» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3509 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099276 នាក់

លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី

 

ប្រទេសហ្វីលីពីន៖អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូទើតេ Sara Duterte បានបង់ប្រាក់ធានានៅក្រៅឃុំធានា បន្ទាប់ពីតុលាការហ្វីលីពីនបានបញ្ជាឱ្យចាប់ខ្លួនលោកស្រីពាក់ព័ន្ធបទគំរាមកំហែងធ្ងន់ធ្ងរចំនួន៣រួមមានការគំរាមសម្លាប់ប្រធានាធិបតីបច្ចុប្បន្នលោក Ferdinand Marcos Jr. និងភរិយារបស់លោក និងម្នាក់ទៀតជាអតីតប្រធានសភា។a sara duterte 

លោកស្រី សារ៉ា ឌូទើតេ បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការនៅថ្ងៃសៅរ៍សប្តាហ៍នេះ ថា នាងមិនមានអារម្មណ៍សុវត្ថិភាពទេ ហើយបានចោទប្រកាន់អាជ្ញាធរពីបទយាយី បើទោះបីជាលោកស្រីបានបង់ប្រាក់ធានានៅក្រៅឃុំក៏ដោយ។ លោកស្រីនិយាយថា៖«បើទោះជាខ្ញុំបង់ប្រាក់ធានា ការយាយីនឹងមិនឈប់ទេ។ ប្រសិនបើខ្ញុំមិនដាក់ប្រាក់ធានាទេ ខ្ញុំនឹងត្រូវបានគេនាំទៅប៉ូលីស។ ខ្ញុំមិនទុកចិត្តប៉ូលីសទេ ខ្ញុំគ្មានទំនុកចិត្តលើតុលាការទេ។ ខ្ញុំមិនមានអារម្មណ៍ថាមានសុវត្ថិភាពទាល់តែសោះ»។ លោកស្រីបន្តថា៖ «ប្រសិនបើខ្ញុំស្លាប់នៅយប់នេះ ប៉ូលីសនឹងលាងដៃរបស់ពួកគេ ហើយហៅវាថាជាគ្រោះថ្នាក់»។

លោកស្រី សារ៉ា ឌូទើតេ ក៏ប្រឈមមុខចំពោះការកាត់ក្តីចោទប្រកាន់របស់ព្រឹទ្ធសភាដែលកំពុងដំណើរការរបស់លោកស្រីផងដែរ។ បើសាលក្រមចេញមកថាលោកស្រីមានទោសនឹងធ្វើឱ្យលោកស្រីត្រូវបានដកចេញពីតំណែងរំខានដល់ការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨ និងអាចត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងឆាកនយោបាយជាអចិន្ត្រៃយ៍។

សម្រាប់ការធានាខ្លួននេះតុលាការបានឱ្យដឹងថា ខ្លួនរកឃើញពីលទ្ធភាពអាចដែលអាចបើកសវនាការកាត់ទោសលោកស្រី សារ៉ា ឌូទើតេ លើបទចោទទាំង៣ករណី និងកំណត់ប្រាក់ធានាចំនួន120,000 ប៉េសូ មានតម្លៃប្រហែល 1,900 ដុល្លារ ក្នុងមួយករណី។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ដើមហេតុដំបូង លោកស្រី សារ៉ា ឌូទើតេ បាននិយាយថា លោកស្រីបានទាក់ទងជាមួយឃាតករស៊ីឈ្នួល ហើយបានបញ្ជាឱ្យរូបគេធ្វើឃាតលោក Marcos រួមទាំងភរិយារបស់លោក និងបងប្អូនជីដូនមួយលោក ដែលនៅពេលនោះកាន់តំណែងជាប្រធានសភាហ្វីលីពីន ក្នុងករណីប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។ យោងតាមច្បាប់ហ្វីលីពីន ការផ្តន្ទាទោសព្រហ្មទណ្ឌលើការចោទប្រកាន់នេះនឹងត្រូវជាប់ពន្ធនាគាររហូតដល់៦ខែ។

កាលពីខែឧសភា រដ្ឋសភាហ្វីលីពីនបានបោះឆ្នោតគាំទ្ររបាយការណ៍របស់គណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា ដែលមានភស្តុតាងប្រឆាំងលោកស្រីអនុប្រធានាធិបតីហ្វីលីពីន ក្នុងបទចោទដូចជា អំពើពុករលួយ, ការក្បត់ទំនុកចិត្តសាធារណៈ បំពានរដ្ឋធម្មនុញ្ញ និងបទឧក្រិដ្ឋធ្ងន់ធ្ងរ ដលមានពាក់ព័ន្ធនឹងការព្រមានធ្វើឃាតប្រធានាធិបតីហ្វីលីពីន។ លោកស្រីត្រូវបានចោទថា បានប្រើប្រាស់មូលនិធិសាធារណៈសរុបជាង ១០លានដុល្លារ៕a sara duterte1