» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1268 នាក់

ម្សិលមិញ 11753 នាក់

សរុប 21096183 នាក់

បង្កកទ្រព្យ​សម្បត្តិ​លោក​ នួន​ នីណារ៉ូមន្ត្រីប៉េអឹមចំនួន​៩ទីតាំង​ ! និងចេញដីកាបង្គាប់ឲ្យនាំខ្លួន

 

ភ្នំពេញ÷ប្រភពច្បាស់ការពី​មន្ត្រីបង្ក្រាបការឆបោកតាមអនឡាញបានឲ្យដឹងថាៈទ្រព្យសម្បត្តិ​របស់​លោក​ នួន​ នីណារ៉ូ​ អតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ បច្ចុប្បន្ន​ជា​នាយរង​សេនាធិការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៩​ ទីតាំង​ ត្រូវ​បាន​តុលាការ​បង្កកព្រោះ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាមអនឡាញ​ (online scam) ។ ក្រៅពី​បង្កក​ទ្រព្យសម្បត្តិ​របស់​នួន​ នីណារ៉ូ​ ចំនួន​ ៩ទីតាំង​ តុលាការ​ក៏បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ​ នួន​ នីណារ៉ូ​ផងដែរ​ ។ ពេល​នេះ​ នួន​ នីណារ៉ូ​ កំពុង​រត់​គេចខ្លួន​ពី​សំណាញ់​ច្បាប់​ ។a pm game 

សូមបញ្ជាក់​ថា​កន្លង​មក​ថ្មីៗ​នេះ​ កម្លាំង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានចុះបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញ​ នៅក្រុង​ប៉ោយប៉ែត​ បានចុះដល់ទីតាំងមួយ​កន្លែង​ដែល​មាន​ជនបរទេស​ជាង​ ៦០០នាក់​ កំពុង​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាមអនឡាញ​ ដកហូត​វត្ថុតាងមួយចំនួន​ ដោយឡែក​ជនបរទេស​ជាង​ ៦០០នាក់​ ត្រូវបាន​បញ្ជូនចេញ​ទៅ​ប្រទេសដេីមវិញ​ ។ ទីតាំង​នោះ​ត្រូវ​បានគេដឹងថា​ជារបស់​លោក​ នួន​ នីណារ៉ូ​ នាយរងសេនាធិការ​ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ។

គិតសុភាពមើលទៅត្រឹមមន្ត្រីប៉ឹអឹមម្នាក់មានទ្រព្យសម្បតិរាប់រយលានដុល្លារតើបក្ខពួកវាជាអ្នកណា?។ចឹងតើបានគ្រាន់តែកាសែតផ្សយមានភស្តុតាងមិនធ្វើការស៊ើបអង្កេតបែជាចាប់គ្នាដាក់គុក៕a pm game1