
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2900 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098667 នាក់
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសរសេរនៅទំព័រហ្វេសប៊ុកដូច្នេះ៖ «ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុសត្រូវចូលខ្លួនមកធ្វើការបំភ្លឺពីករណីនេះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦វេលាម៉ោង១០និង០០នាទីនៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់។»
សូមជម្រាបថា មនុស្សប្រុសស្រី ៥នាក់ រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់បង្កឡើងដោយ រថយន្តទំនើបធុនម៉ែកសឺដែសបើកបុករះម៉ូតូ២គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួន។
តាមអត្តសញ្ញានៃម្ចាស់រថយន្តម៉ែកសឺដែស គឺជាយុវជនវ័យ២០ឆ្នាំ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលរូបគេ ត្រូវបានគេអះអាងថា ជាកូនរបស់ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថាករណីយ៍នេះមានការរិះគន់ថាករណីយ៍បុកស្លាប់ច្រើននាក់ដូចគ្នានៅស្រុកសន្ទុកសមត្តកិច្ចចាប់ខ្លួនបានហើយបញ្ជូនទៅតុលាការតែករណីយ៍នេះប៉ះកូនមន្ត្រីនគរបាលដែរបែជាមិនចាប់ខ្លួនបានត្រឹមកោះហៅបំភ្លឺ!?។