នកធំៗ ។ ធំ​ប៉ុណ្ណា​ខ្ញុំ​មិន ដឹង​ទេ តែ​ដឹង​តែ​ធំ​»​។​ទាក់ទង​និង​ខេត្តមណ្ឌលគិរី​សម្តេច​ក៏បាន លើកឡើងថា សម្តេច​គ្មាន​ដី​សូម្បី​តែមួយ​តឹក ឬ​កន្លះ​តឹក នៅ​ខេត្តមណ្ឌលគិរី​។

តែ​ប​ច្ចុ​ប្ប​មាន​អ្នកធំៗ​បាន​ប្រជែង​គ្នា​ទៅ​ចាប់ដី​នៅ​ទីនោះ ហើយ​លទ្ធផល​សម្តេច បាន​ក្លាយជា​អ្នក​រង កម្ម​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​ទៅវិញ​។​សូម​រំលឹកថា​ថ្មីៗ​នេះ​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​លោក​សេង​សុវណ្ណ​រ៉ា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ពាក់​ព​ន្ធ័​និង​ការរំលោភ​យក​ដី​រដ្ឋ​ជា​១​ពាន់​ហិកតា​នៅ​ខេត្ត​មណ្ឌល​គី​រី​។​ប្រភពពី​អ្នកចូលរួម​ប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣​កក្កដា​សម្តេច​តេ​ជោ​បាន​បញ្ជារ​ឲ្យ​ក្រសួង​ដែនដី​នគររូបនីយ៍កម្ម​ចុះ​ពិនិត្យមើល​រឿង​ដី​នៅ​ខេត្តមណ្ឌលគិរី​នេះ​ផងដែរ​។​

នៅ​ថ្ងៃទី​៧​កក្កដា​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ បានឱ្យ​កាសែត​ដឹងថា ៖ លោក ស៊ូ អា​រ៉ា​ហ្វា​ត់​អភិបាលរង​ខេត្តបាត់ដំបង ត្រូវបាន​តំណាង​អ​យុ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿន មុន្នី​រ័ត្ន ចោទប្រកាន់ ចំនួន​៣​បទល្មើស រួមមាន​៖ ១-​បទ​បំផ្លាញ​ដោយ​ចេតនា ទី​២- បទ​កេង​បំបាត់​ដោយ​ទុច្ចរិត និង ៣-​បទ​ស៊ីសំណូក​។​​ចំណែក​លោក​ឧកញ៉ា សង ថន ត្រូវបាន​ចោទប្រកាន់​ចំនួន ២​បទល្មើស រួមមាន​៖​បទ​ផ្តើមគំនិត​គិត ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​កេង​បំបាត់​ដោយ​ទុច្ចរិត​។​

​ក្រៅពី​រឿង​ដី​នៅ​មណ្ឌលគិរី ថ្មីៗ​នេះ​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រវាង​អ្នកមាន​លុយ​ឈ្មោះ​សង​ថន​ជា​ឧកញ៉ា​ឃុបឃិត​ជាមួយ​អាជ្ញាធរខេត្ត​ជាមួយ ជាមួយ​ពលរដ្ឋ​ជាង​៤០​គ្រួសារ​យក​ដី​រដ្ឋ​ប្រមាណ​៥​ពាក់​ហិកតា​។ បន្ទាប់ពី​បែក​រឿង​ឃុ​ប​ឃឹ​ត​គ្នា​នេះ​ដល់​នាយករដ្ឋមន្ត្រី​អង្គភាព​ប្រឆាំង អំពើពុករលួយ​កាលពី​ថ្ងៃទី​២៧​មិថុនា ក៏បាន នាំខ្លួន​ឧកញ៉ា​ម្នាក់ និង​បន្ទាប់មក​អភិបាលរង ខេត្តបាត់ដំបង​ម្នាក់ យកទៅ​សួរនាំ​បញ្ជូនទៅ​តុល​ការ​ផងដែរ ។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ពិធី​បូក សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​ចំនួន ទឹកប្រាក់​ដែល​បា ន​មក ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរ ណ៍​នា ពេលកន្លងមក​ដែ មន្ត្រី​ចរាចរណ៍​ផាក ពិន័យ បាន​ជាង ១២៥០១​លាន​រៀល (​ប្រមាណ 3,059,463.49 ដុល្លារ​) ដោយ​មិនទាន់ បូ​កប​ញ្ជូ​ល​ប្រាក់​ដែល​មិន​ទា ន់​បា​នប ង់​ផាក​ពិ ន័យ​២០​ភាគរយ​ទៀត ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទទួលបន្ទុក​ការងារ​ចរាចរណ៍ ធ្លាប់បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​ដែល​បានមកពី​ការ​ផា ក​ពិន័យ​នេះ​តម្រូវ​ឲ្យ​បែង​ចែ ក​ជា​បី ចំណែក​គឺ ៧០% ប្រគល់ជូន​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍ ផ្ទាល់​ជាការ​លើកទឹកចិត្ត ចំពោះ​ការ ខិតខំ​អនុវត្ត​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​, ២៥%​ប្រគល់ជូន​អគ្គស្នងការដ្ឋាន​នគ របាល​ជាតិ និង​៥%​ត្រូវ​បង់ ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​a land mondul a land mondul2 (1) a bb krolor a bb krolor1 


​